• By admin
  • Tuesday August 16th, 2022

MORNING NEWS BRIEF [AUGUST 16, 2022]

MORNING NEWS BRIEF [AUGUST 16, 2022]

MORNING NEWS BRIEF [AUGUST 16, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. កម្ពុជា នឹងប្រកាន់ខ្ជាប់គោលនយោបាយចិនតែមួយ និងគាំទ្រភាគីចិនក្នុងការការពារអធិបតេយ្យ និងសន្តិសុខក្នុងតំបន់ ស្របពេលដែលបញ្ហាអសន្តិសុខក្នុងតំបន់កំពុងបន្តកើតមានឡើង។ប្រភព៖ ខ្មែរថាមស៍
  2. អន្តរសភាអាស៊ាន និងភាគីឥណ្ឌា បានប្តេជ្ញាតភ្ជាប់ទំនាក់ទំនងនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការដោយបើកចំហ និងអភិបាលកិច្ចល្អក្នុងវិស័យយុទ្ធសាស្ត្រជាច្រើន។ប្រភព៖ភ្នំពេញប៉ុស្តិ៍
  3. អូស្រ្តាលី បានគាំទ្រដល់អ្នកចូលរួមពីរដ្ឋាភិបាលកម្ពុជា និងតំណាងស្ថាប័នឧស្សាហកម្ម ដែលចូលរួមក្នុងវគ្គខ្លី ស្ដីពី ការអភិវឌ្ឍប្រព័ន្ធអេកូពាណិជ្ជកម្មអេឡិចត្រូនិកដែលធន់នៅកម្ពុជា។ប្រភព៖ ខ្មែរថាមស៍
ព័ត៌មាននយោបាយ
  1. អ្នកនាំពាក្យគណបក្សប្រជាជន បានអះអាងថាប្រទេសកម្ពុជា គឺជាប្រទេសមួយចំណោមប្រទេសក្នុងអនុតំបន់ទន្លេមេគង្គ ដែលប្រកាន់ខ្ជាប់នូវលទ្ធិប្រជាធិបតេយ្យ។ ប្រភព៖ ខ្មែរថាមស៍
  2. អាជ្ញាធរកម្ពុជា-ថៃ ឯកភាពគ្នាបើកច្រកទ្វារព្រំដែនមួយចំនួនរវាងប្រទេសទាំងពីរ ដើម្បីសម្រួលសកម្មភាពពាណិជ្ជកម្ម និងពន្លឿនដំណើរការសាងសង់ហេដ្ឋារចនាសម្ព័ន្ធឱ្យបានឆាប់។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
  3. គណបក្សភ្លើងទៀន បានអំពាវនាវឱ្យទម្លាក់ចោលនូវការប្រកាន់ពីបទបរិហារកេរ្តិ៍ទៅលើអនុប្រធានគណបក្សនេះ ដោយលើកឡើងថាវានឹងធ្វើឱ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសេដ្ឋកិច្ច 
  1. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគថ្មីចំនួន ០៣ បន្ថែម ដែលមានទុនវិនិយោគប្រមាណ ១៥លានដុល្លារ​ និងអាចផ្ដល់ឱកាសការងារប្រមាណ ៣ពាន់កន្លែង។ ប្រភពទីភ្នាក់ងារសារព័ត៌មានកម្ពុជា 
  2. ក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ-អាករបានប្រមាណ ២,២១ ពាន់លានដុល្លារ កើនឡើង ២៨,៦២% ប្រៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
  3. SMEs និងសហគ្រិនស្ត្រីកម្ពុជា ទទួលបានការគាំទ្របន្ថែមពីការធានាឥណទាន ដើម្បីពង្រីកអាជីវកម្ម បន្ទាប់ពី CBC និងសាជីវកម្មធានាឥណទានកម្ពុជា បានសហការគ្នា។ ប្រភព៖ សារព័ត៌មានថ្មីៗ
ព៍ត៌មានសង្គម
  1. ក្រសួងអប់រំ យុវជន និងកីឡា បានសាកល្បងដាក់បញ្ចូលមុខវិជ្ជាទាក់ទងនឹងហិរញ្ញវត្ថុ ចូលទៅក្នុងកម្មវិធីសិក្សាសាលារៀនក្នុងខេត្តគោលដៅរួមមានខេត្តកំពង់ចាម កំពត និងសៀមរាប។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. ក្រសួងសុខាភិបាល បានស្នើរដ្ឋបាលរាជធានីភ្នំពេញពង្រឹងការចាត់ វិធានការ ចំពោះការប្រើប្រាស់រថយន្តគិលានសង្រ្គោះដែលខុសពីការណែនាំរបស់ក្រសួងសុខាភិបាល។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា 
  3. ក្រុមប្រឹក្សាជាតិស្ដីពីប្រាក់ឈ្នួលអប្បបរមាកម្ពុជា បានចាប់ផ្ដើមពិភាក្សាលើកដំបូងលើការដំឡើងប្រាក់ឈ្នួលប្រចាំខែ សម្រាប់វិស័យកាត់ដេរ ស្បែកជើង និងទំនិញធ្វើដំណើរ ក្នុងឆ្នាំ២០២៣។ ប្រភព៖ខ្មែរថាមស៍