By admin
Wednesday January 25th, 2023
MORNING NEWS BREIF [JANUARY 25, 2023]
MORNING NEWS BREIF [JANUARY 25, 2023]
MORNING NEWS BREIF [JANUARY 25, 2023]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Wednesday January 25th, 2023
Wednesday January 25th, 2023
ព័ត៌មានសំខាន់ៗ
ក្រសួងការបរទេស បានបដិសេធទាំងស្រុងចំពោះព័ត៌មានមិនពិតនៅលើ Channel Telegram «Demografiya upala» ដែលបានផ្សព្វផ្សាយថាកម្ពុជា បានផ្តល់ជំនួយយោធាដល់អ៊ុយក្រែន។ ប្រភព៖ ៖ Fresh News
រដ្ឋមន្ត្រីប្រតិភូនៃក្រសួងអឺរ៉ុប និងការបរទេសបារាំង បានធ្វើ ទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជា និងបារាំង ពីថ្ងៃទី២៤-២៥ ខែមករា ឆ្នាំ២០២៣។ ប្រភព៖ សារព័ត៌មានថ្មីៗ
កម្ពុជា បានបញ្ជាក់ពីបំណងក្នុងការប្រែក្លាយខ្លួនទៅជាមជ្ឈមណ្ឌល ផលិតរថយន្ត និងគ្រឿងអេឡិចត្រូនិកសម្រាប់ការនាំចេញដោយការ វិនិយោគ និងការនាំចេញលើស ២ពាន់លានដុល្លារក្នុងឆ្នាំ២០២៧។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មាននយោបាយ
សម្តេចតេជោនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីប្រតិភូនៃក្រសួងអឺរ៉ុប និងការបរទេសបារាំង នឹងជួបពិភាក្សាលើកិច្ចសហប្រតិបត្តិការក្នុងវិស័យអាទិភាពនៃប្រទេសទាំងពីរ។ ប្រភព៖ Fresh News
គ.ជ.ប. បានទទួលពាក្យសុំចុះឈ្មោះពីគណបក្សនយោបាយ ចំនួន ០៣ ក្នុងការចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង-ស្រុកបង្កើតថ្មី នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣។ ប្រភព៖ Fresh News
មន្ត្រីជាន់ខ្ពស់យោធាកម្ពុជា បានស្នើភាគីថៃឱ្យជួយទប់ស្កាត់អ្នកនយោបាយ យកព្រំដែនជាបញ្ហានយោបាយ ព្រោះបញ្ហាព្រំដែនជាភារកិច្ចនៃកងកម្លាំងនៃប្រទេសទាំងពីរ។ ប្រភព៖ Fresh News
ព័ត៌មានសេដ្ឋកិច្ច
កម្ពុជា និងស្វ៊ីស បានពិភាក្សាលើលទ្ធភាពក្នុងការបង្កើតកិច្ចព្រម-ព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ខណៈទំហំពាណិជ្ជកម្មនៃប្រទេសទំាងពីរសម្រេចបាន ១.៤ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ធនាគារជាតិ បានបង្ហាញថាទុនបម្រុងអន្តរជាតិរបស់កម្ពុជាមានប្រមាណ ១៨ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២ ដែលបង្ហាញពីកំណើនសេដ្ឋកិច្ច និងការកើនឡើងនៃប្រាក់ចំណូលប្រជាជន។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
រដ្ឋាភិបាល គ្រោងនឹងប្រមូលចំណូលក្នុងប្រទេសថវិកាជាតិ ចំនួន ៧,២ពាន់លានដុល្លារ ស្មើនឹង ២២,៣៣% នៃផ.ស.ស. សម្រាប់ថវិកាជាតិឆ្នាំ២០២៣។ ប្រភព៖ AMS News
ព័ត៌មានសង្គម
រដ្ឋាភិបាល នឹងកែលម្អព្រលានយន្តហោះនៅក្នុងខេត្តបាត់ដំបងឱ្យទៅជាប្រភេទ 4C ដែលមានទម្រង់ដូចព្រលានយន្តហោះខេត្តសៀមរាប។ ប្រភព៖ សារព័ត៌មានថ្មីៗ
ក្រសួងអប់រំ បានដាក់ចេញគោលដៅអាទិភាពចំនួន ០៨ចំណុច ក្នុងយុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំឆ្នាំ ២០១៩ ដល់២០២៣ ដោយផ្តោតសំខាន់លើការបង្រៀនផ្នែក STEM។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
ADB និង AFD នឹងផ្តល់ជំនួយសាងសង់ប្រព័ន្ធធារាសាស្ត្រចំនួន ០២កន្លែង ក្នុងខេត្តបាត់ដំបង ដើម្បីធានាដល់ការស្រោចស្រពដំណាំកសិកម្មឱ្យកាន់តែមានប្រសិទ្ធភាព។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