MORNING NEWS BRIEF [AUGUST 24, 2023]
MORNING NEWS BRIEF [AUGUST 24, 2023]
MORNING NEWS BRIEF [AUGUST 24, 2023]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Thursday August 24th, 2023
Thursday August 24th, 2023
ព័ត៌មានសំខាន់ៗ
គណៈរដ្ឋមន្ត្រីនីតិកាលទី៧នៃរដ្ឋសភា បានបើកកិច្ចប្រជុំពេញអង្គលើកដំបូង និងមានការថ្លែងសារពាក់ព័ន្ធលើគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រដ្ឋាភិបាល ឆ្នាំ២០២៣-២០២៨។ ប្រភព៖ ក្រសួងព័ត៌មាន
សម្តេចតេជោ បានថ្លែងថា នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា និងនាយករដ្ឋមន្ត្រីថ្មីថៃ នឹងធ្វើការរួមគ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរឡើងរវាងប្រទេសជិតខាងទាំងពីរ។ ប្រភព៖ ខ្មែរថាមស៍
ឯកឧត្តម ប្រាក់ សុខុន ថ្លែងថា កម្ពុជា បានការពារយ៉ាងគត់មុតនូវ អធិបតេយ្យ និងការប៉ុនប៉ងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង ដោយការចរចា ដើម្បីការពារកេរ្តិ៍ឈ្មោះកម្ពុជាពីការវាយប្រហារ នៅគ្រប់វេទិកា។ ប្រភព៖ AMS News
ព័ត៌មាននយោបាយ
ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ប្រកាសដាក់ចេញនូវគោលនយោយបាយអាទិភាព របស់រដ្ឋាភិបាលនីតិកាលទី៧ ចំនួន ៦ចំណុច ដែលនឹងត្រូវអនុវត្តភ្លាមក្នុងឆ្នាំ២០២៣។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
នាយករដ្ឋមន្ត្រីវៀតណាម បានអញ្ជើញ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា ទៅទស្សនកិច្ចផ្លូវការ នៅប្រទេសវៀតណាមនាពេលសមស្របខាងមុខ។ ប្រភព៖ ខ្មែរថាមស៍
រដ្ឋមន្ត្រីក្រសួងការបរទេសថ្មី បានប្តេជ្ញាបន្តការពារអធិបតេយ្យកម្ពុជា មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងបណ្តាប្រទេសជាមិត្ត និងគោរពផលប្រយោជន៍គ្នាទៅវិញទៅមក។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
ព័ត៌មានសេដ្ឋកិច្ច
កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម អាចនឹងសម្រេចបានកិច្ចព្រមព្រៀងការចៀសវាងការយកពន្ធត្រួតគ្នា នៅពេលឆាប់ៗនេះ ខណៈការចរចាលើខ្លឹមសារសម្រេចបានជាង ៩៦%។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ក្នុងរយៈពេល ៧ខែ នៃឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងឥណ្ឌូណេស៊ី សម្រេចបានក្នុងទំហំទឹកប្រាក់ ៦៧១លានដុល្លារ កើនឡើង ២២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ក្រសួងទេសចរណ៍ បង្ហាញថា ក្នុងរយៈពេល ៧ខែនៃឆ្នាំ២០២៣ កម្ពុជា បានកត់ត្រាភ្ញៀវទេសចរអន្តរជាតិជាង ៣,០៣ លាននាក់ កើនឡើង ៣០៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសង្គម
រដ្ឋមន្ត្រីក្រសួងសាធារណការថ្មី ប្តេជ្ញាយកចំណេះដឹង និងបទពិសោធន៍ ដែលបានរៀនសូត្រ និងអនុវត្តក្នុងវិស័យសាធារណការ ដើម្បីបន្តអភិវឌ្ឍវិស័យនេះឱ្យកាន់តែមានភាពរីកចម្រើនបន្ថែម។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
រដ្ឋបាលខេត្តសៀមរាប និងក្រុមហ៊ុនចិន ពិភាក្សាលើការសិក្សាគម្រោងសាងសង់ផ្លូវរថភ្លើងធុនស្រាល ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ចូលទៅក្រុងសៀមរាប។ ប្រភព៖ Fresh News
គ.ជ.ប.ជ ជំរុញមន្ត្រីពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សត្រូវខិតខំប្រឹងប្រែងបន្ថែម ដើម្បីប្រសិទ្ធភាពនៃការជួយសង្គ្រោះជនរងគ្រោះ និងការបង្ក្រាបជនល្មើសទាន់ពេលវេលា។ ប្រភព៖ ខ្មែរថាមស៍