• By admin
  • Thursday August 11th, 2022

MORNING NEWS BRIEF [AUGUST 11, 2022]

MORNING NEWS BRIEF [AUGUST 11, 2022]

MORNING NEWS BRIEF [AUGUST 11, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. ក្នុងឱកាសនៃខួបទី ៥៥ឆ្នាំរបស់អាស៊ាន រដ្ឋមន្ត្រីការបរទេសកម្ពុជា មានប្រសាសន៍ថា ក្នុងរយៈពេលកន្លងមកអាស៊ានបានឆ្លងកាត់និងដោះស្រាយបញ្ហាជាច្រើនខណៈមាគ៌ាអាស៊ានក៏ត្រូវបានលើកកម្ពស់។  ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. យោងតាមការវាយតម្លៃលើកទី២ នៃការត្រួតពិនិត្យដោយគណៈកម្មការអង្គការសហប្រជាជាតិ កម្ពុជាអាចនឹងចាកចេញពីតំណែងប្រទេសអភិវឌ្ឍន៍តិចតួច ក្នុងឆ្នាំ២០២៤។ ប្រភព៖ Fresh News 
  3. អង្គការសង្គមស៊ីវិល និងស្ថាប័នក្រៅរដ្ឋាភិបាល បានជំរុញឱ្យរដ្ឋាភិបាលបើកចំហដល់ភាគីពាក់ព័ន្ធចូលរួមពិគ្រោះយោបល់ និងដឹងលឺសេចក្តីព្រាងច្បាប់ ស្តីពីព្រៃឈើ។ប្រភព៖ខ្មែរថាមស៍
ព័ត៌មាននយោបាយ
  1. កម្ពុជា ឡាវ និងវៀតណាម បានបើកសន្និសីទតុលាការលើកទី៦ ដើម្បីពង្រឹងកិច្ចសហប្រតិបតិ្តការបន្ថែម ខណៈដែលការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងប្រទេសនៅមានភាពស្មុគស្មាញ។ ប្រភព៖ ខ្មែរថាមស៍
  2. ប្រធានរដ្ឋរបស់វៀតណាម បានបង្ហាញការរំពឹងទុកថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តម ហ៊ុន ម៉ាណែត នឹងរួមចំណែកយ៉ាងសំខាន់ដល់ទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរ។ប្រភព៖ ខ្មែរថាមស៍
  3. សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បានបើកសវនាការសំណុំរឿងរបស់លោក កឹម សុខា លើកទី៥១ ក្នុងការជាប់ពាក់ពន្ធនឹងការប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាល ក្រោយការបោះឆ្នោតឆ្នាំ២០១៣។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសេដ្ឋកិច្ច 
  1. ក្នុងរយៈពេល៧ខែដំបូងនៃឆ្នំា២០២២ ពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា មានទំហំទឹកប្រាក់ប្រមាណ ៣២,៨២ពាន់លានដុល្លារ កើនឡើង ២១,៣% បើធៀបនឹងរយៈពេលដដែលក្នុងឆ្នាំមុន។ ប្រភពខ្មែរថាមស៍ 
  2. ក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិន មានទំហំទឹកប្រាក់ ៦,៩៧ ពាន់លានដុល្លារ កើនឡើង ១៥,៦% បើធៀបនឹងរយៈពេលដដែលក្នុងឆ្នាំមុន។ ប្រភព៖  ខ្មែរថាមស៍
  3. USAID បានប្រកាសដាក់ឱ្យអនុវត្តគម្រោងថ្មីក្នុងកញ្ចប់ថវិកាចំនួន ២៥លានដុល្លារ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចដែលទូលំទូលាយ និងប្រកបដោយចីរភាពតាមរយៈការបង្កើនពិពិធកម្ម។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព៍ត៌មានសង្គម
  1. មន្រ្តីយោធាចំនួន ១៨៨នាក់នៃបន្ទាយត្រាំខ្នារ បានចូលរួមវគ្គហ្វឹកហ្វឺនបំប៉នជំនាញបោសសម្អាតមីនរយៈពេលខ្លី ដើម្បីពង្រឹងសមត្ថភាពក្នុងកិច្ចការបោសសម្អាតមីននៅកម្ពុជា។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. ក្រសួងរ៉ែ បានឱ្យដឹងថា ការផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជាបានកើនឡើងពី ៨៦,៨៥% នៃភូមិទូទាំងប្រទេសនៅឆ្នាំ២០១៨ ដល់ ៩៨,២៧% នៅឆ្នាំ២០២២ នេះ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. រដ្ឋមន្ត្រីក្រសួងវប្បធម៌ មានប្រសាសន៍ថា កម្ពុជាបានដាក់ចេញគោលនយោបាយ និងយុទ្ធសាស្ត្រ ដើម្បីការពារ និងអភិរក្សបេតិកភណ្ឌវប្បធម៌ឱ្យមានភាពរស់រវើក និងស្វាហាប់ជាងមុន។ប្រភព៖ ខែ្មរថាមស៍