• By admin
  • Friday April 8th, 2022

MORNING NEWS BRIEF [April 08, 2022]

MORNING NEWS BRIEF [April 08, 2022]

MORNING NEWS BRIEF [April 08, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. បារាំង ប្តេជ្ញានឹងផ្តល់ជំនួយដើម្បីជំរុញការអភិវឌ្ឍសមត្ថភាពដល់មន្ត្រីនៃក្រសួងយុត្តិធម៌ ដែលជាផ្នែកមួយនៃការកែទម្រង់ប្រព័ន្ធច្បាប់នៅកម្ពុជា។ ប្រភព៖ ខ្មែរថាមស៍
  2. អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ប្តេជ្ញាគាំទ្រកម្ពុជាលើវិស័យសក្តានុពល តាមរយៈការជំរុញធនធានមនុស្ស និងការប្រើប្រាស់ប្រព័ន្ធ​ឌីជីថល។ ប្រភព៖ សារព័ត៌មានថ្មីៗ  
  3. ពាណិជ្ជកម្មកម្ពុជា និងថៃ មានទំហំទឹកប្រាក់ប្រមាណ ១,៣ពាន់លានដុល្លារ ដែលមានការកើនឡើង ៣,៣% ក្នុងរយៈពេល ០២ខែដំបូងនៃឆ្នាំ២០២២។ ប្រភព៖​ ខ្មែរថាមស៍
ព័ត៌មាននយោបាយ
  1. គ.ជ.ប ច្រានចោលការចោទប្រកាន់របស់គណបក្សប្រឆាំងដែលអះអាងថាប្រធាន គ.ជ.ប មិនមានអព្យាក្រឹត្យ និងលម្អៀងទៅខាងគណបក្សកាន់អំណាច។ ប្រភព៖ ខ្មែរថាមស៍
  2. គ.ជ.ប បានបើកកិច្ចប្រជុំ ដើម្បីពិនិត្យ និងសម្រេចលើខ្លឹមសារសៀវភៅណែនាំ និងឯកសារគោលការណ៍សម្រាប់កម្មវិធីឃោសនាបោះឆ្នោត សរុបចំនួន ១២ឯកសារ។ ប្រភព៖ Fresh News
  3. សវនាការសំណុំរឿងសន្និដ្ឋិភាពពាក់ព័ន្ធនឹងលោក កឹម សុខា នឹងលើកទៅក្រោយចូលឆ្នាំខ្មែរ ស្របពេលដែលមានភាពតាន- តឹងខ្លះៗរវាងតំណាងអយ្យការ និងមេធាវីលោកកឹម សុខា។ ប្រភព៖ RFI
ព័ត៌មានសេដ្ឋកិច្ច 
  1. ធនាគារជាតិ​ បានបញ្ជាក់ថាការទូទាត់ប្រាក់មានការរីកចម្រើន និង អភិវឌ្ឍទៅរកការទូទាត់បែបឌីជីថល ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អតិថិជន ជាពិសេសសហគ្រាសធុនតូច និងមធ្យម។ ប្រភព៖ AMS News
  2. ធនាគារអភិវឌ្ឍន៍អាស៊ី បានព្យាករថាផលិតផលក្នុងស្រុករបស់កម្ពុជានឹងកើនឡើងដល់ ៥,៣% នៅឆ្នាំ២០២២ និង ៦,៥%នៅឆ្នាំ២០២៣។ ប្រភព៖ ខ្មែរថាមស៍
  3. ធនាគារពិភពលោក បានផ្តល់ជំនួយសម្រាប់ពង្រីកលទ្ធភាពចិញ្វឹមសត្វ និងដាំដុះ ដើម្បីលើកកម្ពស់កម្រិតជីវភាពប្រជាជន និងពង្រឹងកំណើនផលិតកម្មកសិកម្ម។ ប្រភព៖ កោះសន្តិភាព
ព៍ត៌មានសង្គម
  1. កម្ពុជា បានកោតសរសើរអង្គការ HALO Trust ក្នុងការចូលរួមចំណែកក្នុងសកម្មភាពមីនមនុស្សធម៍ ដោយបានផ្ដល់ដីសុវត្ថិភាព ពីសំណល់ជាតិផ្ទុះពីសម័យសង្គ្រាម។ ប្រភព៖ ខ្មែរថាមស៍
  2. ធនាគារព្រីនស៍ បានបណ្ដាក់ទុនវិនិយោគបន្ថែម ៣៥លានដុល្លារ ដើម្បីគាំទ្រដល់ការអភិវឌ្ឍគម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្ដាល។ ប្រភព៖ ទីភ្នាក់ងារសារព័តមានកម្ពុជា
  3. គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បាន​អំពាវនាវស្ដីពីការបង្ការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា