«ឆ្នាំអូន ១៨, តោះទៅចុះឈ្មោះបោះឆ្នោត»
ប្រជាពលរដ្ឋខ្មែរដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុន និងយុវជនប្រុសស្រីដែលទើបគ្រប់អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ (កើតមុន ឬត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០៥) អ្នកដែលបានផ្លាស់លំនៅឋាន ឬ ទីសំណាក់ចូលថ្មីក្នុងឃុំសង្កាត់ អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ប៉ុន្តែឈ្មោះ ឬទិន្នន័យរបស់ខ្លួនមិនត្រឹមត្រូវ មានសិទ្ធិស្នើសុំចុះឈ្មោះបោះឆ្នោត នៅក្នុងឃុំសង្កាត់ ដែលខ្លួនកំពុងរស់នៅ ឬ ស្នាក់អាស្រ័យនៅជាក់ស្ដែង ចាប់ពីថ្ងៃទៅ២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២។
មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា គាំទ្រដោយមូលនិធីម៉ានី និងត្រួតពិនិត្យដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានគោលដៅរួមចំណែកក្នុងដំណើរការបោះឆ្នោតប្រកបដោយប្រជាធិបតេយ្យ សេរី ត្រឹមត្រូវ និងយុត្តិធម៌ បានផលិតវីដេអូផ្សព្វផ្សាយនេះឡើង ក្នុងគោលបំណងចូលរួមដាស់តឿនដល់គ្រប់ស្រទាប់យុវជន និងចូលរួមជំរុញអ្នកទើបគ្រប់អាយុបោះឆ្នោតទាំងអស់ ឱ្យទៅចុះឈ្មោះបោះឆ្នោត ដែលជាជំហានដ៏សំខាន់សម្រាប់ការចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រសម្រាប់នីតិកាលទី៧ ឆ្នាំ២០២៣។ មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា ក៏សូមថ្លែងអំណរគុណដល់រដ្ឋបាលឃុំព្រះស្រែរ ដែលបានផ្តល់ជាទីតាំង និងការសម្របសម្រួលក្នុងការផលិតវីដេអូអប់រំនេះ។