• By admin
  • Monday April 4th, 2022

MORNING NEWS BRIEF [April 04, 2022]

MORNING NEWS BRIEF [April 04, 2022]

MORNING NEWS BRIEF [April 04, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. គណៈកម្មការអន្តរជាតិរដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ទិមនុស្សបានបញ្ចប់កិច្ចប្រជុំលើកទី៣៤ ​ក្នុងនោះប្រទេសជាសមាជិកទាំងអស់ប្ដេជ្ញាអនុវត្តផែនការសកម្មភាពអាទិភាពសម្រាប់ឆ្នាំ២០២២។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. ក្នុងរយៈពេលបីខែដំបូងនៃឆ្នាំ២០២២​ ក្រុមប្រឹក្សអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន​ ៤៣គម្រោង ដែលមានទុនវិនិយោគប្រមាណ ២,៤ពាន់លានដុល្លារ។ ប្រភព៖ ខ្មែរថាមស៍  
  3. ក្រសូងសុខាភិបាល​ ចេញសេក្ដីណែនាំ ស្ដីពីការជំរុញការអនុវត្តវិធានការការពារសុខភាព​ និងការពារចម្លងជំងឺកូវីដ១៩ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ ប្រភព៖​ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព័ត៌មាននយោបាយ
  1. រដ្ឋសភាកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ជាមួយសភាអន្តរជាតិ ដើម្បីលើកកម្ពស់សន្តិភាព និងជំរុញកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាសមាជិក។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. កម្ពុជាគ្រោងនឹងរៀបចំកិច្ចប្រជុំទ្វេភាគីរវាងកម្ពុជា និងមេដឹកនាំកំពូលរបស់មីយ៉ាន់ម៉ាជាថ្មីម្ដងទៀត តាមរយៈប្រព័ន្ធវីដេអូ ប៉ុន្តែមិនបានបញ្ជាក់ពីពេលវេលាជាក់លាក់នៃជំនួបនៅឡើយ។ ប្រភព៖ សារព័ត៌មានថ្មីៗ
  3. សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថាការសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មី គឺដើម្បីទទួលភ្ញៀវទេសចរ មិនមែនធ្វើជាមូលដ្ឋានទទួលទ័ពឡើយ។ ប្រភព៖ AKP News
ព័ត៌មានសេដ្ឋកិច្ច 
  1. សម្ដេចតេជោនាយករដ្ឋមន្ត្រី បានណែនាំឱ្យក្រសួងពាណិជ្ជកម្មសិក្សាពីលទ្ធភាពរៀបចំស្កុកប្រេងឥន្ធនៈជាយុទ្ធសាស្រ្ត ខណៈពេលដែលសភាពការណ៍អន្តរជាតិមានការប្រែប្រួល។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. ក្នុងត្រីមាសទី១នៃឆ្នាំ២០២២​ កម្ពុជាបាននាំចេញផលិតផលកសិផលទៅក្រៅប្រទេសបរិមាណជាង ៣,៤លានតោន កើនឡើង១១.១៦% បើធៀបនឹងរយៈពេលដដែលក្នុងឆ្នាំ២០២២ ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. IMF លើកឡើងថាការផ្ទេរសាច់ប្រាក់របស់រដ្ឋាភិបាល សម្រាប់គ្រួសារក្រីក្រ និងជនងាយរងគ្រោះបានដោះស្រាយបញ្ហាក្រីក្រធ្ងន់ធ្ងរ ក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ១៩។ ប្រភព៖ AMS News
ព៍ត៌មានសង្គម
  1. ក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុងត្រីមាសទី១នៃឆ្នាំ២០២២ ភ្ញៀវទេសចរអន្តរជាតិកើនឡើង ១១៤% ខណៈទេសចរណ៍ផ្ទៃក្នុងកើនឡើង ៤៧% ធៀបនឹងឆ្នាំកន្លងទៅ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. សម្ដេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវចំនួន៣៨ខ្សែ ព្រមទាំងហេដ្ឋានរចនាសម្ព័ន្ធមួយចំនួនទៀតក្នុងក្រុងសៀមរាប នាព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២។ ប្រភព៖ BTV News
  3. ក្រសួងផែនការ បានបញ្ជាក់ថារាជរដ្ឋាភិបាល នឹងប្រកាសទូទាំងប្រទេសនូវលទ្ធផលជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ ក្នុងសីហា ឬខែកញ្ញា ឆ្នាំ២០២៣។ ប្រភព៖ ខ្មែរថាមស៏