MORNING NEWS BRIEF [APRIL 06, 2023]

MORNING NEWS BRIEF [APRIL 06, 2023]

MORNING NEWS BRIEF [APRIL 06, 2023] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវដល់គណៈកម្មការទន្លេមេគង្គ ឱ្យយកចិត្តទុកដាក់ក្នុងការដោះស្រាយគ្រាប់មិនទាន់ផ្ទុះជាច្រើនក្នុងទន្លេមេគង្គ ដើម្បីធានាសុវត្ថិភាពជូនប្រជាជន។ ប្រភព៖ ខ្មែរថាមស៍
  2. ក្រសួងការបរទេស បង្ហាញលទ្ធផលសង្ខេបនៃកិច្ចប្រជុំកំពូល MRCលើកទី៤ ក្រោមមូលបទ «នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការសម្រាប់អាងទន្លេមេគង្គ ដែលមានសន្តិសុខទឹក និងប្រកបដោយចីរភាព»។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថាការធ្វើសមយុទ្ធរវាងកងទ័ពកម្ពុជា-ចិន បានបង្ហាញពីចំណងមិត្តភាពដែកថែបនៃប្រទេសទាំងពីរ ក្នុងការរក្សាសុខសន្តិភាព និងស្ថិរភាពតំបន់ និងពិភពលោក។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
ព័ត៌មាននយោបាយ
  1. ប្រមុខរដ្ឋាភិបាលកម្ពុជា វៀតណាម និងឡាវ បានពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិស័យអាទិភាពនានាដើម្បីពង្រឹងចំណងមិត្តភាព និងការឆ្លើយតបនឹងបញ្ហាតំបន់។ ប្រភព៖ ខ្មែរថាមស៍
  2. គ.ជ.ប បានប្រកាសអំពីការរៀបចំបែបបទសម្រាប់ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្មោត សម្រាប់ការបោះឆ្នោតជាតិនីតិកាលទី៧។ ប្រភព៖ AMS News
  3. ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ដើម្បីសម្រេចលើសំណើនៃស្តីពីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាកំណត់ព្រំដែនកម្ពុជា-ឡាវ នៅថ្ងៃទី៧ ខែមេសា។ ប្រភព៖ Fresh News
ព័ត៌មានសេដ្ឋកិច្ច
  1. សម្តេចតេជោ មានប្រសាសន៍ថា ផ.ស.ស ជាមធ្យមសម្រាប់មនុស្សម្នាក់ រំពឹងថានឹងកើនឡើងដល់ ១.៩២៤ដុល្លារ ក្នុងឆ្នាំ២០២៣ និងការដាក់ចេញគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចដើម្បីជំរុញសេដ្ឋកិច្ច។ ប្រភព៖ AMS News 
  2. គិតត្រឹមឆ្នាំ២០២២ CDC បានអនុម័តគម្រោងវិនិយោគក្រៅតំបន់ SEZs សរុបចំនួន ១៣២ដែលមានទឹកប្រាក់ប្រមាណ ៣,២៣ពាន់លានដុល្លារ និងបង្កើតឱកាសការងារជាង ០.១២២លានកន្លែង។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. ធនាគារអភិវឌ្ឍន៍អាស៊ី បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជា នឹងសម្រេចកំណើនក្នុងរង្វង់ ៥,៥% ក្នុងឆ្នាំ២០២៣ និង ៦% ក្នុងឆ្នាំ២០២៤ ខណៈដែលអតិផរណារំពឹងថានឹងស្ថិតក្នុងកម្រិតមធ្យម។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសង្គម
  1. កម្ពុជា និងវៀតណាម បានឯកភាពគ្នាលើការពង្រឹងកិច្ចសហ​ប្រតិបត្តិការក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីជំរុញបន្ថែមនូវការអភិវឌ្ឍធនធានមនុស្សនៃប្រទេសទាំងពីរ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. UNOPS បានប្តេជ្ញាគាំទ្រកម្ពុជាលើការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល និងកិច្ចសហប្រតិបត្តិការនានាក្នុងវិស័យសុខាភិបាល ដើម្បីពង្រឹងសុខុមាលភាពប្រជាជន។ ប្រភព៖ Fresh News
  3. រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជំរុញឱ្យមន្ត្រីរួមគ្នាពង្រឹងវិសាលភាព និងគុណភាពនៃការផ្សព្វផ្សាយព្រឹត្តិការណ៍ជាតិសំខាន់ៗ សម្រាប់ប្រយោជន៍កម្ពុជា។ ប្រភព៖ ភ្នំពេញវប៉ុស្តិ៍