ទស្សនៈអ្នកនិពន្ធ អំពី “ការអភិវឌ្ឍនៅកម្ពុជា” ដោយបណ្ឌិត ជេរឺមី រ៉ាប់ផ្លៃ សាស្រ្តាចារ្យរងនៃសាកលវិទ្យាល័យក្យុតុ ប្រទេសជប៉ុន ដែលត្រូវបានបកប្រែ និងកែសម្រួលដោយ បណ្ឌិត អ៊ុន លាង ព្រឹទ្ធបុរសមហាវិទ្យាល័យសង្គមសាស្រ្ត និងមនុស្សសាស្រ្ត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃមជ្ឃមណ្ឌលអភិវឌ្ឍន៍កម្ពុជា។
—
នាពេលបច្ចុប្បន្ននេះ វាងាយស្រួលណាស់ក្នុងការបោះបង់ចោលមុខវិជ្ជាទស្សនវិជ្ជា និងទ្រឹស្តីអភិវឌ្ឍន៍ ថា “វានៅលើមេឃ” មិនមានការពាក់ព័ន្ធនឹងពិភពជាក់ស្តែង។ មនុស្សភាគច្រើននឹងអះអាងថា កម្ពុជានាសហសម័យត្រូវការវិទ្យាសាស្រ្ត ត្រូវការបច្ចេកវិទ្យា និងត្រូវការបស្ចិមប្រទេសនីយកម្មច្រើនបន្ថែមទៀត ដើម្បី “តាមឲ្យទាន់” ប្រទេសអភិវឌ្ឍន៍ផ្សេងទៀត។ ប៉ុន្តែ អ្វីដែលស្ថាប័នទាំងនេះមិនបានយល់នោះ គឺថា “ការអភិវឌ្ឍ” ណាក៏ដោយ ដែលមិនសមស្របទៅនឹងបរិបទវប្បធម៌ ប្រវត្តិសាស្រ្ត និងសង្គមកម្ពុជា មុខនឹងបរាជ័យជាក់ជាមិនខាន។
អត្ថបទនេះចាប់យកទិដ្ឋភាពមួយជ្រុងនៃការអភិវឌ្ឍក្នុងបរិបទកម្ពុជាមកពិចារណា។ វាត្រូវការពេល ប៉ុន្តែដរាបណាទាល់តែទស្សនវិជ្ជាក្នុងស្រុក និងទ្រឹស្តីសង្គម កើតមានឡើងពេញលេញ ទើប “ការគិតរបស់កម្ពុជា បម្រើឲ្យកម្ពុជា”។
ស្វែងយល់បន្ថែមអំពីទស្សនៈរបស់ លោកបណ្ឌិត រ៉ាប់ផ្លៃ មកលើគំរូអភិវឌ្ឍន៍ជោគជ័យសម្រាប់កម្ពុជា តាមរយៈអត្ថបទខាងក្រោម ឬទាញយកតាម៖