Archives

MORNING NEWS BRIEF [MARCH 13, 2023] 150 150 Cambodia Development Center

MORNING NEWS BRIEF [MARCH 13, 2023]

ព័ត៌មានសំខាន់ៗ សម្តេចតេជោ បានបញ្ជាក់ពីជំហររបស់កម្ពុជា ក្នុងការសហការជាមួយចិនដើម្បីអភិវឌ្ឍក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិនឱ្យស៊ីជម្រៅ។ ប្រភព៖ សារព័ត៌មានដើមអម្ពិល សម្តេចតេជោនាយករដ្ឋមន្ត្រី  និងឯកអគ្គរាជទូតអូស្ត្រាលីថ្មីប្រចាំកម្ពុជាបានជួបពិភាក្សាការងារដើម្បីពង្រឹងទំនាក់ទំនងការទូតទ្វេភាគី និងការអភិវឌ្ឍក្នុងវិស័យអាទិភាពនានា។ ប្រភព៖ Fresh News គណៈប្រតិភូក្រសួងពាណិជ្ជកម្ម បានចូលរួមក្នុងសន្និសីទអង្គការសហប្រជាជាតិ ស្តីពីប្រទេសអភិវឌ្ឍន៍តិចតួច និងជំរុញឱ្យបណ្តា LDCបន្តវិនិយោគលើធនធានមនុស្ស និងប្រតិបត្តិការឌីជីថល។ ប្រភព៖ ខ្មែរថាមស៍ ព័ត៌មាននយោបាយ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអបអរសាទរឯកឧត្តមស៊ី ជីន- ពីង ដែលត្រូវបានជាប់ឆ្នោតសារជាថ្មីជាប្រធានាធិបតីនៃសាធារណៈរដ្ឋប្រជាមានិតចិនសម្រាប់អណត្តិទី៣។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា តបតាមការអញ្ជើញរបស់ភាគីបារាំង…

MORNING NEWS BRIEF [MARCH 9, 2023] 150 150 Cambodia Development Center

MORNING NEWS BRIEF [MARCH 9, 2023]

ព័ត៌មានសំខាន់ៗ សម្តេចព្រះមហាក្សត្រី មានព្រះរាជបន្ទូលថា សន្តិភាពពិតជាមានសារៈសំខាន់ដល់ភាពសុខដុមរមនារបស់ប្រជាជនក្នុងការទទួលបានសិទ្ធិពេញលេញ និងកិច្ចគាំពារក្នុងសង្គមដ៏ទូលំទូលាយ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍ កម្ពុជា និងជប៉ុនបានពិភាក្សាការងារដើម្បីជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយមួយកម្រិតទៀត និងបានលើកឡើងថាកម្ពុជាគឺជាគំរូដ៏ល្អក្នុងការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ។ ប្រភព៖ សារព័ត៌មានដើមអម្ពិល  កម្ពុជា នឹងប្រគល់ត្រលប់នូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន១៥លានដូស ដែលបានសន្យាទៅឱ្យប្រទេសចិនវិញដើម្បីជួយដល់ប្រទេសដែលងាយរងគ្រោះដោយជំងឺកូវីដ១៩ផ្សេងទៀត។ ប្រភព៖ ខ្មែរថាមស៍ ព័ត៌មាននយោបាយ កម្ពុជា និងឡាវ បានប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីការរក្សាសន្តិភាព ស្ថិរភាព កំណើនសេដ្ឋកិច្ច និងសុខដុមរមនារវាងប្រជាជនទាំងពីរជាពិសេសនៅតាមព្រំដែន។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា នគរបាលសហព័ន្ធអូស្ត្រាលី…

MORNING NEWS BRIEF [MARCH 7, 2023] 150 150 Cambodia Development Center

MORNING NEWS BRIEF [MARCH 7, 2023]

