• By admin
  • Wednesday September 7th, 2022

MORNING NEWS BRIEF [SEPTEMBER 07, 2022]

MORNING NEWS BRIEF [SEPTEMBER 07, 2022]

MORNING NEWS BRIEF [SEPTEMBER 07, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. កម្ពុជា និងកូរ៉េ បានសហការគ្នារៀបចំវេទិការដ្ឋាភិបាលឌីជីថលកម្ពុជា-កូរ៉េ ដើម្បីបង្ហាញពីវឌ្ឍនភាពនៃរដ្ឋាភិបាលឌីជីថលកម្ពុជា និងការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. អ្នកជំនាញចិន បានលើកឡើងថាទន្លេមេគង្គ-ឡានឆាង បានជំរុញកិច្ចសហប្រតិបត្តិការធនធានទឹក នៃបណ្តាសមាជិកក្នុងអនុតំបន់ ស្របពេលដែលពិភពលោកកំពុងប្រឈមនឹងបញ្ហាធាតុអាកាស។ ប្រភព៖ខ្មែរថាមស៍
  3. អាជ្ញាធរខេត្តសៀមរាប បានបើកកិច្ចប្រជុំត្រៀមការងារសន្តិសុខសណ្តាប់ធ្នាប់សម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ នៅខេត្តសៀមរាប ខាងមុខ។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មាននយោបាយ
  1. គ.ជ.ប បានប៉ាន់​ប្រមាណថានឹងមានអ្នកចុះឈ្មោះបោះឆ្នោត​ថ្មីចំនួនជាង ១លាននាក់ ក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២​២ នាខែតុលាខាងមុខ សម្រាប់ការបោះឆ្នោតនីតិកាលទី៧។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
  2. ប្រតិភូក្រសួងការពារជាតិ បានចូលរួមកិច្ចប្រជុំអនុរដ្ឋមន្ត្រីការពារជា​តិរបស់អាស៊ាន និងកូរ៉េ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិអាស៊ាន-កូរ៉េឱ្យកាន់តែស៊ីជម្រៅ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. នាយកដ្ឋានព័ត៌មានកងទ័ពភូមិន្ទថៃ បានស្នើដល់ក្រសួងព័ត៌មានកម្ពុជា ជួយពិនិត្យតាមដានលើព័ត៌មានមិនពិតដែលពាក់ព័ន្ធនឹងប្រទេសទាំងពីរ ដើម្បីចាត់វិធានការរកែតម្រូវ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព័ត៌មានសេដ្ឋកិច្ច 
  1. ក្រសួងពាណិជ្ជកម្ម និងភាគីអូស្ត្រាលី បានពិភាក្សាលើការពង្រឹង កិច្ចសហប្រតិបត្តិការឱ្យកាន់តែមានភាពប្រសើរឡើងបន្ថែម ក្រោមក្របខ័ណ្ឌទ្វេភាគី និងតំបន់។ ប្រភពFresh News
  2. សមាគមពាណិជ្ជកម្មកម្ពុជា-ចិន បានជំរុញឱ្យវិនិយោគិនបរទេសកុំបោះបង់ការវិនិយោគនៅកម្ពុជា ស្របពេលដែលប្រទេសនេះកំពុងងើបឡើងវិញពីវិបត្តិសេដ្ឋកិច្ចក្រោយជំងឺកូវីដ១៩។ ប្រភព៖ ខ្មែរថាមស៍
  3. ក្រសួងសេដ្ឋកិច្ច បានលើកឡើងថាកំណើនសេដ្ឋកិច្ចសកល និងតំបន់ បន្តជួបបញ្ហាប្រឈមនឹងភាពមិនប្រាកដប្រជា បើទោះបីជាសេដ្ឋកិច្ចសកលបានងើបឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ១៩។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព៍ត៌មានសង្គម
  1. ក្រសួងមហាផ្ទៃ បានរៀបចំកិច្ចពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តី-ពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន ដើម្បីធានាសុចរិតភាពនៃការប្រើប្រាស់ ការគ្រប់គ្រងប្រព័ន្ធកុំព្យូទ័រ និងសណ្តាប់ធ្នាប់សង្គម។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានធ្វើសកម្មភាពមនុស្សធម៌តាមរយៈការផ្តល់ការព្យាបាលជំងឺ ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានបាន ជិត ៣៥ម៉ឺននាក់។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. អាមេរិក បានបង្ហាញការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា ក្នុងសន្និសីទអន្តរ-ជាតិស្តីពីការការពារសម្បត្តិវប្បធម៌។ ប្រភព៖ ខ្មែរថាមស៍