មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចពិភាក្សាតុមូល ក្រោមប្រធានបទ «Cambodians Re-entering Modernity: A Sociology Perspective» ដែលបានធ្វើបទឧទ្ទេសជាភាសាអង់គ្លេសដោយ បណ្ឌិត សាផាន លីនដា សាស្ត្រាចារ្យរងផ្នែកសង្គមវិទ្យានៃសាកលវិទ្យាល័យ Mount Saint Vincent សហរដ្ឋអាមេរិក និងធ្វើកិច្ចពិភាក្សាដោយ បណ្ឌិត អ៊ុន លាង ព្រឹទ្ធបុរសមហាវិទ្យាល័យសង្គមសាស្ត្រ និងមនុស្សសាស្ត្រនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា។
កិច្ចពិភាក្សាតុមូលនេះ បានធ្វើឡើងនៅថ្ងៃចន្ទ ទី១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ៨:៣០ ដល់ ១១:៣០ នាទីព្រឹក នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា ក្នុងបរិវេណអគារ The Kampus ជាន់ទី១។