• By admin
  • Thursday April 21st, 2022

MONRING NEWS BRIEF [April 21, 2022]

MONRING NEWS BRIEF [April 21, 2022]

MONRING NEWS BRIEF [April 21, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. រាជរដ្ឋាភិបាល ចេះអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់គណៈកម្មាធិការរដ្ឋាភិបាល ឌីជីថល ដែលមានរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ ជាប្រធាន។ ប្រភព៖ Fresh News
  2. អង្គការសហប្រជាជាតិ បានបញ្ជាក់ថា កម្ពុជាអាចចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៧ក្រោមលក្ខណៈវិនិច្ឆ័យចំនួន ០៣។ ប្រភព៖ ខ្មែរថាមស៍ 
  3. ក្រសួងការងារ បានជូនដំណឹងដល់រោងចក្រសហ គ្រាស ត្រូវរៀបចំការចាក់វ៉ាក់សាំងដូសជំរុញ (ដូសទី៣ និងដូសទី៤) ដើម្បីបង្ការការឆ្លងជំងឺកូវីដ១៩ បំប្លែងថ្មី។ ប្រភព៖​  Fresh News
ព័ត៌មាននយោបាយ
  1. សម្ដេចតេជោនាយករដ្ឋមន្រ្តី ស្នើឱ្យគណបក្សនយោបាយទាំងអស់មិនត្រូវបង្កើតរូបភាពហឹង្សាណាមួយក្នុងអំឡុងធ្វើយុទ្ធនាការ និងការបោះឆ្នោតខាងមុខ។ ប្រភព៖ វិទ្យុបារាំងអន្តរជាតិ 
  2. គ.ជ.ប បានឱ្យដឹងថា បន្ទាប់ពីដំណើរការឈរឈ្មោះបេក្ខជន និងចុះបញ្ជីបេក្ខជនគណបក្សនយោបាយបានបិទបញ្ចប់  គ.ជ.បក៏បានបញ្ចប់ការចាប់ឆ្នោតកំណត់លេខរៀងគណបក្សនយោបាយផងដែរ។ ប្រភព៖ BTV News
  3. រដ្ឋលេធិការក្រសួងបរិស្ថាន  បានលើកឡើងថា ប្រជាការពារគឺជាកម្លាំងស្នូលនៅថ្នាក់មូលដ្ឋាន និងដើរតួនាទីសំខាន់ក្នុងការអនុវត្តគោលនយោបាយជាតិ។ ប្រភព៖ Fresh News
ព័ត៌មានសេដ្ឋកិច្ច 
  1. ក្រសួងមុខងារសាធារណៈ បានចេញសេចក្ដីជូនដំណឹងស្ដីពីការបើកប្រាក់បៀវត្សជូនមន្រ្តីរាជការសម្រាប់ខែឧសភាឱ្យបានមុនដំណាច់ខែមេសា។ ប្រភព៖ Fresh News
  2. ក្រសួងពាណិជ្ជកម្ម បានប្រកាសឱ្យអ្នករកស៊ីគ្រឿងអលង្ការ នាំផលិតផលទៅចូលរួមពិព័រណ៍អន្តរជាតិនៅប្រទេសសិង្ហបុរី ក្នុងឆ្នាំ២០២២។ ប្រភព៖ សារព័ត៌មានថ្មីៗ
  3. កម្ពុជាបាននាំចេញផលិតផលកាត់ដេរសម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ និងផលិតផលវាយនភណ្ឌរកចំណូលបានជាង ៣,១ពាន់លានដុល្លារក្នុងត្រីមាសទី១ ដែលកើនឡើងជិត២៥%។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព៍ត៌មានសង្គម
  1. រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានរៀបចំឱ្យត្រួតពិនិត្យ និងស្រងវត្តមានមន្ត្រីក្នុងប្រព័ន្ធយុត្តិធម៌ ខណៈមន្ត្រីខ្លះបានទៅបំពេញការងារតែ ១ថ្ងៃ ក្នុងមួយខែ ឬកន្លះឆ្នាំ។ ប្រភព៖ សារព័ត៌មានថ្មីៗ
  2. ក្រសួងបរិស្ថាន និងក្រសួងវប្បធម៌គាំទ្រការរៀបចំបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ វប្បធម៌ប្រវត្តិសាស្ត្រនគរភ្នំ ឈើកាច់បាភ្នំ ដែលស្ថិតក្នុងខេត្តព្រៃវែង។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. ក្រសួងបរិស្ថានបានឱ្យដឹងថា ត្រឹមឆ្នាំ២០២០មូសក្នុងប្រទេសកម្ពុជាមានចំនួន២៩០ប្រភេទស្មើនឹងចំនួន២០ពួក ដែលក្នុងនោះមាន៤៩ជាកំណត់ត្រាថ្មីដែលជាប់ពាក់ព័ន្ធនឹងការបង្កជំងឺឆ្លង។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