MORNING NEWS BRIEF [AUGUST 21, 2023]

MORNING NEWS BRIEF [AUGUST 21, 2023]

MORNING NEWS BRIEF [AUGUST 21, 2023] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. ព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា រដ្ឋាភិបាលនីតិកាលទី៧ នឹងបន្តបំពេញភារកិច្ច ដើម្បីបន្តនិរន្តរភាពនយោបាយ សេដ្ឋកិច្ចសង្គម វប្បធម៌ និងការពារលើកស្ទួយសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។ ប្រភព៖ AMS News
  2. រដ្ឋលេខាធិការក្រសួងការបរទេស និងឯកអគ្គ​រាជទូ​ត​អង់គ្លេស​ប្រចាំ​​កម្ពុជា បានពិភាក្សាលើមធ្យោបាយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អង់គ្លេស។ ប្រភព៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
  3. ប្រតិភូក្រសួងមហាផ្ទៃ បានចូលរួមក្នុងកិច្ចប្រជុំ AMMTC លើកទី១៧ ដោយផ្តោតសំខាន់លើការដោះស្រាយឧក្រិដ្ឋកម្មឆ្លងដែន ដែលប្រព្រឹត្តទៅនាថ្ងៃទី២០-២៣ ខែសីហា ក្នុងប្រទេសឥណ្ឌូនេស៊ី។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មាននយោបាយ
  1. តំណាងរាស្រ្តសរុប ១២៥រូប ក្នុងនោះមាន ១២០រូប មកពីគណបក្សប្រជាជន និង៥រូប មកពីគណបក្សហ៊្វុនស៊ិនប៉ិច ត្រូវបានប្រកាសសុពលភាព នាសម័យប្រជុំលើកទី១ នៃរដ្ឋសភា នីតិកាលទី៧។ ប្រភព៖ Fresh News
  2. ព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលស្នើតំណាងរាស្ត្រអាណត្តិទី៧ ដែលជាតំណាងប្រជាជាតិខ្មែរទាំងមូល ឱ្យធ្វើយ៉ាងណាខិតខំប្រឹង​ប្រែងបន្ត ជួយប្រជាពលរដ្ឋឱ្យរស់នៅបានស្មើភាពគ្នា។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. ស្ថានទូតកម្ពុជាប្រចាំជប៉ុន បានច្រានចោលការផ្សាយរបស់ The Cambodia Daily ថា «ពលករខ្មែរធ្វើអំពើចោរកម្មដោយសារគ្មានការជួយដោះស្រាយពីស្ថានទូត» ថាជាព័ត៌មានមិនពិត។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសេដ្ឋកិច្ច
  1. រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន ​បញ្ជាក់​​ពី​ការប្តេជ្ញាចិត្ត​​ក្នុងការ​ជំរុញ​សមា-ហរណកម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់បើទោះបី​ជាមាន​បញ្ហា​ប្រ​ឈមនៃ​​​ខ្សែចង្វាក់​ផ្គត់ផ្គង់ ​អតិផរណា និង​ការ​រឹត​​បន្តឹង​ខាង​ហិរញ្ញវត្ថុ​ក្តី​។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. រដ្ឋមន្ត្រីក្រសួងកសិកម្ម និងឯកអគ្គរដ្ឋទូតស៊ីមបាវ៉េ បានពិភាក្សាលើការគាំទ្រគ្នាទៅវិញទៅមក ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មក្នុងការធានាបានសន្តិសុខ និងសុវត្ថិភាពស្បៀង។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
  3. រដ្ឋបាលខេត្តព្រះសីហនុ និងប្រតិភូថៃ បានជួបពិភាក្សា និងស្វែងយល់បន្ថែមលើឱកាសវិនិយោគនៅកម្ពុជា ដើម្បីជំរុញសកម្មភាពពាណិជ្ជកម្មនៃប្រទេសទាំងពីរ។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសង្គម
  1. ក្រសួងអប់រំ ក្រោមមូលនិធិស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ បាននិងកំពុងបន្តផ្សព្វផ្សាយពីឱកាសផ្តល់ថវិកាគាំទ្រដល់គម្រោងស្រាវជ្រាវ វិទ្យាសាស្ត្រ សម្រាប់ ឆ្នាំ២០២៣។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
  2. រដ្ឋាភិបាល​ ​​ចេញ​អនុក្រឹត្យ​កែ​ប្រែ​តំបន់​ការពារ​ទេសភាព​ប្រាសាទ​ព្រះវិហារ ​ទៅ​ជា​តំបន់​ការពារ​ទេសភាព​ប្រាសាទ​ព្រះវិហារ​-​ភ្នំដងរែក​ ​ដើម្បី​ការពារ​សោភណភាព​ធម្មជាតិ​ ​និង​គ្រោះ​​ធម្មជាតិ​។​​ ប្រភព៖ ខ្មែរថាមស៍
  3. ឥណ្ឌា នឹងបង្កើតមជ្ឈមណ្ឌល IT ប្រើប្រាស់ថវិកា ៥ម៉ឺនដុល្លារ នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាដើម្បីជំរុញការសិក្សាតាមបែបឌីជីថលដល់សមណនិស្សិត និងសិស្សនិស្សិត។ ប្រភព៖ Fresh News