By admin
Tuesday August 2nd, 2022
MORNING NEWS RIEF [AUGUST 02, 2022]
MORNING NEWS RIEF [AUGUST 02, 2022]
MORNING NEWS RIEF [AUGUST 02, 2022]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Tuesday August 2nd, 2022
Tuesday August 2nd, 2022
ព័ត៌មានសំខាន់ៗ
ឧត្តមមន្ត្រីការបរទេសនៃបណ្តាប្រទេសអាស៊ានទាំង១០ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីរួមចំណែកក្នុងការរក្សា និងធានា សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
រដ្ឋមន្រ្តីការបរទេសហ្វីលីពីន មិនបានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនៅកម្ពុជា បន្ទាប់ពីធ្វើតេស្តឃើញវិជ្ជមានកូវីដ១៩។ ប្រភព៖ ខ្មែរថាមស៍
តំណាងអង្គការសុខភាពពិភពលោកនៅកម្ពុជា អំពាវនាវឱ្យប្រជា-ពលរដ្ឋទៅចាក់វ៉ាក់សាំងកូវីដ១៩ដូសជំរុញ ខណៈដែលចំនួនករណីឆ្លងប្រចាំថ្ងៃកើនឡើង។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មាននយោបាយ
សម្តេចតេជោនាយករដ្ឋមន្រ្តី និងនាយករដ្ឋមន្រ្តីទីម័រខាងកើត អបអរសាទរខួប២០ឆ្នាំនៃទំនាក់ទំនងការទូត និងបញ្ជាក់ការគាំទ្ររបស់កម្ពុជាចំពោះសំណើទីម័រ ក្នុងការចូលជាសមាជិកអាស៊ាន។ប្រភព៖ សារព័ត៍មានថ្មីៗ
គណៈកម្មការព្រឹទ្ធសភាបង្ហាញការគាំទ្ររដ្ឋសភា ចំពោះសេចក្ដីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋធម្មនុញ្ញ ដែលស្របនឹងបច្ចុប្បន្នភាព និងការវិវត្តរបស់សង្គមជាតិ។ ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
ក្រសួងយុត្តិធម៌ ជំរុញឱ្យអង្គការសង្គមស៊ីវិល និងគណបក្សនយោបាយ ដែលរិះគន់ពាក់ព័ន្ធនឹងវិសោធនកម្មរដ្ឋធម្មនុញ្ញ ចូលមកជជែកតទល់គ្នា។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសេដ្ឋកិច្ច
កម្ពុជា បានចុះអនុស្សរណៈយោគយល់ជាមួយវិស័យរដ្ឋ និងឯកជននៃប្រទេសកូរ៉េខាងត្បូង លើការបង្កើនសមត្ថភាព និងលទ្ធភាពក្នុងការផលិតសម្រាប់ផ្គត់ផ្គង់ទីផ្សារ និងការប្រកួតប្រជែង។ ប្រភព៖ AMS News
វិស័យធនាគារកម្ពុជា ទទួលបានកំណើនដ៍រឹងមាំទាំងប្រាក់កម្ចី និងប្រាក់បញ្ញើ ក្នុងឆមាសទី១ ក្នុងឆ្នាំ ២០២២ ដែលឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់សាធារណជនចំពោះប្រព័ន្ធធនាគារ។ ប្រភព៖ BTV News
ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើររបស់កម្ពុជាកើនឡើង ៤០% ក្នុងឆមាសទី១ ឆ្នាំ២០២២ យោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាការកម្ពុជា។ ប្រភព៖ ខ្មែរថាមស៍
ព៍ត៌មានសង្គម
ក្រសួងទេសចរណ៍ បានដាក់ចេញផែនការសកម្មភាពគន្លឹះ ដើម្បីជំរុញការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ មកកាន់ខេត្តសៀមរាបឡើងវិញ សម្រាប់រយៈពេលខ្លីខាងមុខនេះ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ប្រជាជននៅតាមជនបទជាង ៨០% មានលទ្ធភាពទទួលបានទឹកស្អាត និងប្រព័ន្ធអនាម័យ ពោលគឺកើនឡើង៧០% ប្រៀបធៀបកាលពីប្រាំឆ្នាំមុន។ ប្រភព៖ ខ្មែរថាមស៍
ក្រុមហ៊ុនសេដ្ឋកិច្ចពិសេសកំពង់សិលា និងសមាគមសហគ្រាសដើម្បីគាំពារបរិស្ថាននៅកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នា លើការថែរក្សាបរិស្ថាន និងទាក់ទាញការវិនិយោគបន្ថែម ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