By admin
Friday September 30th, 2022
MORNING NEWS BRIEF [SEPTEMBER 29, 2022]
MORNING NEWS BRIEF [SEPTEMBER 29, 2022]
MORNING NEWS BRIEF [SEPTEMBER 29, 2022]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Friday September 30th, 2022
Friday September 30th, 2022
ព័ត៌មានសំខាន់ៗ
នាយករដ្ឋមន្រ្តីជប៉ុនបាន ស្នើសម្តេចតេជោដែលជាប្រធានអាស៊ាន ២០២២ ឱ្យបន្តគាំទ្រជប៉ុនក្នុងក្របខ័ណ្ឌអាស៊ាន និងបន្តជំរុញទំនាក់ទំនងទ្វេភាគី ដើម្បីប្រយោជន៍រួមរបស់ប្រទេសទាំងពីរ។ ប្រភព៖ Fresh News
ព្រឹទ្ធសភា បានបញ្ជាក់ថាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រជាជន និងប្រទេស រវាងកម្ពុជា និងចិនមានកម្រិតខ្ពស់ដែលបានបង្ហាញពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយទ្វេភាគី។ ប្រភព៖ សារព័ត៌មានថ្មីៗ
កម្ពុជា បានស្នើដល់ប្រទេសបារាំងឱ្យបន្តផ្តល់ការបណ្តុះបណ្តាលដល់កងរក្សាសន្តិភាពកម្ពុជា ដើម្បីត្រៀមខ្លួន និងពង្រឹងសមត្ថភាពមុនពេលចេញទៅបំពេញបេសកកម្មនៅស៊ូដង់ខាងត្បូង។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព័ត៌មាននយោបាយ
តបតាមការអញ្ជើញរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ប្រធានា-ធិបតីរបស់គុយបា នឹងដឹកនាំគណៈប្រតិភូមកធ្វើទស្សនកិច្ចផ្លូវការនៅកម្ពុជា ក្នុងខែតុលា ឆ្នាំ២០២២ ខាងមុខ។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
ព្រឹទ្ធសភាកម្ពុជា និងថៃ បានពិភាក្សាការងារលើការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ ដើម្បីពង្រឹងអភិបាលកិច្ចល្អនៃប្រទេសជិតខាង។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
គណបក្សកែទម្រង់កម្ពុជា និងគណបក្សជាតិនិយម បានសម្រេចរួមបញ្ជូលគ្នាសម្រាប់ការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣ ខណៈដែលគណបក្សខ្មែរស្រឡាញ់ជាតិ បន្តដោះស្រាយបញ្ហាផ្ទៃក្នុង។ ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
ព័ត៌មានសេដ្ឋកិច្ច
រដ្ឋសភាកូរ៉េ បានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ ដែលនឹងក្លាយជាយន្តការជំរុញពាណិជ្ជកម្ម និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
កម្ពុជា បានអញ្ជើញហ្សាម៉ាអ៊ីកចូលរួមក្នុងពិធីបុណ្យសមុទ្រ នាចុងឆ្នាំ២០២២ នៅខេត្តព្រះសីហនុ និងពិភាក្សាពីលទ្ធភាពក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ដើម្បីកំណើនរួម។ ប្រភព៖ Fresh News
កម្ពុជា លើកឡើងពីសារសំខាន់របស់ RCEP ថាជាវេទិកាដែលនឹងរួមចំណែកដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសជាសមា-ជិក និងជាក្របខ័ណ្ឌឆ្លើយតបនឹងបញ្ហាប្រឈមក្នុងតំបន់។ ប្រភព៖ ខ្មែរថាមស៍
ព៍ត៌មានសង្គម
សម្តេចតេជោនាយករដ្ឋមន្រ្តី បានចេញសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញដំណើរការអនុវត្តគម្រោងផ្លូវល្បឿនលឿនតភ្ជាប់ភ្នំពេញទៅក្រុងបាវិត។ ប្រភព៖ Fresh News
កម្ពុជា បានរៀបចំវេទិកាដែលចូលរួមដោយស្ត្រី កម្ពុជា-វៀតណាម-ឡាវ ដើម្បីលើកកម្ពស់តួនាទីរបស់ស្ត្រីក្នុងការអភិវឌ្ឍបៃតង និងប្រកបដោយចីរភាពក្នុងវិស័យបរិស្ថាន។ប្រភព៖ ខ្មែរថាមស៍
ក្រសួងសុខាភិបាល បានបញ្ជាក់ថាការទប់ស្កាត់ភាពស៊ាំនៃមេរោគទៅនឹងថ្នាំផ្សះ ត្រូវបានកំណត់ជាសកម្មភាពអាទិភាពក្នុងផែនការយុទ្ធសាស្ត្រសុខាភិបាលឆ្នាំ២០២១-២០៣០។ប្រភព៖ ភ្នំពេញប៉ុស្តិ៍