ព័ត៌មានសំខាន់ៗ វៀតណាម បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលរបស់កម្ពុជាក្នុងការចូលរួមស្វែងរកដំណោះស្រាយចំពោះបញ្ហាក្នុងតំបន់ និងសកលក្នុងភាពជាប្រធានអាស៊ានឆ្នាំ២០២២។ ប្រភព៖ សារព័ត៌មានដើមអំពិល សម្តេចប្រធានព្រឹទ្ធសភា និងឯកអគ្គរដ្ឋទូតកូរ៉េថ្មីប្រចាំកម្ពុជាបានជួបពិភាក្សាការងារ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដែលរួមចំណែកក្នុងការអភិវឌ្ឍ និងរក្សាសន្តិភាពនៅកម្ពុជា។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា  សម្តេចតេជោនាយករដ្ឋមន្ត្រី បានជំរុញឱ្យបន្តពង្រឹងការបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីរួមចំណែកដល់ការជំរុញកំណើនផលិតកម្មទាក់ទាញការវិនិយោគ និងពង្រីកកំណើនសេដ្ឋកិច្ច។ ប្រភព៖ Fresh News ព័ត៌មាននយោបាយ សម្តេចតេជោនាយករដ្ឋមន្ត្រី បានរំពឹងថាដៃគូបរទេសនឹងមិនគាំទ្រចលនាបដិវដ្ដន៍ពណ៍ដែលធ្វើឱ្យប៉ៈពាល់ និងបំផ្លាញដល់ស្ថិរភាពសង្គម និងសន្តិភាពរបស់កម្ពុជានោះទេ។ ប្រភព៖ Fresh News ក្រសួងមហាផ្ទៃ និងភាគីវៀតណាម បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនៅក្នុងឆ្នាំ២០២២ និងចុះហត្ថលេខាលើផែនការកិច្ចសហប្រតិបត្តិការសម្រាប់ឆ្នាំ២០២៣។…

MORNING NEWS BRIEF [MARCH 3, 2023] 150 150 Cambodia Development Center

MORNING NEWS BRIEF [MARCH 3, 2023]

ព័ត៌មានសំខាន់ៗ រដ្ឋមន្ត្រីក្រសួងការបរទេស បានអំពាវនាវសហគមន៍អន្តរជាតិឱ្យបន្តរកដំណោះស្រាយចំពោះបញ្ហាសន្តិសុខសកល ខណៈអរិភាពនៅអ៊ុយក្រែន និងស្ថានភាពនៅមីយ៉ាន់ម៉ានៅតែជាក្តីបារម្ភ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ បានដឹកនាំគណៈប្រតិភូចូលរួមក្នុងសមាជទូរសព្ទចល័តពិភពលោក និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីឌីជីថលឆ្នាំ២០២៣ដើម្បីពង្រីកបរិយាប័ន្នឌីជីថល។ ប្រភព៖ Fresh News  ក្រសួងសុខាភិបាល បានច្រានចោលទាំងស្រុងនូវការចេញផ្សាយព័ត៌មានមិនត្រឹមត្រូវបែបប្រឌិតដែលលើកឡើងថាករណីជំងឺផ្តាសាយបក្សីនៅខេត្តព្រៃវែងជាករណីឆ្លងពីមនុស្សទៅមនុស្ស។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍ ព័ត៌មាននយោបាយ ឯកឧត្តមឧត្តមសេ​នីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ពីការប្តេជ្ញារបស់កងយោធពលខេមភូមិន្ទក្នុងការការពារព្រះមហាក្សត្រ​ និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនៃកម្ពុជា។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន…

MORNING NEWS BRIEF [MARCH 2, 2023] 150 150 Cambodia Development Center

MORNING NEWS BRIEF [MARCH 2, 2023]

ព័ត៌មានសំខាន់ៗ រដ្ឋមន្ត្រីក្រសួងការបរទេសបានថ្លែងថា កម្ពុជាផ្តល់សារៈសំខាន់ចំពោះ ASEM ដែលជាវេទិកាកិច្ចសន្ទនាពហុភាគី និងបញ្ជាក់ពីការចូលរួមយ៉ាងសកម្មរបស់កម្ពុជា ក្នុងក្របខ័ណ្ឌពហុភាគីនិយម។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា សម្តេចតេជោ បានអំពាវនាវដល់បណ្តាប្រទេសដែលជាដៃគូអភិវឌ្ឍន៍ចូលរួមធ្វើការវិនិយោគលើផ្លូវរថភ្លើងនៅកម្ពុជា ឱ្យក្លាយជាផ្លូវរថភ្លើងល្បឿនលឿន ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូន។ ប្រភព៖ AMS News  អាកាសចរស៊ីវិលកម្ពុជា និងអាកាសចរស៊ីវិលឡាវបានបើកកិច្ចប្រជុំដើម្បីពិភាក្សាលើការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យអាកាសចរស៊ីវិលនៃប្រទេសទាំងពីរ។ ប្រភព៖ Fresh News ព័ត៌មាននយោបាយ សម្តេចតេជោនាយករដ្ឋមន្ត្រី​ បានអំពាវនាវដល់បណ្តាគណបក្សនយោបាយទាំងអស់ឱ្យគោរពសិទ្ធិរបស់ប្រជាពលរដ្ឋតាមលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ប្រភព៖ រស្មីកម្ពុជា សម្តេចតេជោនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងកងទ័ពកម្ពុជា និងសិង្ហបុរី និងស្នើឱ្យបន្តជំរុញកិច្ចសហប្រតិបត្តិការយោធានៃប្រទេសទាំងពីរ។…

