• By admin
  • Monday August 15th, 2022

MORNING NEWS BRIEF [AUGUST 15, 2022]

MORNING NEWS BRIEF [AUGUST 15, 2022]

MORNING NEWS BRIEF [AUGUST 15, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. អ្នករាយការណ៍ពិសេសរបស់អ.ស.ប ស្តីពីស្ថានភាពសិទ្ធិមនុស្ស នឹងមកបំពេញទស្សនកិច្ចផ្លូវការជាលើកដំបូងនៅកម្ពុជា ចាប់ពីថ្ងៃទី១៥-២៦ ខែសីហាដើម្បីវាយតម្លៃស្ថានភាពសិទ្ធិមនុស្ស ។ប្រភព៖ ខ្មែរថាមស៍ 
  2. ស្ថានទូតចិនប្រចាំកម្ពុជា បានបញ្ជាក់ឡើងវិញពីការគាំទ្រកម្ពុជា ជាប្រធានអាស៊ាន២០២២ និងបេជ្ញាបន្តផ្ដល់ជំនួយវ៉ាក់សាំងកូវីដ១៩ បន្ថែមទៅតាមតម្រូវការរបស់កម្ពុជា។ ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
  3. គណៈប្រតិភូ AIPA  និងអនុប្រធានាធិបតីឥណ្ឌា បានជួបសម្តែងការគួរសម និងពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីរវាងស្ថាប័ននីតិប្បញ្ញតិ និងនីតិប្រតិបត្តិអាស៊ាន និងឥណ្ឌា។ប្រភព៖ AMS News
ព័ត៌មាននយោបាយ
  1. សម្តេចពិជ័យសេនា ទៀ បាញ់ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់​ ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការខាងផ្នែកយោធា រវាងកម្ពុជា​ និងចិន។ប្រភព៖ សារព័ត៌មានដើមអម្ពិល
  2. រដ្ឋាភិបាល បានចេញអនុក្រឹត្យ ស្តីពីការបន្ថែមរបបសន្តិសុខសង្គមសម្រាប់អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន និងឧបត្ថម្ភអ្នកបម្រើជូនជនពិការ និងជនបាត់បង់សមត្ថភាពការងារថា្នក់ទី១។ ប្រភព៖ខ្មែរថាមស៍
  3. ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា ការធ្វើនយោបាយជាពិសេសតាមរយៈការផ្សព្វផ្សាយ ត្រូវធ្វើជាមួយប្រជាសាស្ត្រផង ភូមិសាស្ត្រផង និងស្របជាមួយនឹងបរិបទផង។ ប្រភព៖ AMS News
ព័ត៌មានសេដ្ឋកិច្ច 
  1. ក្រសួងពាណិជ្ជកម្ម បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសិង្ហបុរីដោយគូសបញ្ជាក់អំពីសមិទ្ធផល ក្នុងរយៈពេល០៦ខែដំបូងនៃឆ្នាំ២០២២ ទោះបីមានវិបត្តិកូវីដ១៩ក៏ដោយ។ ប្រភពខ្មែរថាមស៍
  2. ក្រសួងកសិកម្ម បានស្នើឱ្យភាគីអូស្រ្តាលីជំរុញកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនឯកជន​ ដើម្បីបង្កើតក្រុមហ៊ុនពូជស្រូវចែកចាយជូនកសិករទូទាំងប្រទេស។ ប្រភព៖ សារព័ត៌មានថ្មីៗ
  3. ក្នុងឆមាសទី១នៃឆ្នាំ២០២២ កម្ពុជាប្រមូលពន្ធពីសម្ភារសំណង់ចំនួន ៣២១,៦ពាន់លានរៀល ស្មើនឹង ៦,១% នៃចំណូលសរុបចំនួន៥.២៥៩,៥ពាន់លានរៀល ស្មើនឹងប្រមាណ ១.២៩៤,៤លានដុល្លារ។ ប្រភព៖ AMS News
ព៍ត៌មានសង្គម
  1. កម្ពុជា បានគាំទ្រគម្រោងបង្កើតវិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកវិទ្យាបដិវត្តន៍ឧស្សាហកម្មទី៤ របស់ថៃ ដើម្បីអភិវឌ្ឍធនធានមនុស្ស និងបង្កើនការប្រកួតប្រជែងរបស់កម្ពុជា ក្នុងការទាក់ទាញ FDI។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. ក្រសួងអប់រំ បានដាក់ឱ្យប្រើប្រាស់ទស្សនាវដ្តីស្រាវជ្រាវអប់រំ លើមុខវិជ្ជាស្ទែម និងផ្នែកវិទ្យាសាស្ត្រ ដើម្បីជាជំនួយស្មារតីដល់ការសិក្សារបស់បញ្ញវន្ត និងអ្នកគ្រូលោកគ្រូ ព្រមទាំងសាធារណជន។ ប្រភព៖ សារព័ត៌មានថ្មីៗ
  3. អាជ្ញាធរអប្សរា និងភាគីនូវែលសេឡង់ បាននិងកំពុងសិក្សាលើគម្រោងកិច្ចសហប្រតិបត្តិការដំណាក់កាលថ្មី ក្រោយជំងឺកូវីដ១៩ ដើម្បីគ្រប់គ្រងធនធានធម្មជាតិ និងសហគមន៍ក្នុងតំបន់អង្គរ។ ប្រភព៖ ខ្មែរថាមស៍