By admin
Tuesday January 3rd, 2023
MORNING NEWS BRIEF [JANUARY 02, 2023]
MORNING NEWS BRIEF [JANUARY 02, 2023]
MORNING NEWS BRIEF [JANUARY 02, 2023]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Tuesday January 3rd, 2023
Monday January 9th, 2023
ព័ត៌មានសំខាន់ៗ
សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះការងើបឡើងវិញនៃសេដ្ឋ-កិច្ចកម្ពុជា ក្នុងរង្វង់ ៥,៥% ក្នុងឆ្នាំ២០២២ ជាមួយនឹងចំណូលជាតិបានពីការប្រមូលពន្ធ និងគយ ក្នុងទឹកប្រាក់ ៦.១៤៥លានដុល្លារ។ ប្រភព៖ ៖ Fresh News
កម្ពុជា និងរុស្ស៊ី បានប្តេជ្ញានឹងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យអាទិភាព ជាពិសេសក្នុងវិស័យការពារជាតិ និងបានអបអរកម្ពុជាដែលទទួលបានជោគជ័យក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
សម្តេចតេជោ បានអញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលចិន ក្នុងទំហំទឹកប្រាក់ប្រមាណ ១១៤លានដុល្លារ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព័ត៌មាននយោបាយ
សម្តេចតេជោ បានលើកឡើងថា ប្រសិនបើគ្មានរដ្ឋប្រហារថ្ងៃ ១៨មីនា ឆ្នាំ១៩៧០ កម្ពុជាអាចរីកចម្រើន និងអភិវឌ្ឍគ្រប់វិស័យ និងអាចក្លាយជាប្រទេសដែលមានសក្តានុពលក្នុងតំបន់។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
គ.ជ.ប បានបដិសេធសំណើរបស់អ្នកនយោបាយដែលស្នើសុំរបាយការណ៍បោះឆ្នោត ដើម្បីចែកដល់ភ្នាក់ងារគណបក្សនៅតាមការិយាល័យបោះឆ្នោត ដើម្បីធានាតម្លាភាពនៃការបោះឆ្នោត។ ប្រភព៖ ខ្មែរថាមស៍
រដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះសមា-គមគ្រូបង្រៀនកម្ពុជាឯករាជ្យ ប្រសិនបើសហជីពបន្តការប្រមូលផ្តុំតវ៉ាដោយគ្មានការអនុញ្ញាតនៅទីលានប្រជាធិបតេយ្យ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសេដ្ឋកិច្ច
កម្ពុជា និងព្រុយណេ បានឯកភាពគ្នាក្នុងការស្វែងយល់ពីលទ្ធភាពនៃការនាំចេញកសិផលកម្ពុជាទៅព្រុយណេ ខណៈព្រុយណេនឹងផ្គត់ផ្គង់ជីដែលមានគុណភាពក្នុងតម្លៃសមរម្យដល់កម្ពុជា។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
កម្ពុជា បានអនុវត្តក្របខ័ណ្ឌគោលនយោបាយជាតិសម្រាប់ផលិតភាពសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២២-២០៣៥ ដើម្បីគាំទ្រការធ្វើពិពិធ-កម្មសេដ្ឋកិច្ច និងជំរុញការប្រកួតប្រជែងនៅកម្ពុជា។ ប្រភព៖ ខ្មែរថាមស៍
អ្នកសិក្សា បានលើកឡើងថា ឆ្នាំ២០២២ គឺជាឆ្នាំផ្លែផ្កាសម្រាប់ពាណិជ្ជកម្មកម្ពុជា-ចិន ដែលទំហំពាណិជ្ជកម្មទ្វេភាគី បានកើនឡើងដល់ ១៤,៥ពាន់លានដុល្លារ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២២។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសង្គម
ក្រសួងសាធារណការ បានដាក់អនុវត្តកម្មវិធីដកពិន្ទុបណ្ណបើកបរចំពោះអំពើល្មើសច្បាប់ចរាចរណ៍ និងអំពាវនាវប្រជាពលរដ្ឋឱ្យគោរពច្បាប់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវការ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
សម្តេចតេជោ បានណែនាំដល់ក្រសួងអប់រំឱ្យបន្តកែលម្អកម្មវិធីអប់រំ ដើម្បីកសាងធនធានមនុស្សឆ្លើយតបទៅនឹងតម្រូវការទី-ផ្សារការងារក្នុងយុគសម័យឌីជីថល។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
កម្លាំងសមត្ថកិច្ចកម្ពុជា និងថៃ បានបន្តរកជនរងគ្រោះក្នុងហេតុ-ការណ៍ភ្លើងឆេះកាស៊ីណូ នៅក្រុងប៉ោយប៉ែត និងផ្អាកដំណើរការបណ្តោះអាសន្ន ដោយសារបញ្ហាសុវត្ថិភាព។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា