ជំពូក ១២ (បញ្ចប់)៖ «ប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងបរិបទឧស្សាហកម្មទី៤»

ជំពូក ១២ (បញ្ចប់)៖ «ប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងបរិបទឧស្សាហកម្មទី៤»

ជំពូក ១២ (បញ្ចប់)៖ «ប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងបរិបទឧស្សាហកម្មទី៤» 150 150 Cambodia Development Center

សៀវភៅជាសំឡេង (Audiobook) ជំពូក ១២ (បញ្ចប់)៖ «ប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងបរិបទឧស្សាហកម្មទី៤» និពន្ធដោយលោក ហោ សិទ្ធី អ្នកស្រាវជ្រាវ និងសមាជិកក្រុមគណៈកម្មការប្រតិបត្តិនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា បច្ចុប្បន្នកំពុងបន្តការសិក្សាថ្នាក់អនុបណ្ឌិត ផ្នែកកិច្ចការអន្តរជាតិ នៅសាកលវិទ្យាល័យ Linnaeus នៃប្រទេសស៊ុយអែត។

____

ចាប់តាំងពីដើមសតវត្សរ៍ទី២១ មធ្យោបាយនៃប្រាស្រ័យទាក់ទងបានវិវឌ្ឍយ៉ាងគួរឱ្យកត់សម្គាល់ ប្រសិនបើយើងក្រឡេកទៅមើលអតីតកាលនៅពេលដែលមនុស្សប្រាស្រ័យទាក់ទងគ្នាតាមរយៈសំបុត្រ ឬការហៅទូរស័ព្ធ។ ប្រព័ន្ធផ្សព្វផ្សាយសង្គម បានក្លាយជានិន្នាការថ្មី និងជឿនលឿនជាមួយនឹងលទ្ធភាពប្រើប្រាស់អ៊ីនធឺណិតដែលមានតម្លៃទាបជាងមុន និងល្បឿនលឿនជាងមុន ដែលអនុញ្ញាតឱ្យមនុស្សប្រាស្រ័យទាក់ទងគ្នាបានរហ័សជាងមុន។ ខណៈពេលដែលវាកំពុងទទួលបានប្រជាប្រិយភាព អ្នកប្រើប្រាស់មួយចំនួននៅមិនទាន់យល់ច្បាស់អំពីអត្ថន័យនៃពាក្យ «ប្រព័ន្ធផ្សព្វផ្សាយសង្គម» ជាពិសេសក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មទី៤ និងភាពរីកចម្រើននៃបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស។ ដូចនេះ អត្ថបទនេះ នឹងពិភាក្សាដោយសង្ខេប អំពីនិយមន័យ និងលក្ខណៈពិសេសរបស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ក៏ដូចជាដើមកំណើត ការវិវត្តរបស់វា និងជាពិសេសលក្ខណៈពិសេសរបស់ប្រព័ន្ធនេះក្នុងការដំណើរការជាមួយបច្ចេកវិទ្យានៃបដិវត្តន៍ឧស្សាហកម្មទី៤។