បទបង្ហាញពីលទ្ធផលនៃរបាយការណ៍ស្រាវជ្រាវជូន ឯកឧត្តម ហ៊ុន ម៉ានី
បទបង្ហាញពីលទ្ធផលនៃរបាយការណ៍ស្រាវជ្រាវជូន ឯកឧត្តម ហ៊ុន ម៉ានី https://www.cd-center.org/wp-content/uploads/2023/07/photo_2023-07-25_13-28-00-1024x672.jpg 1024 672 Cambodia Development Center //www.cd-center.org/wp-content/uploads/2018/08/logo.jpgអំពីជំនួបពិភាក្សា ក្រុមអ្នកស្រាវជ្រាវរបស់មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា ដឹកនាំដោយ លោក ដាវ អានសាន បានធ្វើបទបង្ហាញពីលទ្ធផលនៃរបាយការណ៍ស្រាវជ្រាវ ស្តីពី «ការវាយតម្លៃសមត្ថភាព និងការអភិវឌ្ឍគំរូការអប់រំស្ទែមសម្រាប់វិទ្យាល័យ៖ ករណីសិក្សាខេត្ដកំពង់ស្ពឺ» ជូន ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រខេត្តកំពង់ស្ពឺ និងជាប្រធានគណៈកម្មការទី៧នៃរដ្ឋសភា។ ឯកឧត្តម ហ៊ុន ម៉ានី បានផ្តល់អនុសាសន៍ និងចែករំលែកនូវទស្សនៈផ្ទាល់ខ្លួនលើការអនុវត្តគម្រោងស្ទែមក្នុងខេត្តកំពង់ស្ពឺ និងលើកទឹកចិត្តឱ្យក្រុមការងារពិចារណាស្នើសុំការពិភាក្សា និងណែនាំបន្ថែមពីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីឱ្យការអនុវត្តគម្រោងនេះកាន់តែមានភាពស៊ីសង្វាក់ និងកាន់តែមានប្រសិទ្ធភាព។ ឆ្លៀតក្នុងឱកាសនេះ ក្រុមការងារមជ្ឈមណ្ឌលអភិវឌ្ឍកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ហ៊ុន ម៉ានី ដែលបានអនុញ្ញាតឱ្យក្រុមការងារបានជួបពិភាក្សា និងទទួលបានអនុសាសន៍ដ៏មានតម្លៃ ដែលរួមចំណែកដល់ការពង្រីកវិសាលភាពនៃការអនុវត្តគម្រោងនេះ។ អាន ឬ ទាញយករបាយការណ៍ស្រាវជ្រាវជាភាសាខ្មែរ និងអង់គ្លេស តាមរយៈតំណ៖ https://bit.ly/3p3f2KV