Search Results for :

MORNING NEWS BRIEF [JULY 13, 2023]

ព័ត៌មានសំខាន់ៗ កម្ពុជា បានជំរុញអាស៊ានរក្សាមជ្ឈភាព ទាំងពាក្យសម្តី និងសកម្មភាពនៅចំពោះមុខនៃការប្រណាំងប្រជែងឥទ្ធិពលនយោបាយរបស់មហាអំណាច ដើម្បីពង្រឹងទំនាក់ទំនងជាមួយដៃគូខាងក្រៅ។ ប្រភព៖ ភ្នំពេញ​ប៉ុស្តិ៍ រដ្ឋមន្ត្រីការបរទេសកម្ពុជា និងអូស្ត្រាលី បានពិភាក្សាលើការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យអាទិភាពនានា ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ រួមទាំងក្នុងតំបន់។ ប្រភព៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា បានគាំទ្រវិធីសាស្ត្រមកមុនទទួលមុនចំពោះការចុះហត្ថលេខាលើពិធីសារនៃ SEANWFZ ដោយគ្មានខបម្រុង ដើម្បីជំរុញដល់ប្រទេសដែលមានអាវុធនុយក្លេរអ៊ែរផ្សេងទៀតអនុវត្តតាម។ ប្រភព៖ ខ្មែរថាមស៍ ព័ត៌មាននយោបាយ រដ្ឋមន្រ្តីក្រសួងការបរទេស បានស្នើ AICHR សិក្សាលទ្ធភាពរៀបចំ​បោះពុម្ព​របាយការណ៍​ប្រចាំ​ឆ្នាំ​ ដែលចងក្រងសកម្មភាពនានារបស់បណ្តាសមាជិកអាស៊ានសម្រេចបានក្នុងការលើកកម្ពស់សិទ្ធិមនុស្ស។ ប្រភព៖…

MORNING NEWS BRIEF [JULY 12, 2023]

ព័ត៌មានសំខាន់ៗ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងទីម័រខាងកើត បានពិភាក្សាលើការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យអាទិភាពនានា ដើម្បីផលប្រយោជន៍ដល់ប្រទេសទាំងពីរ និងក្នុងតំបន់អាស៊ាន។ ប្រភព៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងការបរទេស បានបង្ហាញលទ្ធផលកិច្ចប្រជុំ AMM លើកទី៥៦ (សម័យប្រជុំពេញអង្គ), កិច្ចប្រជុំ SEANWFZ និងជំនួបរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន និងតំណាងAICHR។ ប្រភព៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា បានដាក់ឱ្យប្រើប្រាស់សៀវភៅ ស្តីពីការវិនិយោគនៅកម្ពុជា សម្រាប់វិនិយោគិនបរទេសដែលកំពុងស្វែងឱកាសទីផ្សារនៅកម្ពុជា ដោយផ្តោតពិសេសលើច្បាប់ ស្តីពីការវិនិយោគឆ្នាំ២០២១។ ប្រភព៖ ខ្មែរថាមស៍ ព័ត៌មាននយោបាយ…

MORNING NEWS BRIEF [JULY 11, 2023]

ព័ត៌មានសំខាន់ៗ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា កម្ពុជា និងចិន បានខិតខំលើកកម្ពស់កិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងដាក់ចេញសេចក្តីថ្លែងការណ៍រួម ស្តីពីការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន។ ប្រភព៖ សារព័ត៌មានដើមអម្ពិល សម្តេចតេជោ បានអំពាវនាវដល់សមាជិកអង្គការណាតូ និងប្រទេសសម្ព័ន្ធមិត្តអាមេរិក ត្រូវរួមគ្នាទប់ស្កាត់ឱ្យខានតែបានទៅដល់អាមេរិក និងអ៊ុយក្រែនកុំឱ្យប្រើប្រាស់គ្រាប់បែកចង្កោម ក្នុងសង្គ្រាម។ ប្រភព៖ សារព័ត៌មានដើមអម្ពិល រដ្ឋមន្ត្រីក្រសួងការបរទេស បានដឹកនាំគណៈប្រតិភូចូលរួមក្នុងកិច្ចប្រជុំ​ AMM លើកទី៥៦ នៅប្រទេសឥណ្ឌូនេស៊ី ដើម្បីជំរុញលើដំណើរការកសាងសហគមន៍ និងមជ្ឈភាពរបស់អាស៊ានបន្ថែម។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍ ព័ត៌មាននយោបាយ គ.ជ.ប បានបង្ហាញថា…

MORNING NEWS BRIEF [JULY 07, 2023]

ព័ត៌មានសំខាន់ៗ យោងតាមសន្ទស្សន៍សន្តិភាពសកលឆ្នាំ ២០២៣ ចេញផ្សាយដោយIEP កម្ពុជា ឈរនៅលេខរៀងទី១៣ នៅតំបន់APAC និងទី៧៣ ក្នុងចំណោម ១៦៣ប្រទេស ជាប្រទេសដែលមានសុខសន្តិភាព។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី NBC បានផ្សព្វផ្សាយ​របាយការណ៍ស្ថានភាពស្ថិរភាព​ហិរញ្ញ​វត្ថុឆ្នាំ២០២២ ដើម្បីលើកកម្ពស់​ការ​យល់ដឹងរបស់​សាធារណជន ​​អំ​ពី​​វឌ្ឍនភាព និងការអនុវត្ត​គោល​នយោបាយ​​​​ហិរញ្ញវត្ថុនៅកម្ពុជា​។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា NBC បានលើកឡើងថា RCEP  និងFTAs នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស និងសកម្មភាពពាណិជ្ជកម្មកាន់តែច្រើនមកកាន់ប្រទេសកម្ពុជា។ ប្រភព៖…