MORNING NEWS BRIEF [MARCH 1, 2023] 150 150 Cambodia Development Center

MORNING NEWS BRIEF [MARCH 1, 2023]

ព័ត៌មានសំខាន់ៗ សម្តេចតេជោនាយករដ្ឋមន្ត្រី និងប្រតិភូក្រុមបឹក្សាធុរកិច្ចអាមេរិកបានជួបពិភាក្សា និងថ្លែងថាគ្មានពេលណាដែលទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងអាមេរិកល្អដូចនាពេលបច្ចុប្បន្ន។ ប្រភព៖ Fresh News រដ្ឋមន្ត្រីក្រសួងការបរទេសបានថ្លែងថា បច្ចេកវិទ្យាបានក្លាយជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច និងស្តារកិត្យានុភាពជាតិតាមរយៈការជ្រៀតចូលទីផ្សារថ្មីក្នុងពាណិជ្ជកម្មអេឡិចត្រូនិក។ ប្រភព៖ Fresh News  ប.ស.ស និងអង្គភាពសោធនកូរ៉េបានចុះ MoU លើកិច្ចសហប្រតិបត្តិការលើរបបសោធនសន្តិសុខសង្គមផ្នែកប្រាក់សោធន ដើម្បីការអភិវឌ្ឍគោលនយោបាយ និងពង្រីកវិសាលភាពនៃប.ស.ស។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍ ព័ត៌មាននយោបាយ មេបញ្ជាការមូលដ្ឋានសមុទ្ររាម និងឯកអគ្គរាជទូតជប៉ុនថ្មីប្រចាំកម្ពុជាបានជួបពិភាក្សា ស្តីពីការចូលសំចតនាវាកងស្វ័យការពារជើងទឹកជប៉ុន​នៅមូលដ្ឋានរាមនាខែមីនា​-មេសា​ខាងមុខ​។ ប្រភព៖ Fresh News  គ.ជ.ប…

MORNING NEWS BRIEF [FEBRUARY 28, 2023] 150 150 Cambodia Development Center

MORNING NEWS BRIEF [FEBRUARY 28, 2023]

ព័ត៌មានសំខាន់ៗ កម្ពុជា និងថៃ បានប្តេជ្ញាបន្តភាពជាដៃគូអភិវឌ្ឍន៍ តាមរយៈការបន្តអនុវត្តផែនការសម្មភាពលើកិច្ចសហប្រតិបត្តិការពហុភាគី​ដើម្បីជំរុញកំណើន និងវិបុលភាពលើវិស័យអាទិភាពរួម។ ប្រភព៖ ខ្មែរថាមស៍ សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថាសង្គ្រាមធ្លាប់បានបំផ្លិចបំផ្លាញវិស័យបច្ចេកទេស​ និងបច្ចេកវិទ្យាកម្ពុជាដែលធ្លាប់មានភាពរីកចំរើនឈានមុខគេ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា ឯកឧត្តម ហ៊ុន ម៉ានី​ ប្រធានក្រុមសមាជិកសភាវ័យក្មេងកម្ពុជា បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការផ្តល់ភាពអង់អាចដល់យុវជនក្នុងការជំរុញដំណើរការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចជាតិ។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី​ ធី​ វី ព័ត៌មាននយោបាយ សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថាការវាយប្រហាររបស់មេដឹកនាំប្រឆាំងលើសេរីភាពនយោបាយរបស់យុវជន​ គឺខ្វះការគោរពប្រជាធិបតេយ្យ។ ប្រភព៖ Fresh News…

MORNING NEWS BRIEF [FEBRUARY 27, 2023] 150 150 Cambodia Development Center

MORNING NEWS BRIEF [FEBRUARY 27, 2023]

