MORNING NEWS BRIEF [JUNE 19, 2023]
ព័ត៌មានសំខាន់ៗ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំUN នៅហ្សឺណែវ ច្រានចោលការអត្ថាធិប្បាយដែលធ្វើនយោបាយូបនីយកម្មរបស់ឧត្តមស្នងការសិទ្ធិមនុស្សUNដែលបដិសេធស្ថានភាពពិតនៃលម្ហនយោបាយនៅកម្ពុជា។ ប្រភព៖ AMS News កម្ពុជា និងភាគីចិន បានបើកវេទិកាកិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជា-ចិន លើកទី១ និងបានផ្តោតសំខាន់លើការផ្តល់អាទិភាពលើវិស័យចំនួន ៦ ដើម្បីផ្តល់ប្រយោជន៍ដល់ទំនាក់ទំនងទ្វេភាគី។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍ កម្ពុជា និងជប៉ុន នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានដែលមានទំហំទឹកប្រាក់ប្រមាណ ១៨៨លានដុល្លារ ដើម្បីគាំទ្រដល់គម្រោងតភ្ជាប់ផ្លូវថ្នល់ និងការផ្គត់ផ្គង់ទឹក។ ប្រភព៖ ខ្មែរថាមស៍ ព័ត៌មាននយោបាយ រដ្ឋមន្ត្រីក្រសួងការបរទេស នឹងចូលរួមក្នុងកិច្ចពិភាក្សាក្រៅផ្លូវការ ស្តីពីបញ្ហាមីយ៉ាន់ម៉ា ដើម្បីរួមចំណែកដល់ការដោះស្រាយ និងបន្តជំរុញការអនុវត្ត 5PC នៅប្រទេសថៃ ចាប់ពីថ្ងៃទី១៨-១៩…