MORNING NEWS BRIEF [JULY 06, 2023]

ព័ត៌មានសំខាន់ៗ ព្រះមហាក្សត្រ ចេញព្រះរាជក្រមប្រកាសឱ្យប្រើប្រាស់ក្រមបរិស្ថាន និងធនធានធម្មជាតិ ដើម្បីឆ្លើយតបនឹងការវិវត្តនៃបច្ចេកទេសបរិស្ថាន និងជំរុញប្រសិទ្ធភាពនៃការអភិរក្ស និងអភិវឌ្ឍន៍បរិស្ថាន។ ប្រភព៖ AMS News  អនុប្រធានទី១នៃអាជ្ញាធរមីន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-កាណាដា ដែលបានរួមចំណែកដល់ការស្វែងរកសន្តិភាព និងសម្រេចគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា NBC បានបញ្ជាក់ថា លំហូររូបិយវត្ថុ ការវិនិយោគ និងការធ្វើពាណិ-ជ្ជកម្ម មានភាពល្អប្រសើរ ក្នុងអំឡុងពេលឃោសនាបោះឆ្នោត ដែលឆ្លុះបញ្ចាំងពីស្ថិរភាពនយោបាយ និងសន្តិភាពពេញលេញ។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី…

MORNING NEWS BRIEF [JULY 05, 2023]

ព័ត៌មានសំខាន់ៗ ព្រះមហាក្សត្រ បានឡាយព្រះហស្តលេខាលើច្បាប់ ស្តីពី វិសោធនកម្មច្បាប់បោះឆ្នោត ដែលត្រូវបានអនុម័តដោយរដ្ឋសភា និងត្រួតពិនិត្យចប់សព្វគ្រប់ដោយព្រឹទ្ធសភា។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី កម្ពុជា ប្រកាសពីបុគ្គលដែលមិនអាចទទួលយកបានលើសមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃក្រុមហ៊ុន Meta ចំនួន ២២រូប និងត្រូវចាកចេញពីកម្ពុជាក្នុងរយៈពេល ៤៨ម៉ោង។ ប្រភព៖ AMS News  រដ្ឋាភិបាល​ នឹងចាប់អនុវត្តគោលនយោបាយបង្កើនប្រាក់ឧបត្ថម្ភជូនកម្មករនយោជិក និងមន្រ្តីរាជការ ជាស្ត្រីមានផ្ទៃពោះរហូតដល់កូនអាយុ ០២ឆ្នាំ ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣…

MORNING NEWS BRIEF [JULY 04, 2023]

ព័ត៌មានសំខាន់ៗ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថា បច្ចុប្បន្នសភាពការណ៍នៅព្រំដែនកម្ពុជា-វៀតណាម មានលក្ខណៈស្ងប់ស្ងាត់ មិនមានប្រទះឃើញដ្រូនហោះក្នុងបុព្វហេតុស៊ើបការណ៍ ឬធ្វើភេរវកម្មឡើយ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម បានលើកឡើងថា កម្ពុជា និងវៀតណាម តែងសហការគ្នាក្នុងការគ្រប់គ្រង ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មនៅតាមព្រំដែន។ ប្រភព៖ ខ្មែរថាមស៍ UNTWO បានកោតសរសើរការប្តេជ្ញាចិត្ត និងការប្រកាន់ខ្ជាប់របស់កម្ពុជា ចំពោះក្រមអន្តរជាតិសម្រាប់ការពារភ្ញៀវទេសចរ និងការអនុម័តសេចក្តីប្រកាសភ្នំពេញស្តីពីក្រមអន្តរជាតិនេះទូទាំងAPAC។ ប្រភព៖ ខ្មែរថាមស៍ ព័ត៌មាននយោបាយ ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចជាឯកច្ឋន្ទ លើច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត…

MORNING NEWS BRIEF [JULY 03, 2023]

ព័ត៌មានសំខាន់ៗ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតគ្រប់រូបអញ្ជើញទៅបោះឆ្នោត ដើម្បីអនុវត្តសិទ្ធិ ការពារសន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍន៍។ ប្រភព៖ ខ្មែរថាមស៍ ក្រុមប្រឹក្សាធម្មនុញ្ញ នឹងបើកសម័យប្រជុំពេញអង្គ ដើម្បីពិនិត្យលើអត្ថបទច្បាប់ ស្តីពវិសោធនកម្មច្បាប់បោះឆ្នោត នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣នេះ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍ គ.ជ.ប បានពន្យល់ពីការដាក់សំណើសុំពិនិត្យ និងផ្តល់យោបល់ពីភាគីពាក់ព័ន្ធលើសេចក្តីព្រាងការកែសម្រួលបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតឆ្នាំ២០២៣។ ប្រភព៖ ខ្មែរថាមស៍ ព័ត៌មាននយោបាយ គ.ជ.ប បានវាយតម្លៃខ្ពស់ចំពោះស្ថានភាពថ្ងៃទី២ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ ដែលប្រព្រឹត្តិទៅដោយរលូន…

Ros Sayamphou

Ros SayamphouResearcher Author Posts No post found