By admin
Thursday April 28th, 2022
MORNING NEWS BRIEF [April 28, 2022]
MORNING NEWS BRIEF [April 28, 2022]
MORNING NEWS BRIEF [April 28, 2022]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Thursday April 28th, 2022
Thursday April 28th, 2022
ព័ត៌មានសំខាន់ៗ
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ចំនួន ០៦ ចំណុចដល់ក្រសួងអប់រំ ដើម្បីលើកទឹកចិត្ត និងយកចិត្តទុកដាក់លើកិច្ចការអប់រំនៅកម្ពុជា។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
រដ្ឋមន្ត្រីក្រសួងសាធារណការ បានបញ្ជាក់ថា ការធ្វើដំណើរតាមផ្លូវល្បឿនពី រាជធានីភ្នំពេញ-ខេត្តព្រះសីហនុ នឹងត្រូវចំណាយក្រោម ១៤ដុល្លារ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
រាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យរៀបចំព្រឹត្តិការណ៍កីឡាជាតិលើក ទី៣ ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅពហុ-កីឡាជាតិមរតកតេជោ។ ប្រភព៖ ក្រសួងព័ត៌មាន
ព័ត៌មាននយោបាយ
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ មិនមានការរើសអើងជាតិសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
អាមេរិក បានផ្ដល់ជំនួយប្រមាណ ៦២លានដុល្លារ ដល់កម្ពុជា តាមរយៈ USAID ដើម្បីគាំទ្រលើវិស័យ សុខាភិបាល កសិកម្ម និងបរិស្ថាន។ ប្រភព៖ កោះសន្តិភាព
រាជធានីភ្នំពេញ និងរដ្ឋធានីហាណូយ បន្តជំរុញកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌ អប់រំ ខណៈទីក្រុងទាំងពីរ បានចងសម័្ពន្ធមេត្រីភាព ១៨ឆ្នាំ រួចមកហើយ។ ប្រភព៖ Fresh News
ព័ត៌មានសេដ្ឋកិច្ច
ប្រទេសចិន បានឈរលំដាប់ទី១ ក្នុងចំណោម ០៦ប្រទេស ដែលបានវិនិយោគផ្ទាល់នៅកម្ពុជាច្រើនជាងគេនៅឆ្នាំ២០២១ ខណៈ FDI សរុបមានតម្លៃ៤១ពាន់លានដុល្លារ កើនឡើង ១១%។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ក្រុមហ៊ុនជប៉ុនចំនួន ២៩ បានមកស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើវិស័យកាត់ដេរសម្លៀកបំពាក់ សុខាភិបាល សេវាកម្ម សំណង់ កសិកម្ម និងផ្នែកផ្សេងៗទៀត។ ប្រភព៖ ខ្មែរថាមស៍
ក្រសួងកសិកម្ម បានបញ្ជាក់ថា ការធ្លាក់ចុះចំនួនាំចេញចេកស្រស់ និងស្វាយស្រស់ ទៅប្រទេសចិន បណ្តាលមកពីថ្លៃដឹកជញ្ជូនឡើងថ្លៃ បីដង និងការរឹតបន្តឹងច្រកទ្វារនាំចូលចិន-វៀតណាម។ ប្រភព៖ សារព័ត៌មានថ្មីៗ
ព៍ត៌មានសង្គម
ស្ថានទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង បានសម្ដែងការសោកស្ដាយ និងថ្កោលទោសជុំវិញការវាយតប់គ្នារបស់ពលរដ្ឋខ្មែរក្នុងឱកាស បុណ្យចូលឆ្នាំខ្មែរ នៅទីក្រុងស៊ូវ៉ុន។ ប្រភព៖ ខ្មែរថាមស៍
ពលករកម្ពុជា ចំនួន ១.៣លាននាក់ បានទៅធ្វើការក្នុងប្រទេសចំនួន ០៧ និងបានរួមចំណែកជំរុញដល់កំណើនសេដ្ឋកិច្ច និងជីវភាពគ្រួសារឱ្យកាន់តែប្រសើរ។ ប្រភព៖ Fresh News
អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានស្នើសុំឱ្យនាយករដ្ឋមន្ត្រី ជួយអន្តរាគមន៍សួនសត្វភ្នំតាម៉ៅ ខណៈតំបន់នេះកំពុងរងការឈូសឆាយពីសំណាក់ក្រុមហ៊ុនឯកជន។ ប្រភព៖ សារព័ត៌មានថ្មីៗ