• By admin
  • Friday September 30th, 2022

MORNING NEWS BRIEF [SEPTEMBER 30, 2022]

MORNING NEWS BRIEF [SEPTEMBER 30, 2022]

MORNING NEWS BRIEF [SEPTEMBER 30, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. អគ្គលេខាធិការអាស៊ាន បានលើកឡើងថា ក្រុមការងារជាន់ខ្ពស់របស់អាស៊ាន កំពុងរៀបចំផែនការសម្រាប់ចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ សម្រាប់បណ្តាសមាជិកអាស៊ាន។ ប្រភព៖ ខ្មែរថាមស៍
  2. ក្រសួងការបរទេស បានបើកកិច្ចប្រជុំលើការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០&៤១ និងកិច្ចប្រជុំពាក់ព័ន្ធ និងបេ្តជ្ញាធ្វើឱ្យកិច្ច-ប្រជុំនេះក្លាយជាសមិទ្ធផលប្រវត្តិសាស្ត្រសម្រាប់កម្ពុជា និងអាស៊ាន។ ប្រភព៖ Fresh News
  3. CDC និងរដ្ឋាភិបាលអាល្លឺម៉ង់ នឹងបើកកិច្ចពិភាក្សាពិគ្រោះយោបល់ក្នុងខែតុលា ឆ្នាំ២០២២ ខណៈដែលរដ្ឋាភិបាលអាល្លឺម៉ង់ បានផ្តល់ជំនួយ ៦៧០លានដុល្លារ សម្រាប់ការអភិវឌ្ឍ គិតត្រឹមឆ្នាំ២០២១។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព័ត៌មាននយោបាយ
  1. រដ្ឋមន្ត្រីគណៈប្រតិភូអមនាយករដ្ឋមន្ត្រី បានអះអាងថាការដាក់ទណ្ឌកម្មលើប្រទេសគុយបា ជាបញ្ហាទ្វេភាគី ចំណែកកម្ពុជានៅតែបន្តពង្រីកមិត្តភាព ក្នុងការជំរុញវិស័យការទូត។ ប្រភពសារព័ត៌មានដើមអម្ពិល 
  2. កងយោធពលខេមរភូមិន្ទ និងកងទ័ពភូមិន្ទព្រុយណេ បានពិភាក្សាលើការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យការពារជាតិ នាដំណើរទស្សនកិច្ចផ្លូវការរបស់កម្ពុជានៅព្រុយណេ។ ប្រភព៖ Fresh News 
  3. សម្តេចតេជោ ក្នុងនាមជាប្រធានគណបក្សប្រជាជន បានបញ្ជាក់សាជាថ្មីថាគណបក្ស បានអនុវត្តគោលនយោបាយសុខដុមរមនាជាតិសាសន៍ ដែលអនុញ្ញាតឱ្យគ្រប់សាសនាអាចរួមរស់បាន។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសេដ្ឋកិច្ច 
  1. កម្ពុជា នឹងទទួលបានផលប្រយោជន៍ ៧០% នៃប្រេងឆៅសរុប បន្ទាប់ពីការចរចាទាមទារយកប្រេងឆៅជិត ៣០ម៉ឺនបារ៉ែលរបស់កម្ពុជាមកវិញ ពីម្ចាស់កប៉ាល់ MT Strovolos បានបិទបញ្ចប់។ ប្រភព៖ សារព័ត៌មានថ្មីៗ
  2. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់រោងចក្រថ្មីចំនួន៤ ដែលមានទុនសរុបជិត ២៤លានដុល្លារ ធ្វើការក្នុងវិស័យឧស្សាហកម្មសម្រាប់ការនាំចេញ។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
  3. ក្នុងរយៈពេល០៩ខែនៃឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធបាន​ ៩៥% នៃផែនការច្បាប់ថវិកាជាតិ ដែលមានទឹកប្រាក់ចំនួន ២.៦០០លានដុល្លារ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព៍ត៌មានសង្គម
  1. កម្ពុជា និងវៀតណាម បានចូលរួមបើកកម្មវិធីផ្លូវការ «សប្តាហ៍វប្បធម៌កម្ពុជានៅវៀតណាម ឆ្នាំ២០២២» ដើម្បីពង្រឹងកិច្ចសហ-ប្រតិបត្តិការក្នុងវិស័យវប្បធម៌រវាងប្រទេសទាំងពីរ។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
  2. ក្រសួងទេសចរណ៍កម្ពុជា និងអ៊ីរ៉ង់ បានពិភាក្សាលើកិច្ចសហ-ប្រតិបត្តិការទ្វេភាគី និងបានបេ្តជ្ញាជំរុញទំនាក់ទំនងទ្វេភាគីក្នុងវិស័យកីឡា និងទេសចរណ៍។ ប្រភព៖ Khmer Times
  3. សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់ថាអាជ្ញាធរ បានបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទចំនួន ៧០០កន្លែងនៅខេត្តកណ្ដាល និងជាង១ពាន់កន្លែងនៅភ្នំពេញ ក្នុងរយៈពេលតែ ០១ថ្ងៃ។ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា