Young Researcher Club

បញ្ហានៃវ៉ាក់សាំង និងការចាក់វ៉ាក់សាំង៖ បើមិនជួយចែវ កុំយកដៃរាទឹក”

បញ្ហានៃវ៉ាក់សាំង និងការចាក់វ៉ាក់សាំង៖ បើមិនជួយចែវ កុំយកដៃរាទឹក” 1024 536 Cambodia Development Center

អ្នកនិពន្ធ បណ្ឌិត អ៊ុន ឃាង សាស្រ្តាចារ្យផ្នែកវិទ្យាសាស្រ្ដនយោបាយ នៅសាកលវិទ្យាល័យ Northern Illinois សហរដ្ឋអាមេរិក និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា។ អំពីទស្សនៈអ្នកនិពន្ធ ការអះអាងរបស់អ្នករិះគន់រដ្ឋាភិបាល និងមេដឹកនាំគណបក្សប្រឆាំងក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ ទៅលើវ៉ាក់សាំង និងការចាក់វ៉ាក់សាំង មានភាពផ្ទុយស្រឡះ ដោយពេលខ្លះគ្មានភាពត្រឹមត្រូវទាល់តែសោះ។ បញ្ហាជុំវិញការប្រើវ៉ាក់សាំងផលិតនៅចិន (Sinopharm និង Sinovac) មានមិនចេះចប់មិនចេះហើយ។ ដំបូងគេចោទសួរពីសុវត្ថិភាពរបស់វ៉ាក់សាំងដែលផលិតនៅចិន បន្ទាប់មកងាកទៅប្រតិកម្មលើការចាក់វ៉ាក់សាំងកាតព្វកិច្ច សម្រាប់ក្រុមមនុស្សជាក់លាក់មួយចំនួនវិញ។ បន្ទាប់ពីការអះអាងមិនពិតជុំវិញប្រសិទ្ធភាពវ៉ាក់សាំងចិន ត្រូវបានបកស្រាយ ក្រុមប្រឆាំងបានអំពាវនាវដល់ប្រជាជនកម្ពុជាឱ្យទទួលការចាក់វ៉ាក់សាំងចិន។ បន្ទាប់ពីបានអានការអត្ថាធិប្បាយរបស់អ្នករិះគន់រដ្ឋាភិបាល និងមេដឹកនាំគណបក្សប្រឆាំងក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ បង្ខំឱ្យខ្ញុំបញ្ចេញយោបល់សារជាថ្មីម្តងទៀតទៅលើបញ្ហាទាំងនេះ។ ទាញយកជាភាសាខ្មែរ