Public Lectures and Seminars

Special Discussion on German Philosophy Topic 1

Special Discussion on German Philosophy Topic 1 1024 683 Cambodia Development Center

អំពីកម្មវិធី មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា សហការជាមួយមហាវិទ្យាល័យមនុស្សសាស្រ្ត និងសង្គមសាស្ត្រ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរៀបចំកិច្ចពិភាក្សាពិសេស ស្តីពី ទស្សនវិជ្ជាអាល្លឺម៉ង់ ប្រធានបទទី១ អំពីសៀវភៅ «ប្រវត្តិសង្ខេបនៃទស្សនវិជ្ជាអាល្លឺម៉ង់» ដោយអ្នកនិពន្ធ​ វីដតូរីអូ ហ័រស្លេ (Vittorio Hosle) ដែលធ្វើការពិភាក្សាដោយ សាស្ត្រាចារ្យបណ្ឌិត អ៊ុន លាង ព្រឹទ្ធបុរសនៃមហាវិទ្យាល័យមនុស្សសាស្ត្រ និងសង្គមសាស្ត្រនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០២៤។ នៅក្នុងកិច្ចពិភាក្សាពិសេសនេះ វាគ្មិន បានចែករំលែកអំពីបទពិសោធន៍នៃដំណើរការគម្រោងបកប្រែសៀវភៅទស្សនវិជ្ជាអាល្លឺម៉ង់ ទ្រឹស្ដីចម្បងៗរបស់ទស្សនវិទូអាល្លឺម៉ង់សំខាន់ៗដូចជា៖ អ៊ីម៉ានូអែល ខាន្ថ (Immanuel Kant), ហ្វ្រ៊ីឌ្រិស្ក៍ នីឈេ (Friedrich Nietzsche), ហ្វ្រ៊ីឌ្រិស្ក៍ ហេហ្គេល (Friedrich Hegel) និងទស្សនវិទូដទៃ ពាក់ព័ន្ធនឹងគំនិតទស្សនវិជ្ជាអាល្លឺម៉ង់ទៅនឹងបញ្ហានាសហសម័យ ជាពិសេសឥទ្ធិពលនៃទស្សនវិជ្ជាអាល្លឺម៉ង់លើវិស័យផ្នែកសិក្សាជាន់ខ្ពស់។

read more

Roundtable Discussion on “Assessing the Implication of Cambodia’s Least Developed Country Graduation”

Roundtable Discussion on “Assessing the Implication of Cambodia’s Least Developed Country Graduation” 1024 682 Cambodia Development Center

អំពីកម្មវិធី មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចពិភាក្សាតុមូល ក្រោមប្រធានបទ «Assessing the Implication of Cambodia’s Least Developed Country Graduation» ដែលធ្វើកិច្ចពិភាក្សាដោយ ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា និងបណ្ឌិត អ៊ូច ច័ន្ទតារ៉ានី សេដ្ឋកិច្ចវិទូនៃការិយាល័យអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា និងសម្របសម្រួលដោយ លោកសាស្ត្រាចារ្យជំនួយ បណ្ឌិត យន់ គា អនុប្រធានវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា។ ក្នុងកិច្ចពិភាក្សានេះ អ្នកពិភាក្សារបស់យើង បានបញ្ចេញទស្សនៈជាធាតុចូល និងផ្លាស់ប្ដូរយោបល់មួយចំនួន ដែលមានតុល្យភាពគ្រប់ជ្រុងជ្រោយ និងប្រកបដោយបរិយាប័ន្ន អំពីការងារអាទិភាពសម្រាប់កម្ពុជា ក្នុងការត្រៀមខ្លួនចាកចេញពីឋានៈជាប្រទេសមានការអភិវឌ្ឍតិចតួច, កំណត់ទិសដៅយុទ្ធសាស្រ្ដទៅមុខសម្រាប់ដំណើរអភិវឌ្ឍន៍របស់កម្ពុជា ព្រមទាំងត្រៀមខ្លួនក្នុងការចាប់យកកាលានុវត្តភាព និងឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា។ នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលម៉ានី នៃបរិវេណអគារ The Kampus ឯកសារទាក់ទងអំពីកម្មវិធី Fact Sheet: LDC category 2021…

read more

Capacity Assessment and Development of STEM High School Model: The Case of Kampong Speu Province

