MORNING NEWS BRIEF [AUGUST 22, 2023]

MORNING NEWS BRIEF [AUGUST 22, 2023]

MORNING NEWS BRIEF [AUGUST 22, 2023] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. សម្តេចតេជោ ប្រាថ្នាចង់ឃើញ អ្នកបន្តវេន ធ្វើឱ្យសម្រេចបាន ការរក្សាសន្តិភាព និងស្ថិរភាពនយោបាយ និងការចាកចេញពីLDC ទៅសម្រេចបានគោលដៅកម្ពុជា ឆ្នាំ២០៣០ និង ឆ្នាំ២០៥០។ ប្រភព៖ AMS News 
  2. សម្តេចតេជោ ជឿជាក់ថា រដ្ឋាភិបាលអាណត្តិទី៧ នឹងអភិវឌ្ឍប្រទេសបានល្អ និងលឿនជាងមុន ដោយសារយុវជនអ្នកបន្តវេនមានសក្ដានុពល និងមានគំនិតច្នៃប្រឌិតថ្មីដើរទាន់សម័យបច្ចេកវិទ្យា។ ប្រភព៖ សារព័ត៌មានថ្មីៗ
  3. ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងពីការធានាចំនួន ៥ចំណុច ក្នុងដំណើរការដឹកនាំប្រទេសស្របតាមគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។ ប្រភព៖ សារព័ត៌មានថ្មីៗ
ព័ត៌មាននយោបាយ
  1. រដ្ឋសភា បានអនុម័តទាំងស្រុងលើសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដែលមានឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលនីតិកាលទី៧។ ប្រភព៖ Fresh News
  2. រដ្ឋសភា បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដល់ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ជាប្រធានរដ្ឋសភា សម្រាប់នីតិកាលទី៧ ដែលជាឥស្សរជនស្ត្រីដំបូងចូលកាន់ដំណែងនេះ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. ឯកឧត្តម ហ៊ុន​ ម៉ានី មានប្រសាសន៍ថា ថ្ងៃទី២១​ ខែសីហា គឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មី ដែលរដ្ឋសភានីតិកាលទី៧ ត្រូវប្រកាសសុពលភាពរបស់ខ្លួនមុនចូលបំពេញភារកិច្ចជូនជាតិមាតុភូមិ។ ប្រភព៖ AMS News
ព័ត៌មានសេដ្ឋកិច្ច
  1. ឯកឧត្តម ប៉ាន សូរស័ក្តិ បានមានប្រសាសន៍ថា RCEP បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញសមាហរណកម្មសេដ្ឋកិច្ចអាស៊ានទៅកាន់សេដ្ឋកិច្ចសកល។ ប្រភព៖ ខ្មែរថាមស៍
  2. រយៈពេល៧ខែនៃឆ្នាំនេះ ការនាំចេញទំនិញកម្ពុជាទៅកាន់ទីផ្សារអាសិបសម្រេចបានក្នុងទំហំទឹកប្រាក់ ៤.៥៩០លានដុល្លារ កើនឡើង២១% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. កម្ពុជា និងឡាវ បានដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ប្រាក់ឆ្លងដែន ដែលនឹងអនុញ្ញាតឱ្យប្រជាជនកម្ពុជាប្រើប្រាស់ប្រាក់រៀលតាមរយៈ KHQR និង LAOQR  ពេលបញ្ជាទិញទំនិញនៅឡាវ។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសង្គម
  1. ឯកឧត្តម សំហេង បុរស ថ្លែងថា រដ្ឋាភិបាលបានចំណាយថវិកាជាតិជាង ១០% សម្រាប់កម្មវិធីជំនួយសង្គមក្នុងឆ្នាំ២០២៣ និងបន្តអនុវត្តកម្មវិធីជំនួយសង្គមថ្មីៗទៀត សម្រាប់ឆ្នាំ២០២៤។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. របាយការណ៍របស់ធនាគារពិភពលោក បានបង្ហាញថា គម្រោងកែលម្អគុណភាពអប់រំមធ្យមសិក្សា បានលើកកម្ពស់គុណភាពអប់រំ និងផ្តល់ប្រយោជន៍ដល់សិស្សកម្ពុជាជាង ៤០ម៉ឺននាក់។​​ ប្រភព៖ ខ្មែរថាមស៍
  3. អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ គាំទ្រគោលនយោបាយ​អភិវ-ឌ្ឍន៍វិស័យឌីជីលនៅកម្ពុជា តាមរយៈការបង្កើតមជ្ឈមណ្ឌល​បច្ចេកវិទ្យា​សហគមន៍ តាមវិទ្យាល័យទូទាំងប្រទេស។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី