Archives

MORNING NEWS BRIEF [NOVEMBER 16, 2022] 150 150 Cambodia Development Center

MORNING NEWS BRIEF [NOVEMBER 16, 2022]

ព័ត៌មានសំខាន់ៗ ប្រធានអាស៊ាន២០២២ គ្រោងនឹងបញ្ជូនប្រេសិតពិសេសអាស៊ានទៅមីយ៉ាន់ម៉ា ជាលើកទី៣ ដើម្បីដោះស្រាយភាពអូសបន្លាយនៃវិបត្តិនយោបាយ ប៉ុន្តែត្រូវរង់ចាំប្រតិកម្មពីមីយ៉ាន់ម៉ាសិន។ ប្រភព៖ សារព័ត៌មានថ្មីៗ ក្រសួងការបរទេសចិន បានលើកឡើងថា ជំនួយក្នុងការកែលម្អ និងធ្វើឱ្យប្រសើរឡើងនូវមូលដ្ឋានទ័ពជើងទឹកកម្ពុជា គឺគោរពតាមច្បាប់អន្តរជាតិ និងបង្ហាញពីសហប្រតិបត្តិការទ្វេភាគី។ ប្រភព៖ ខ្មែរថាមស៍ កម្ពុជា និងនូវែលសេឡង់ បានពិភាក្សាការងារ និងវាយតម្លៃខ្ពស់ចំពោះការវិវត្តនៃទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិ-ការក្នុងវិស័យអាទិភាពជាច្រើននៃប្រទេសទាំងពីរ។ ប្រភព៖ Fresh News ព័ត៌មាននយោបាយ រដ្ឋសភា នឹងធ្វើជាម្ចាស់ផ្ទះមហាសន្និបាតអាយប៉ាលើកទី៤៣ ក្រោមមូលបទ «​បោះជំហាន​ជាមួយគ្នា ដើម្បី​និរន្តរភាព…

MORNING NEWS BRIEF [NOVEMBER 15, 2022] 150 150 Cambodia Development Center

MORNING NEWS BRIEF [NOVEMBER 15, 2022]

ព័ត៌មានសំខាន់ៗ អាស៊ាន បានអនុម័ត និងកត់សម្គាល់ឯកសារលទ្ធផល ចំនួន១០១ ស្តីពី អាទិភាពចម្បងក្នុងសសរស្តម្ភទាំងបី​នៃសហគមន៍អាស៊ាន និងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ ជាមួយដៃគូយុទ្ធសាស្ត្រ។ ប្រភព៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ប្រធានាធិបតីអាមេរិក វាយតម្លៃខ្ពស់លើការដឹកនាំរបស់ សម្តេចតេជោ ដែលមានគោលជំហរដោះស្រាយវិបត្តិមីយ៉ាន់ម៉ា សង្គ្រាមនៅអ៊ុយក្រែន និងបញ្ហាមីស៊ីលនៅកូរ៉េខាងជើង។ ប្រភព៖  Fresh News សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា កម្ពុជាគ្មានបំណងផ្តល់ជំនួយយោធា និងអាវុធ ទៅឱ្យអ៊ុយក្រែន ដើម្បីប្រឆាំងនឹងរុស្ស៊ីទេ ពីព្រោះកម្ពុជាមិនគាំទ្រការប្រឈមមុខគ្នាដោយអាវុធ។ ប្រភព៖ សារព័ត៌មានដើមអម្ពិល…

MORNING NEWS BRIEF [NOVEMBER 03, 2022] 150 150 Cambodia Development Center

MORNING NEWS BRIEF [NOVEMBER 03, 2022]

ព័ត៌មានសំខាន់ៗ សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជាជាប្រទេសបើកចំហសេដ្ឋកិច្ចធំទូលាយ ដោយផ្តល់សារសំខាន់លើពហុភាគីនិយម តាមរយៈការធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់ និងសកល។ ប្រភព៖ សារព័ត៌មានថ្មីៗ អ្នកសម្របសម្រួលថ្មីរបស់អ.ស.ប ប្តេជ្ញាពង្រឹងការសហការជាមួយកម្ពុជា ក្នុងការអភិវឌ្ឍក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសម្រាប់ឆ្នាំ ២០២៤-២០២៨ ដើម្បីសម្រេចបានគោលដៅ SDGs។ ប្រភព៖  ខ្មែរថាមស៍ សម្តេចក្រឡាហោម បានថ្លែងថា ទោះបីជាកម្ពុជាទទួលរងផលប៉ះពាល់ពីសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន និងជំងឺកូវីដ១៩ ក្តី កម្ពុជាបន្តរក្សានូវស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ ប្រភព៖ សារព័ត៌មានដើមអម្ពិល ព័ត៌មាននយោបាយ សម្តេចតេជោនាយករដ្ឋមន្ត្រី គ្រោងនឹងធ្វើទស្សនកិច្ចផ្លូវការទៅកាន់អ៊ុយក្រែន និងបានស្នើឱ្យមានការតែងតាំងឯកអគ្គរាជទូត/អគ្គរដ្ឋទូត…

MORNING NEWS BRIEF [ NOVEMBER 02, 2022] 150 150 Cambodia Development Center

MORNING NEWS BRIEF [ NOVEMBER 02, 2022]

ព័ត៌មានសំខាន់ៗ សម្តេចតេជោនាយករដ្ឋមន្ត្រី បានចែករំលែកបទពិសោធន៍ដែលកម្ពុជាបានឆ្លងកាត់ក្នុងការបញ្ចប់សង្គ្រាមដល់អ៊ុយក្រែន ដោយផ្តោតសំខាន់លើការចរចា និងការដោះស្រាយដោយសន្តិវិធី។ប្រភព៖ Fresh News  សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ជំហរគាំទ្ររបស់កម្ពុជាលើគោលការណ៍ចែងក្នុងរដ្ឋធម្មនុញ្ញអ.ស.ប និងច្បាប់អន្តរជាតិប្រឆាំងនឹងការឈ្លានពាន ឬគំរាមកំហែងអធិបតេយ្យរបស់រដ្ឋឯករាជ្យ។ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី  រដ្ឋមន្ត្រីទេសចរណ៍ឡាវ ចូលរួមកិច្ចប្រជុំ ACMECS លើកទី៥ និង CLV លើកទី៦ នៅកម្ពុជា និងបើកដំណើរការជើងហោះហើរត្រង់កម្ពុជា-ឡាវ ឡើងវិញក្រោយជំងឺកូវីដ១៩។ ប្រភព៖ Fresh News ព័ត៌មាននយោបាយ ប្រធានាធិបតីអ៊ុយក្រែន…

MORNING NEWS BRIEF [NOVEMBER 01, 2022] 150 150 Cambodia Development Center

MORNING NEWS BRIEF [NOVEMBER 01, 2022]

ព័ត៌មានសំខាន់ៗ កម្ពុជា បានស្នើធ្វើជាម្ចាស់ផ្ទះការរៀបចំកិច្ចសន្ទនាទ្វេភាគីរវាងរុស្ស៊ី និងអ៊ុយក្រែន នាកិច្ចប្រជុំកំពូលអាស៊ានខាងមុខ ដើម្បីជួយសម្រួលដល់ស្ថានការណ៍តានតឹងនៃប្រទេសទាំងពីរ។ ប្រភព៖ ខ្មែរថាមស៍  ក្រសួងយុត្តិធម៌ បានធ្វើការច្រានចោលសន្ទស្សន៍នីតិរដ្ឋឆ្នាំ២០២២ ចេញផ្សាយដោយ WJP ដែលដាក់ចំណាត់ថ្នាក់កម្ពុជាចុងក្រោយទីពីរ ក្នុងការអនុវត្តតាមនីតិរដ្ឋ ដោយលើកថាជាចេតនានយោបាយ។ប្រភព៖  ខ្មែរថាមស៍ គិតត្រឹមរយៈពេល០៩ខែនៃឆ្នាំ២០២២ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងវៀតណាម មានតម្លៃ ៤,៦ពាន់លានដុល្លារ កើនឡើង ២២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍ ព័ត៌មាននយោបាយ នាយករដ្ឋមន្ត្រីចិន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា…

MORNING NEWS BRIEF [OCTOBER 31, 2022] 150 150 Cambodia Development Center

MORNING NEWS BRIEF [OCTOBER 31, 2022]

ព័ត៌មានសំខាន់ៗ សម្តេចប្រធានរដ្ឋសភា បានអំពាវនាវឱ្យមានការគោរពច្បាប់អន្តរ-ជាតិរបស់អ.ស.ប ដើម្បីលើកកម្ពស់សិទ្ធិមនុស្ស និងប្រជាធិបតេ-យ្យ ខណៈដែលពិភពលោកកំពុងជួបបញ្ហាអស្ថិរភាព។ ប្រភព៖ សារព័ត៌មានថ្មីៗ ប្រធានអាស៊ាន២០២២ បានវាយប្រហារមេដឹកនាំរបបយោធា មីយ៉ាន់ម៉ាចំពោះការកើនឡើងនៃអំពើហិង្សា ដែលជាការគំរាមកំហែងដល់ការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច។ ប្រភព៖ ខ្មែរថាមស៍ សម្តេចប្រធានរដ្ឋសភា និងប្រធានរដ្ឋសភាថៃ បានពិភាក្សាការងារ និងប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីវឌ្ឍនភាព និងវិបុលភាពប្រទេសទាំងពីរក្នុងនាមជាអ្នកជិតខាងល្អ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា ព័ត៌មាននយោបាយ ប្រធានាធិបតីអាមេរិក នឹងដឹកនាំគណៈប្រតិភូមកកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ដែលធ្វើឡើងក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ នាខែវិច្ឆិកាខាងមុខនេះ។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍…

MORNING NEWS BRIEF [OCTOBER 28, 2022] 150 150 Cambodia Development Center

MORNING NEWS BRIEF [OCTOBER 28, 2022]

ព័ត៌មានសំខាន់ៗ ប្រេសិតពិសេសរបស់ប្រធានអាស៊ាន២០២២ បានប្តេជ្ញាជំរុញកិច្ចការអាទិភាព ដើម្បីបញ្ឈប់អំពើហិង្សានៅមីយ៉ាន់ម៉ា និងអនុ-វត្តកិច្ចព្រមព្រៀងឯកច្ឆន្ទប្រាំចំណុចឱ្យកាន់តែមានប្រសិទ្ធភាព។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី  សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែន តាមរយៈទូរស័ព្ទ នារយៈពេលប៉ុន្មានថ្ងៃខាងមុខ ដែលនឹងជាការរួមចំណែកដល់ទំនាក់ទំនងការទូតទ្វេភាគី។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍ សម្តេចតេជោនាយករដ្ឋមន្រ្តី បានដឹកនាំកិច្ចប្រជុំពេញអង្គគណៈ-រដ្ឋមន្រ្តី ដើម្បីពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ថវិកាមួយចំនួន ដែលជាទិសដៅអាទិភាពសម្រាប់ឆ្នាំ២០២៣។ ប្រភព៖ សារព័ត៌មានដើមអម្ពិល ព័ត៌មាននយោបាយ សម្តេចប្រធានរដ្ឋសភាកម្ពុជា បានបញ្ជាក់ថា APPF បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាស្ថិរភាព និងបានជំរុញកិច្ចសហប្រតិ-បតិ្តការ…

MORNING NEWS BRIEF [OCTOBER 27, 2022] 150 150 Cambodia Development Center

MORNING NEWS BRIEF [OCTOBER 27, 2022]

ព័ត៌មានសំខាន់ៗ ប្រេសិតពិសេសប្រធានអាស៊ានឆ្នាំ២០២២ បានធ្វើដំណើរទៅកាន់រដ្ឋធានីហ្សាការតា ដើម្បីដឹកនាំកិច្ចប្រជុំបន្ទាន់ពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីស្ថានភាពពាក់ព័ន្ធវិបត្តិនៅមីយ៉ាន់ម៉ា។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍ កម្ពុជា-រូម៉ានី បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពកិច្ចសហប្រតិបត្តិ-ការមិត្តភាពទេ្វភាគី និងបេ្ដជ្ញាបន្តជំរុញទំនាក់ទំនងរដ្ឋាភិបាល និងវិស័យឯកជនប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងថែមទៀត។ ប្រភព៖ ខ្មែរថាមស៍ ក្រសួងប្រៃសណីយ៍ បានដាក់ឱ្យប្រើប្រាស់គេហទំព័រ «កម្ពុជាឆ្ពោះទៅឌីជីថល» ដែលជាផ្នែកមួយនៃគោលនយោបាយ រដ្ឋាភិបាលឌីជីថល ២០២២-២០៣៥។ ប្រភព៖  ភ្នំពេញប៉ុស្តិ៍ ព័ត៌មាននយោបាយ សម្តេចប្រធានព្រឹទ្ធសភា​ និងអគ្គលេខាបក្សកុម្មុយនីស្តវៀតណាម បានពិភាក្សាអំពីការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី កម្រិតបក្ស រដ្ឋាភិបាល អង្គការមហាជន និងវិស័យអាទិភាពផ្សេងទៀត។ ប្រភព៖…

MORNING NEWS BRIEF [OCTOBER 26, 2022] 150 150 Cambodia Development Center

MORNING NEWS BRIEF [OCTOBER 26, 2022]

ព័ត៌មានសំខាន់ៗ ប្រធានអាស៊ានឆ្នាំ២០២២ បានបង្ហាញការព្រួយបារម្ភចំពោះការកើនឡើងនៃអំពើហិង្សានៅមីយ៉ាន់ម៉ា និងជំរុញឱ្យបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា ដោយគោរពតាមស្មារតីកិច្ចព្រមព្រៀង 5PC។ ប្រភព៖ Fresh News CCC នឹងរៀបចំកិច្ចប្រជុំ ABIS ឆ្នាំ២០២២ ដើម្បីពិភាក្សាលើការជំរុញការវិនិយោគ និងដោះស្រាយផលប៉ះពាល់មកលើសេដ្ឋកិច្ចដោយសារបញ្ហាភូមិសាស្ត្រនយោបាយ ពីថ្ងៃទី៩-១០ ខែវិច្ឆិកា។ ប្រភព៖ ខ្មែរថាមស៍ ក្រសួងវប្បធម៌ នឹងចូលរួមកិច្ចប្រជុំ AMCA លើកទី១០ និងកិច្ចប្រជុំពាក់ព័ន្ធ រៀបចំដោយឡាវ ដែលផ្តោតលើការលើកកម្ពស់វឌ្ឍនភាពវប្បធម៌ ក្នុងការកសាងសុខដុមរមនារបស់សហគមន៍អាស៊ាន។ ប្រភព៖ Fresh News…

MORNING NEWS BRIEF [OCTOBER 25, 2022] 150 150 Cambodia Development Center

MORNING NEWS BRIEF [OCTOBER 25, 2022]

ព័ត៌មានសំខាន់ៗ រដ្ឋសភា បានបញ្ជាក់ពីការត្រៀមខ្លួនរួចរាល់ ដើម្បីធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ដល់ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី  កម្ពុជា និងអេមីរ៉ាត់អារ៉ាប់រួម បានចុះហត្ថលេខាលើសេចក្តីប្រកាសនៃការចាប់ផ្តើមចរចាជាផ្លូវការ ស្តីពី កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋ-កិច្ចគ្រប់ជ្រុងជ្រោយ ដើម្បីជំរុញសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍ សម្តេចប្រធានព្រឹទ្ធសភាកម្ពុជា និងប្រធានរដ្ឋសភាវៀតណាម បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគី និងបានអបអរកម្ពុជាចំពោះភាពជាប្រធានអាស៊ាន និងជាប្រធានអាយប៉ា។ប្រភព៖ ខ្មែរថាមស៍…