Capacity Assessment and Development of STEM High School Model: The Case of Kampong Speu Province 1024 683 Cambodia Development Center

អំពីកម្មវិធី កម្មវិធីផ្សព្វផ្សាយ និងសម្ពោធរបាយការណ៍ស្រាវជ្រាវ «ការវាយតម្លៃសមត្ថភាព និងការអភិវឌ្ឍ គំរូការអប់រំស្ទែមសម្រាប់វិទ្យាល័យ៖ ករណីសិក្សាខេត្ដកំពង់ស្ពឺ» ក្រោមអធិបតីភាពលោកជំទាវ ឡុង បូណារេត អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ នៅបណ្ណាល័យកំពង់ស្ពឺ ក្នុងខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣។ របាយការណ៍នេះ គឺជាលទ្ធផលសម្រេចនៃគម្រោងស្រាវជ្រាវរបស់មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា ដែលព្យាយាមស្វែងរកគំរូអប់រំស្ទែមដែលសមស្របបំផុតសម្រាប់ខេត្តកំពង់ស្ពឺ ដែលជាខេត្តមួយមានសក្តានុពុលឧស្សាហកម្ម និងអំណោយផលភូមិសាស្រ្ដ។ គោលដៅធំបំផុតនៃគំរូនេះ គឺដើម្បីចូលរួមលើកកម្ពស់ និងជំរុញ​ការអភិវឌ្ឍធនធានមនុស្ស និងកម្លាំងពលកម្ម ដើម្បីបំពេញតម្រូវការកម្លាំងពលកម្មនាពេលអនាគតសម្រាប់ឧស្សាហកម្មប្រកបដោយនវានុវត្តន៍ក្នុងបរិបទ IR4.0 តាមរយៈការផ្ដល់អនុសាសន៍សម្រាប់ដំណើរបរិវត្ដកម្មទាក់ទងនឹងការរៀបចំ និងការអនុវត្ដ សំដៅលើកកម្ពស់ការអប់រំបែបស្ទែម។ ឆ្លៀតក្នុងឱកាសនេះ មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា សូមថ្លែងអំណរគុណដល់ រដ្ឋបាលខេត្តកំពង់ស្ពឺសម្រាប់ការគាំទ្រ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺសម្រាប់កិច្ចសហការរៀបចំ និងបណ្ណាល័យកំពង់ស្ពឺសម្រាប់ការផ្តល់ទីតាំង ព្រមទាំង នាយក/នាយិកា លោកគ្រូអ្នកគ្រូ ប្អូនៗសិស្សានុសិស្សទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ចូលរួមក្នុងកម្មវិធីផ្សព្វផ្សាយរបស់យើង។ អាន ឬ ទាញយករបាយការណ៍ស្រាវជ្រាវជាភាសាខ្មែរ និងអង់គ្លេស តាមរយៈតំណភ្ជាប់៖ Download in Khmer Download in English

read more

Roundtable Discussion on “Cambodia’s Foreign Policy (Re)alignment Amid Great Powers Politics”

Roundtable Discussion on “Cambodia’s Foreign Policy (Re)alignment Amid Great Powers Politics” 1024 683 Cambodia Development Center

CD-Center, RUPP, and IISPP co-organized a Roundtable Discussion on “Cambodia’s Foreign Policy (Re)alignment Amid Great Power Politics” with Professor. Dr. UN Kheang as the Presenter, with H.E. Mr. TEAN Samnang, and Mr. PO Sovinda as the discussants, at the SIVASRAMA Hall, IISPP, RUPP. In the discussion, Prof. Dr. UN touched upon Cambodia’s foreign policy alignment…

read more