MORNING NEWS BRIEF [AUGUST 09, 2022]

MORNING NEWS BRIEF [AUGUST 09, 2022]

MORNING NEWS BRIEF [AUGUST 09, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា អាស៊ាននឹងបន្តជួបប្រទះបញ្ហប្រឈមសន្តិសុខជាច្រើន ហើយបញ្ហាសំខាន់ជាងគេគឺស្ថានភាពនៅមីយ៉ាន់ម៉ា បញ្ហាឧបទ្វីបកូរ៉េ និងបញ្ហារុស្ស៊ី-អ៊ុយក្រែន។  ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. សភាកម្ពុជា នឹងបញ្ជូនគណៈប្រតិភូអន្តរសភាអាស៊ានទៅបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅប្រទេសឥណ្ឌា ដើម្បីបង្កើនកិច្ច-សហប្រតិបត្តិការរវាងសភាអាស៊ាន និងឥណ្ឌា។ ប្រភព៖ Fresh News
  3. ក្រសួងប្រៃសណីយ៍ បណ្តុះបណ្តាលមន្រ្តីថ្នាក់ជាតិ ក្រោមជាតិ និងប្រជាពលរដ្ឋ អំពីបទប្បញ្ញត្តិច្បាប់ថ្មីៗ ដើម្បីជំរុញការអនុវត្តគោល-នយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥។ ប្រភព៖ សារព័ត៌មានថ្មីៗ
ព័ត៌មាននយោបាយ
  1. កម្ពុជា និងរុស្ស៊ី បេ្តជ្ញារក្សា និងពង្រឹងកិច្ចសន្ទនានយោបាយ ទំនាក់ទំនងសភា អាជ្ញាធរមូលដ្ឋាន និងគណបក្សនយោបាយនៃរដ្ឋាភិបាលទាំងពីរ។ ប្រភព៖ ខ្មែរថាមស៍
  2. ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអ.ស.ប. នៅទីក្រុងហ្សឺណែវ ច្រានចោលរបាយការណ៍ស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ដោយលើកឡើងថាវាមានចរិតនយោបាយ និងលម្អៀង។  ប្រភព៖ ខ្មែរថាមស៍
  3. រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំអន្តរក្រសួង ស្ដីពីការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីព្រៃឈើ ច្បាប់ស្ដីពីជលផល និងច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
ព័ត៌មានសេដ្ឋកិច្ច 
  1. សម្តេចតេជោនាយករដ្ឋមន្ត្រី បានជំរុញបណ្តាសមាជិកកិច្ចព្រមព្រៀង RCEP ឱ្យអនុវត្តដោយពេញលេញ ដើម្បីស្តារសេដ្ឋកិច្ចក្រោយវិបត្តិនៃជំងឺកូវីដ១៩ និងបង្កើតឱកាសការងារ។ ប្រភពសារព័ត៌មានថ្មីៗ
  2. ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន បានជំរុញរោងចក្រចូលជាសមាជិកនៃសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា ដើម្បីលើកកម្ពស់ផលិតផលឧស្សាហកម្មក្នុងស្រុក និងបម្រើដល់ការនាំចេញ។ ប្រភព៖ ខ្មែរថាមស៍
  3. ក្រសួងពាណិជ្ជកម្ម និង GMAC បានសម្តែងការព្រួយបារម្ភពីការធ្លាក់ចុះការបញ្ជាទិញផលិតផលកាត់ដេរ ពីទីផ្សារបស្ចិមប្រទេស ដែលជាទីផ្សារនាំចេញសម្លៀកបំពាក់ដ៏សំខាន់របស់កម្ពុជា។ ប្រភព៖ ខ្មែរថាមស៍
ព៍ត៌មានសង្គម
  1. ក្រសួងអប់រំ និងអាជ្ញាធរគ្រឿងញៀន គ្រោងបង្កើតបណ្ណាល័យគ្រឿងញៀនចំនួន 0៣បន្ថែម ដើម្បីពង្រីកការផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនឱ្យបានទូលំទូលាយដល់សិក្សានុសិស្ស។​ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. អភិបាលរងរាជធានីភ្នំពេញ បានបិទដេប៉ូខ្សាច់ចំនួន ០៤ទីតាំងដែលមិនបានអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភំពេញ និងបង្កឱ្យខូចសណ្តាប់ធ្នាប់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន។ ប្រភព៖ BTV News
  3. ក្រសួងធនធានទឹក បានចេញសេចក្ដីជូនដំណឹងអំពីស្ថានភាពអាកាសធាតុនៅកម្ពុជា ថានឹងមានភ្លៀងធ្លាក់ខ្លាំង ចាប់ពីថ្ងៃទី ១០ ដល់ ទី១៦ ខែសីហា ឆ្នាំ២០២២។​ ប្រភព៖ Fresh News