• By admin
  • Monday April 12th, 2021

បញ្ហានៃវ៉ាក់សាំង និងការចាក់វ៉ាក់សាំង៖ បើមិនជួយចែវ កុំយកដៃរាទឹក”

បញ្ហានៃវ៉ាក់សាំង និងការចាក់វ៉ាក់សាំង៖ បើមិនជួយចែវ កុំយកដៃរាទឹក”

បញ្ហានៃវ៉ាក់សាំង និងការចាក់វ៉ាក់សាំង៖ បើមិនជួយចែវ កុំយកដៃរាទឹក” 1024 536 Cambodia Development Center

អ្នកនិពន្ធ

បណ្ឌិត អ៊ុន ឃាង សាស្រ្តាចារ្យផ្នែកវិទ្យាសាស្រ្ដនយោបាយ នៅសាកលវិទ្យាល័យ Northern Illinois សហរដ្ឋអាមេរិក និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា។

អំពីទស្សនៈអ្នកនិពន្ធ

ការអះអាងរបស់អ្នករិះគន់រដ្ឋាភិបាល និងមេដឹកនាំគណបក្សប្រឆាំងក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ ទៅលើវ៉ាក់សាំង និងការចាក់វ៉ាក់សាំង មានភាពផ្ទុយស្រឡះ ដោយពេលខ្លះគ្មានភាពត្រឹមត្រូវទាល់តែសោះ។ បញ្ហាជុំវិញការប្រើវ៉ាក់សាំងផលិតនៅចិន (Sinopharm និង Sinovac) មានមិនចេះចប់មិនចេះហើយ។ ដំបូងគេចោទសួរពីសុវត្ថិភាពរបស់វ៉ាក់សាំងដែលផលិតនៅចិន បន្ទាប់មកងាកទៅប្រតិកម្មលើការចាក់វ៉ាក់សាំងកាតព្វកិច្ច សម្រាប់ក្រុមមនុស្សជាក់លាក់មួយចំនួនវិញ។ បន្ទាប់ពីការអះអាងមិនពិតជុំវិញប្រសិទ្ធភាពវ៉ាក់សាំងចិន ត្រូវបានបកស្រាយ ក្រុមប្រឆាំងបានអំពាវនាវដល់ប្រជាជនកម្ពុជាឱ្យទទួលការចាក់វ៉ាក់សាំងចិន។ បន្ទាប់ពីបានអានការអត្ថាធិប្បាយរបស់អ្នករិះគន់រដ្ឋាភិបាល និងមេដឹកនាំគណបក្សប្រឆាំងក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ បង្ខំឱ្យខ្ញុំបញ្ចេញយោបល់សារជាថ្មីម្តងទៀតទៅលើបញ្ហាទាំងនេះ។

ទាញយកជាភាសាខ្មែរ