By admin
Wednesday August 24th, 2022
MORNING NEWS BRIEF [AUGUST 24, 2022]
MORNING NEWS BRIEF [AUGUST 24, 2022]
MORNING NEWS BRIEF [AUGUST 24, 2022]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Wednesday August 24th, 2022
Wednesday August 24th, 2022
ព័ត៌មានសំខាន់ៗ
សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជាមិនអាចមានវិបត្តិសេដ្ឋកិច្ចដួលរលំដូចនៅស្រីលង្កាទេ បន្ទាប់ពីអ្នកវិភាគមួយចំនួនលើកឡើងថា សេដ្ឋកិច្ចកម្ពុជាអាចនឹងជួបវិបត្តិដូចស្រីលង្កា។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា បើគណបក្សប្រឆាំងកាន់អំណាច កម្ពុជានឹងផ្ទុះសង្គ្រាមដោយសារការឃោសនារឹបអូសទ្រព្យអ្នកមាន និងការវាយយកទឹកដីដែលបាត់បង់។ ប្រភព៖ Fresh News
ក្រសួងសាធារណការ បានលើកឡើងពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដែលកម្ពុជាសម្រេចបាន និងបង្ហាញសុទិដ្ឋិនិយមថា កម្ពុជានឹងក្លាយជាប្រទេសប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០។ ប្រភព៖ខ្មែរថាមស៍
ព័ត៌មាននយោបាយ
សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា បេក្ខភាពអនាគតនាយករដ្ឋមន្ត្រីរបស់កម្ពុជា ត្រូវឆ្លងកាត់ការបោះឆ្នោតពីប្រជាជនដោយមិនមានសុំការគាំទ្រពីប្រទេសណាឡើយ។ ប្រភព៖ ខ្មែរថាមស៍
លោកជំទាវកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន បានជួបជាមួយគណៈប្រតិភូបក្សកុម្មុយនីស្តវៀតណាម ដើម្បីពង្រឹងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការទ្វេភាគីគ្រប់វិស័យ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
អតីតសមាជិកគណបក្សភ្លើងទៀនចំនួន ១.៥៦៥នាក់ បានស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជន ដើម្បីរួមចំណែកការកសាង និងអភិវឌ្ឍសង្គមកម្ពុជា។ ប្រភព៖ Fresh News
ព័ត៌មានសេដ្ឋកិច្ច
កម្ពុជា និងចិន បានជួបពិភាក្សាការងារ ដើម្បីស្វែងយល់ពីកាលានុ-វត្តភាព និងបញ្ហាប្រឈមក្នុងវិស័យកសិកម្ម ក៏ដូចជាជំរុញការនាំចេញផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ឆមាសទី១ នៃឆ្នាំ២០២២ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានប្រមាណ ២០លានដុល្លារអាមេរិក កើនឡើងប្រមាណ ៣៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ក្នុងរយៈពេល៧ខែនៃឆ្នាំ២០២២ កម្ពុជាបាននាំចេញចេកស្រស់ជាង ២៥០.០០០តោន ទៅកាន់ទីផ្សារអន្តរជាតិ ដែលមានការថយចុះប្រមាណ ៧,២៨% បើធៀបនឹងឆ្នាំ ២០២១។ ប្រភព៖ ខ្មែរថាមស៍
ព៍ត៌មានសង្គម
ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា សក្តានុពលធំជាងគេរបស់កម្ពុជា គឺប្រជាជនកម្ពុជា ជាពិសេសប្រជាជនវ័យក្មេង ដែលត្រូវអភិវឌ្ឍខ្លួន ដើម្បីសម្រេចគោលដៅខ្លួន គ្រួសារ និងសង្គមជាតិ។ ប្រភព៖ Fresh News
ក្រសួងទេសចរណ៍ បានថ្លែងថា កម្ពុជានឹងត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) ពីថ្ងៃទី១-៥ ខែតុលា ឆ្នាំ២០២២។ ប្រភព៖ ទីភ្នាក់ងារសារព័ត ៌ មានកម្ពុជា
ក្រសួងអប់រំ សម្រេចពន្យារវិស្សមកាលសិក្សាទៅខែធ្នូ ដើម្បីបំពេញគម្លាតការសិក្សា អំឡុងពេលរីករាលដាលនៃជំងឺកូវីដ១៩ និងធានាគុណភាពការសិក្សា។ ប្រភព៖ ខ្មែរថាមស៍