អ្នកនិពន្ធ
លោកបណ្ឌិត អ៊ុន លាង គឺជាព្រឹទ្ធបុរសមហាវិទ្យាល័យសង្គមសាស្រ្តនិងមនុស្សសាស្រ្តនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា
អំពីអត្ថបទ
ស្ថានភាពបច្ចុប្បន្ននៃជំងឺកូវីដ១៩ នាំឲ្យការវែកញែកដ៏ស្មុគស្មាញទាក់ទិនទៅនឹងការរីកសាយភាយនៃមេរោគនេះ ក៏ដូចជានរណាដែលនឹងត្រូវទទួលខុសត្រូវ។ យ៉ាងណាមិញ នេះពុំមែនជាកាលៈទេសៈមួយសម្រាប់ដេញដោលសំណួរទាំងនេះនោះឡើយ។ ផ្ទុយទៅវិញវាជាឱកាសមួយដ៏សមស្របសម្រាប់ពិភាក្សាទៅចំណុចរួមថាតើត្រូវធ្វើយ៉ាងណាដើម្បីទប់ទប់នឹងការរីកសាយភាយនៃមេរោគនេះ។
អត្ថបទនេះនឹងពិភាក្សាអំពីបញ្ហាស្នូលនៃទស្សនវិជ្ជាមនុស្សជុំវិញសីលធម៌នៃការរស់រានមានជីវិត និងតួនាទីរបស់រាជរដ្ឋាភិបាលក្នុងការចាត់ចែងសង្គមជាតិ និងការកសាងជាតិ ដោយផ្តោតលើទ្វីកភាពផ្នែកសីលធម៌ទាក់ទងទៅនឹងការព្យាយាមបញ្ចប់ការរីករាលដាលនៃមេរោគក្នុងរបៀបមួយដែលប្រសើរបំផុតដែលត្រូវធ្វើឡើងដោយរាជរដ្ឋាភិបាល និងដោយមានការចូលរួមពីប្រជាពលរដ្ឋ ក៏ដូចជាយុទ្ធសាស្រ្តកសាងជាតិក្រោយពេលស្ថានភាពនៃវិបត្តិនេះបានបញ្ចប់ទៅវិញ។ ជម្រើសបួនប្រភេទ ត្រូវបានលើកឡើងដែល ជម្រើសទី១៖ ការលុបបំបាត់មេរោគ, ជម្រើសទី២៖ ការលុបបំបាត់ខ្សែកោង, ជម្រើសទី៣៖ ការបន្ទាបខ្សែកោងដើម្បីបង្កើនភាពស៊ាំនៃរាងកាយ និងជម្រើសទី៤៖ ការបង្កើនភាពស៊ាំនៃរាងកាយតាមរយៈជម្រើសធម្មជាតិ ដែលប្រហែលជាជម្រើសមួយមិនសូវមានការគាំទ្រច្រើន ហើយក៏ពិបាកនឹងគិតដល់ដែរ។