ភាពជាដៃគូសន្ដិសុខត្រីភាគី AUKUS និងភាពចាំបាច់សម្រាប់ឯកភាពអាស៊ាន

ភាពជាដៃគូសន្ដិសុខត្រីភាគី AUKUS និងភាពចាំបាច់សម្រាប់ឯកភាពអាស៊ាន

ភាពជាដៃគូសន្ដិសុខត្រីភាគី AUKUS និងភាពចាំបាច់សម្រាប់ឯកភាពអាស៊ាន 1024 536 Cambodia Development Center

អ្នកនិពន្ធ

បណ្ឌិត អ៊ុន ឃាង គឺជាសាស្រ្តាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ នៅសាកលវិទ្យាល័យ Northern Illinois  សហរដ្ឋអាមេរិក និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា។

អំពីទស្សនៈអ្នកនិពន្ធ

ការប្រកាសកិច្ចព្រមព្រៀងភាពជាដៃគូសន្ដិសុខត្រីភាគី រវាងអាមេរិក ចក្រភពអង់គ្លេស និងអូស្រ្ដាលី នៅដើមខែកញ្ញា កន្លងមកនេះបានធើ្វប្រទេសជាច្រើនមានការភ្ញាក់ផ្អើល។ នៅក្រោមកិច្ចព្រមព្រៀងនេះ អូស្រ្ដាលី រំពឹងថានឺងទទួលបានការផ្ទេរបច្ចេកវិទ្យាយោធាទំនើបពីអាមេរិក ដើម្បីពង្រឹងកម្លាំងការពារបន្ថែម ដែលក្នុងនោះរួមមានការផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេរអ៊ែរ យ៉ាងហោចណាស់ ៨ គ្រឿង។ បើទោះបីជាការប្រកាសនេះបង្កឱ្យមានការភ្ញាក់ផ្អើលក្ដី វាជាអ្វីដែលត្រូវបានគេរំពឹងទុករួចមកហើយ។ ជាមួយនឹងកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់ និងការកើនឡើងនៃអំណាចរបស់ចិន អាមេរិក បានពង្រឹងទំនាក់ទំនងទ្វេរភាគីជាមួយបណ្ដាប្រទេសនៅអាស៊ី-ប៉ាស៊ីហ្វិក ជាបន្តបន្ទាប់ ដើម្បីខ្ទប់ឥទ្ធិពលចិន ក្នុងនោះរួមមានការបង្កើត QUAD និងថ្មីៗនេះ AUKUS។ ដូចដែលកិច្ចព្រមព្រៀង AUKUS នេះមានន័យសម្រាប់ខ្ទប់ឥទ្ធិពលចិន វាក៏មានផលប៉ះពាល់ទូលំទូលាយសម្រាប់អាស៊ាន ដែលសិ្ថតនៅចំចំណុចស្នូលនៃការប្រកួតប្រជែងរវាងចិន-អាមេរិក ដូចគ្នា ជាពិសេសលើឯកភាពអាស៊ាន។

ទាញយកជាភាសាអង់គ្លេស

ទាញយកជាភាសាខ្មែរ