By admin
Tuesday April 12th, 2022
MORNING NEWS BRIEF [April 12, 2022]
MORNING NEWS BRIEF [April 12, 2022]
MORNING NEWS BRIEF [April 12, 2022]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Tuesday April 12th, 2022
Tuesday April 12th, 2022
ព័ត៌មានសំខាន់ៗ
ឯកអគ្គរដ្ឋទូតរបស់ប្រទេសឡាវប្រចាំនៅកម្ពុជាថ្មី ប្ដេជ្ញានឹងពង្រឹងកិច្ចសហប្រតិបត្តិការ និងពង្រឹងទំនាក់ទំនងការទូតបន្ថែមមួយកម្រិតទៀតរវាងប្រទេសទាំងពីរ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុវត្តគម្រោងវិនិយោគចំនួន ០៧គម្រោង ដែលមានទុនវិនិយោគ ៣៤លានដុល្លារ ដែលមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស។ ប្រភព៖ AMS News
កម្ពុជា ផ្តល់អាទិភាពក្នុងការពង្រឹងប្រសិទ្ធភាពថវិកា ដើម្បីធានាឱ្យបាននូវចីរភាពហិរញ្ញវត្ថុសាធារណៈ ទន្ទឹមការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍបៃតង។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មាននយោបាយ
កម្ពុជា និងឥណ្ឌា និងពង្រឹងកិច្ចសហការក្នុងវិស័យអាទិភាពនានា រួមមានវិស័យការពារជាតិ និងឌីជីថល ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត។ ប្រភព៖ ខ្មែរថាមស៍
គ.ជ.ប បន្តរក្សាជំហរលុបបញ្ជីឈ្មោះបេក្ខជន គណបក្សភ្លើងទៀតចំនួន ១១ឃុំ-សង្កាត់ ដោយសារខុសលក្ខន្តិកៈដែលបានចែងក្នុងច្បាប់។ ប្រភព៖ Fresh News
គ.ជ.ប បើកកិច្ចប្រជុំជាមួយគណបក្សនយោបាយទាំង ១៧ ដើម្បីរៀបចំកម្មវិធីផ្សព្វផ្សាយគោលនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលខាងមុខ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសេដ្ឋកិច្ច
សម្ដេចតេជោនាយករដ្ឋមន្ត្រី និងឯកអគ្គរដ្ឋទូតឡាវ ពិនិត្យលទ្ធភាពជំរុញការវិនិយោគ និងពាណិជ្ជកម្មដែលមានសក្ដានុពល ដើម្បីបង្កើនសកម្មភាពពាណិជ្ជកម្មតាមច្រកព្រំដែន។ ប្រភព៖ AMS News
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានឱ្យដឹងថា សមាជិកអាស៊ានទាំងអស់ឯកភាពពង្រឹងប្រព័ន្ធទូទាត់ឆ្លងដែនតាម QR Code ដើម្បីសម្រួលដល់ការផ្ញើប្រាក់ឱ្យកាន់តែមានតម្លៃទាប និងសុវត្តិភាពខ្ពស់។ ប្រភព៖ សារព័ត៌មានថ្មីៗ
កម្ពុជា បានផ្តល់អាទិភាពខ្ពស់លើការពង្រឹងប្រសិទ្ធភាពថវិកាទាំងកម្រិតវិភាជ និងប្រតិបត្តិការ ដើម្បីធានាឱ្យបាននូវចីរភាពហិរញ្ញវត្ថុសាធារណៈ និងជំរុញដល់កំណើនសេដ្ឋកិច្ច។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព៍ត៌មានសង្គម
សម្ដេចតេជោនាយករដ្ឋមន្ត្រី ទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាការផ្តល់ជូនដោយឥណ្ឌា ចំនួន២០០.០០០ដូស ហើយ១២៥.០០០ ដូសទៀត នឹងមកដល់ខែក្រោយ។ ប្រភព៖ ខ្មែរថាមស៍
ក្រសួងកសិកម្ម ចូលរួមការពារសេចក្ដីព្រាងច្បាប់ស្ដីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ ជាមួយគណៈកម្មការទី៣ និងគណៈកម្មការជំនាញរបស់ព្រឹទ្ធសភា។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ក្រួងសេដ្ឋកិច្ច ដាក់ដំណើរការផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌូលគិរី ឆ្នាំ២០២១-២០៣៥ ដើម្បីជំរុញការធ្វើពពិធកម្មទេសចរណ៍កម្ពុជា ចាប់ពីថ្ងៃទី២២ ខែមេសា តទៅ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