• By admin
  • Wednesday January 4th, 2023

MORNING NEWS BRIEF [JANUARY 03, 2023]

MORNING NEWS BRIEF [JANUARY 03, 2023]

MORNING NEWS BRIEF [JANUARY 03, 2023] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. ប្រធានាធីបតីស្តីទីនៃដ្ឋាភិបាលរួបរួមជាតិស៊ីវិលមីយ៉ាន់ម៉ា បានលើកឡើងថា កម្លាំងតស៊ូប្រជាជននៅឆ្នាំ២០២៣ នឹងក្លាយជារបត់បដិវត្តន៍សំខាន់ក្នុងការប្រឆាំងតបតររបបយោធាផ្តាច់ការ។  ប្រភព៖ ខ្មែរថាមស៍
  2. សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ ថាគម្រោង BRI របស់ចិន គឺជាចលករសំខាន់សម្រាប់ការអភិវឌ្ឍ និងកសាងសង្គមសេដ្ឋកិច្ចកម្ពុជាឱ្យរីកចម្រើន។

    ប្រភព៖ ខ្មែរថាមស៍

  3. សម្តេចតេជោនាយករដ្ឋមន្រ្តី រំពឹងនឹងបំពេញទស្សនកិច្ចជាថ្មីនៅប្រទេសចិន ក្នុងការបង្កើនគម្រោងថ្មីបន្ថែម និងសម្រេចសេចក្តីព្រមព្រៀងលើគម្រោងផ្លូវល្បឿនលឿនទី២ ភ្នំពេញ-បាវិត។

    ប្រភព៖  Fresh News

ព័ត៌មាននយោបាយ
  1. សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ប្រជាជន ដែលតែងតែផ្តល់ទំនុកចិត្តលើការដឹកនាំអភិវឌ្ឍប្រទេសនិងសង្ឃឹមថាពលរដ្ឋបន្តបោះឆ្នោតដល់គណបក្សប្រជាជន។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
  2. កងទ័ពជើងទឹកកម្ពុជា និងវៀតណាម បានធ្វើការត្រួតល្បាតរួមគ្នាប្រចាំឆ្នាំលើកទី៦៩ ដើម្បីពង្រឹងសន្តិសុខឆ្នេរសមុទ្រ ផ្លាស់ប្តូរ ព័ត៌មាន និងអំណោយទៅវិញទៅមក។ ប្រភព៖ ខ្មែរថាមស៍
  3. កម្ពុជា និងចិន​ បន្តបង្កើនកិច្ចព្រមព្រៀងចំនួន១០ លើកិច្ចសហ-ប្រតិបត្តិការយោធាបណ្តុះបណ្តាលសមត្ថភាពយោធិន និងពង្រឹងទំនើបកម្មយោធា និងសន្តិសុខកម្ពុជា។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសេដ្ឋកិច្ច 
  1. ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក ក្នុងរយៈពេល ១១ខែ នៃឆ្នាំ២០២២ សម្រេចបានទំហំទឹកប្រាក់សរុបចំនួន ៨,៥ ពាន់លានដុល្លារកើនឡើង២១,៨ភាគរយ ធៀបនឹងឆ្នាំ២០២១។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. សម្តេចតេជោនាយករដ្ឋមន្ត្រី​ បានថ្លែងថា កំណើនសេដ្ឋកិច្ចកម្ពុជា នឹងកើនឡើង ៦,៦ភាគរយ ក្នុងឆ្នាំ២០២៣ ខណៈដែលGDP មានកើនឡើងជិតពីរពាន់ដុល្លារសម្រាប់ប្រជាជនម្នាក់។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. កម្ពុជា កំពុងបង្ហាញពីការអភិវឌ្ឍសេដ្ឋកិច្ច ដោយទទួលបានកំណើនវិនិយោគផ្សារទំនើបធំៗ ដែលជាផ្នែកមួយក្នុងការបង្កើនទំនាក់ទំនង ​ រួមទាំង​ជំរុញកំណើន GDP។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ ប៊ី ធី វី
ព័ត៌មានសង្គម
  1. សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យប្រយុទ្ធប្រឆាំងនឹងអំពើរំលោភបំពាន និងការជួញដូរផ្លូវភេទស្ត្រី និងកុមារ និងបញ្ជូនមេធាវីតំណាងកុមារអាយុក្រោម៥ឆ្នាំ ក្នុងសវនាការ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. អាជ្ញាធរមីនកម្ពុជា បានផ្តល់សម្ភារបោសសម្អាតមីនដល់បញ្ជា-ការដ្ឋានកងវិស្វកម្មកងទ័ពជើងគោក និងបញ្ជាការដ្ឋានអង្គរក្ស សម្រាប់ប្រតិបត្តិការ ដើម្បីផ្តល់សុវត្ថិភាពដែនដីជូនប្រជាជន។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. សម្តេចតេជោនាយករដ្ឋមន្ត្រី បានណែនាំអាជ្ញាធរ និងមន្រ្តីនៃក្រសួងកសិកម្ម ឱ្យពង្រឹងការអភិរក្សសត្វផ្សោតតាមតំបន់ទន្លេមេគង្គ ដោយកំណត់យន្តការច្បាស់លាស់។
    ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ ប៊ី ធី វី