ព័ត៌មានសំខាន់ៗ ក្នុងជំនួបសាវនាការជាមួយព្រះមហាក្សត្រ ប្រធានាធិបតីចិន បានបញ្ជាក់ថា សហគមន៍វាសនារួមកម្ពុជា-ចិន នឹងចារក្នុងទំព័រថ្មីរួមទាំងមិត្តភាពដែកថែប ដែលមានការអភិវឌ្ឍកាន់តែប្រសើរឡើង។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍ សម្តេចតេជោ បានបង្ហាញការព្រួយបារម្ភនៅពេលដែលកម្ពុជាចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចដែលការខ្ចីប្រាក់ពីប្រទេសដៃគូអភិវឌ្ឍន៍ និងធនាគារ នឹងក្លាយជាប្រាក់ពាណិជ្ជកម្ម។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា កម្ពុជាត្រូវបានដកចេញពីបញ្ជីពណ៌ប្រផេះនៃបណ្តាប្រទេសដែលមានហានិភ័យខ្ពស់សម្រាប់ការលាងលុយកខ្វក់ ដោយសារវឌ្ឍនភាពក្នុងការប្រឆាំងការលាងលុយ និងផ្តល់ហរិញ្ញប្បទានភេរវកម្ម។ ប្រភព៖ ខ្មែរថាមស៍ ព័ត៌មាននយោបាយ កម្ពុជា បានស្នើដល់ភាគីចិនក្នុងការគាំទ្រក្នុងការរៀបចំដឹកនាំលំហាត់សមយុទ្ធនាគមាសក្នុងឆ្នាំ២០២៣ ឱ្យទទួលបានលទ្ធផលខ្ពស់ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យយោធាបន្ថែម។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍ គ.ជ.ប និងអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន បានជួបពិភាក្សាស្វែងយល់ពីតួនាទីរបស់គ.ជ.ប និងសារៈសំខាន់នៃការបោះឆ្នោតនៅក្នុងសង្គមប្រជាធិបតេយ្យនៅកម្ពុជាដល់យុវជន។…

MORNING NEWS BRIEF [FEBRUARY 24, 2023] 150 150 Cambodia Development Center

MORNING NEWS BRIEF [FEBRUARY 24, 2023]

ព័ត៌មានសំខាន់ៗ សម្តេចតេជោបានថ្លែងថា កម្ពុជាកំពុងតាមដានថាមហាអំណាច និងបណ្តាប្រទេសនានា នឹងចេញសេចក្តីថ្លែងការណ៍បែបណាពាក់ព័ន្ធនឹងខួប១ឆ្នាំនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។ ប្រភព៖ សារព័ត៌មានដើមអម្ពិល ក្រសួងពាណិជ្ជកម្ម និងវិស័យឯកជន បានបើកកិច្ចពិភាក្សា ដើម្បីជំរុញការនាំចេញវិស័យស្រូវអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិបន្ថែម។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា ក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីរកឃើញជំងឺផ្តាសសាយបក្សីចំនួន ០១ករណី ប្រភេទ H5N1 លើមនុស្ស។ ប្រភព៖ កម្ពុជាថ្មី ព័ត៌មាននយោបាយ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ដើម្បីជំរុញទំនាក់ទំនងទ្វេភាគី និងចូលរួមក្នុងពិធីស្រាយបួសនៅថ្ងៃទី២៧…

MORNING NEWS BRIEF [FEBRUARY 23, 2023] 150 150 Cambodia Development Center

MORNING NEWS BRIEF [FEBRUARY 23, 2023]

ព័ត៌មានសំខាន់ៗ សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់អាល្លឺម៉ង់ ក្នុងដំណើរការស្វែងរកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-សង្គម នានា។ ប្រភព៖ សារព័ត៌មានដើមអម្ពិល អនុព័ន្ធយោធារបស់ស្ថានទូតកម្ពុជាប្រចាំវៀតណាម បានដឹកនាំគណៈប្រតិភូទៅធ្វើទស្សនកិច្ច នៅបណ្ឌិតសភាកងទ័ពជើងទឹកវៀតណាម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យយោធា។ ប្រភព៖ ខ្មែរថាមស៍ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបង្ហាញលទ្ធផលនៃការចូលរួមការពាររបាយការណ៍ជាតិ ស្តីពីការអនុវត្តកតិសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌កម្ពុជា នៅប្រទេសស្វ៊ីស។ ប្រភព៖ Fresh News ព័ត៌មាននយោបាយ រដ្ឋសភា បានចេញសេចក្តីប្រកាសថ្កោលទោសយ៉ាងធ្ងន់ធ្ងរ និងទាមទារឱ្យស្ថាប័នតុលាការ និងអាជ្ញាធរ…