By admin
Thursday December 22nd, 2022
MORNING NEWS BREIF [DECEMBER 21, 2022]
MORNING NEWS BREIF [DECEMBER 21, 2022]
MORNING NEWS BREIF [DECEMBER 21, 2022]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Thursday December 22nd, 2022
Thursday December 22nd, 2022
ព័ត៌មានសំខាន់ៗ
សម្តេចតេជោ និងប្រធានសហព័ន្ធសន្តិភាពសាកល បានពិភាក្សាការងារ និងបានគូសបញ្ជាក់អំពីសមិទ្ធផលធំៗមួយចំនួនដែលកម្ពុជាសម្រេចបានកន្លងមក ក្នុងនាមជាប្រធានអាស៊ាន២០២២។ ប្រភព៖ ៖ស្ថានីយ៍ទូរទស្សន៍ បី ធី វី
ក្រសួងពាណិជ្ជកម្ម និងអេមីរ៉ាតអារ៉ាប់រួម បានបើកកិច្ចចរចាជាផ្លូវការជុំទី២ លើកិច្ចព្រមព្រៀង CEPA ដើម្បីធ្វើពិពិធកម្មទីផ្សារនាំចេញ និងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម។ ប្រភព៖ សារព័ត៌មានថ្មីៗ
ប្រធានសមាគមទំនាក់ទំនង និងគាំទ្រប្រជាជនចិន បានបង្ហាញឆន្ទៈក្នុងការពង្រឹងទំនាក់ទំនង ប្រជាជន និងវប្បធម៌ លើកកម្ពស់ការអនុវត្តច្បាប់ និងបង្កើនការវិនិយោគរវាងកម្ពុជា និងចិន។ ប្រភព៖ Fresh News
ព័ត៌មាននយោបាយ
សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់លើភាពជោគជ័យដែលសម្រេចបានពីការដឹកនាំកិច្ចប្រជុំអាយប៉ាលើកទី៤៣ និងការចូលរួមរបស់កម្ពុជាក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ប្រធានរាជបណ្ឌិត្យសភា បានលើកឡើងថា កម្ពុជាក្នុងនាមជាប្រធានអាស៊ាន២០២២ ទទួលបានសមិទ្ធផលធំៗចំនួន ០៣ចំណុច នាកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១។ ប្រភព៖ Fresh News
គ.ជ.ប នឹងបិទផ្សាយបញ្ជីបោះឆ្នោតដំបូងនៅខែមករា ឆ្នាំ២០២៣ ដើម្បីឱ្យប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូង ធ្វើការពិនិត្យមើលភាពត្រឹមត្រូវរបស់ព័ត៌មានខ្លួននៅក្នុងបញ្ជី។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសេដ្ឋកិច្ច
កម្ពុជា និងវៀតណាម បានបើកកិច្ចពិភាក្សាពិគ្រោះយោបល់លើស្ថានភាពសេដ្ឋកិច្ចប្រព័ន្ធធនាគារ និងលើកទិសដៅអាទិភាព ដើម្បីជំរុញដល់ការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែម។ ប្រភព៖ Fresh News
IMF បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជាអាចនឹងរងគ្រោះសារជាថ្មីដោយសារការកើនឡើងនៃអត្រាអតិផរណា បំណុលឯកជន និងកត្តារួមផ្សំនៃកំណើនយឺតនៃសេដ្ឋកិច្ចរបស់បណ្តាប្រទេសធំៗ។ ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
គិតត្រឹមរយៈពេល១០ខែនៃឆ្នាំ២០២២ កម្ពុជា បានទទួលចំណូលពីការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារអន្តរជាតិ ក្នុងទំហំទឹកប្រាក់ប្រមាណ ៣ពាន់លានដុល្លារ។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសង្គម
រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា កម្ពុជាជាសមាជិកអាស៊ានដំបូងគេ ដែលបានដាក់ចេញយុទ្ធសាស្ត្ររយៈពេលវែងសម្រាប់គោលដៅអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ ប្រភព៖ ខ្មែរថាមស៍
កម្ពុជា និងអូស្ត្រាលី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិ-ការ ក្នុងការអនុវត្តគម្រោងនានាក្នុងវិស័យសុខាភិបាល ជាពិសេសគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល។ ប្រភព៖ Fresh News
ក្រសួងសាធារណការ បានរៀបចំពិធីទទួលប្រព័ន្ធផតថលព័ត៌មានភ័ស្តុភារកម្មជាតិកម្ពុជា ពីដៃគូកូរ៉េ ដើម្បីពង្រឹង និងជំរុញការគ្រប់គ្រងវិស័យភ័ស្តុភារកម្មនៅកម្ពុជាបន្ថែមទៀត។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា