• By admin
  • Monday September 12th, 2022

MORNING NEWS BRIEF [SEPTEMBER 12, 2022]

MORNING NEWS BRIEF [SEPTEMBER 12, 2022]

MORNING NEWS BRIEF [SEPTEMBER 12, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. គុយបា បាននិងកំពុងត្រៀមខ្លួនផ្តល់ការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចផ្លូវការជាលើកទី៣ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ចាប់ពីថ្ងៃទី២៣-២៥ ខែកញ្ញា ឆ្នាំ២០២២។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. អ្នកជំនួញ និង​អ្នក​សេដ្ឋកិច្ច មាន​សុទិដ្ឋិនិយម​ថាការជំរុញបង្កើតអគ្គលេខាធិការដ្ឋាន RCEP នៅកម្ពុជា អាចត្រូវបានលើក​ឡើង​ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​លើក​ទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ។ ប្រភព៖ភ្នំពេញប៉ុស្តិ៍
  3. អាជ្ញាធរមីន និង ​UNDP បានចុះត្រួតពិនិត្យការបោសសម្អាតមីនរបស់ CMAC នៅខេត្តបាត់ដំបង ដើម្បីឆ្ពោះទៅសម្រេចបានចក្ខុ- វិស័យបោសសម្អាតមីនឱ្យអស់នៅឆ្នាំ២០២៥។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មាននយោបាយ
  1. កម្ពុជា និងម៉ាឡេស៊ី បានពិភាក្សាតាមទូរស័ព្ទអំពីកិច្ចសហប្រតិ- បត្តិការរវាងប្រទេសទាំងពីរលើកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆបោក។ប្រភព៖ ខ្មែរថាមស៍
  2. អ្នកវិភាគ បានបញ្ជាក់ថាការផ្លាស់ប្តូរនាយករដ្ឋមន្ត្រី និងការចូលទិវង្គតរបស់ម្ចាស់ក្សត្រីអេលីហ្សាប៊ែតទី២ បានផ្លាស់ប្តូររបត់នយោ- បាយ តែមិនជះឥទ្ធិពលដល់ទំនាក់ទំនងកម្ពុជា-អង់គ្លេសទេ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. គណបក្សនយោបាយ ចំនួន០៣ បាននិងកំពុងពិភាក្សាលម្អិតពីគម្រោងរួបរួមបញ្ចូលគ្នាតែមួយដែលគ្រោងនឹងត្រៀមប្រកាសនៅក្នុងចុងខែកញ្ញានេះ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសេដ្ឋកិច្ច 
  1. ក្រសួងបរិស្ថាន និងគណៈប្រតិភូធនាគារវិនិយោគអឺរ៉ុប គ្រោងនឹងពង្រីកវិនិយោគបន្ថែមនៅកម្ពុជា ជាពិសេសនៅលើគម្រោងវិនិយោគបៃតង និងហិរញ្ញប្បទានបៃតង។ ប្រភពទីភ្នាក់ងារសារព័ត៌មានកម្ពុជា 
  2. ចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២២ ការនាំចេញអង្កររបស់កម្ពុជា រកចំណូលបាន ២៤២,៨០លានដុល្លារ កើនឡើងជាង១៣% ប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ប្រភព៖ ខ្មែរថាមស៍
  3. សមាគម CWEA បានបញ្ជាក់ថាពាណិជ្ជកម្មអេឡិចត្រូនិកនៅកម្ពុជាមានការរីកចម្រើនខ្លាំងដោយសារការអភិវឌ្ឍបច្ចេកវិទ្យា និងកំណើនអ្នកប្រើប្រាស់អ៊ីនធឺណិត។ ប្រភព៖ ខ្មែរថាមស៍
ព៍ត៌មានសង្គម
  1. សម្តេចតេជោនាយករដ្ឋមន្រ្តី បានស្នើឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់បង្កើនកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដើម្បីធានាសុវត្ថិភាពប្រជាជនក្នុងអំឡុងពេលភ្ជុំបិណ្ឌ។ ប្រភព៖ទីភ្នាក់ងារសារព័ត៍មានកម្ពុជា
  2. រាជរដ្ឋាភិបាល បានសម្រេចផ្អាកការប្រារព្ធពិធីបុណ្យអុំទូកប្រចាំឆ្នាំនៅភ្នំពេញ ប៉ុន្តែតាមបណ្តារាជធានីខេត្តនានាអាចប្រព្រឹត្តទៅតាមលទ្ធភាពជាក់ស្តែង។ ប្រភព៖ គេហទំព័រដើមអម្ពិល
  3. ក្រសួងឧស្សាហកម្ម និង GGGI បានចុះហត្ថលេខាលើកិច្ចព្រម-ព្រៀងលើកកម្ពស់ការអនុវត្តថាមពលប្រកបដោយនិរន្តរភាពក្នុងវិស័យកាត់ដេរ ដើម្បីជំរុញភាពប្រកួតប្រជែង។ ប្រភព៖ ខ្មែរថាមស៍