By admin
Thursday February 10th, 2022
MORNING NEWS BRIEF [February 10, 2022]
MORNING NEWS BRIEF [February 10, 2022]
MORNING NEWS BRIEF [February 10, 2022]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Thursday February 10th, 2022
Thursday February 10th, 2022
ព័ត៌មានសំខាន់ៗ
វេទិកាទិផ្សារមូលធនអាស៊ាន រៀបចំកិច្ចពិភាក្សា ស្ដីពីស្ដង់ដាក្នុងតំបន់ សម្រាប់សញ្ញាប័ណ្ណ ក៏ដូចជាមូលនិធិប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារ និងជូនដំណឹងដល់និយតករអាស៊ានជាព័ត៌មាន។ ប្រភព៖ ខ្មែរថាមស៍
ក្រសួងទេសចរណ៍ បានចេញសារាចរណែនាំ ស្តីពីការពង្រឹងការអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងវិធានការសុវត្ថិភាពទេសចរណ៍ចំនួន ០៩ ចំណុច ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ប្រភេទអូមីក្រុង។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
មូលនិធិគន្ធបុប្ផាកម្ពុជា និងមូលនិធិគន្ធបុប្ផាស្វ៊ីសបាន ចុះអនុស្សារណៈយោគយល់គ្នា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយ និងរឹងមាំ ដើម្បីរួមគ្នាពិនិត្យ និងផ្តល់យោបល់លើការងារគ្រប់គ្រងមន្ទីរពេទ្យគន្ធបុប្ផាទាំង ៥ ឱ្យតែមានប្រសិទ្ធភាព។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព័ត៌មាននយោបាយ
រដ្ឋមន្ត្រីការបរទេសទី២របស់ព្រុយណេ ស្វាគមន៍តួនាតីកម្ពុជា ជាប្រធានអាស៊ានឆ្នាំ២០២២ ដែលភាគីទាំងពីរបានផ្លាស់ប្ដូរទស្សនៈគ្នាអំពីទំនាក់ទនងទ្វេភាគី និងប្ដេជ្ញាស្វែងរកដំណោះស្រាយរួមគ្នាក្នុងការដោះស្រាយបញ្ហាផ្សេងៗនៅក្នុងតំបន់។ ប្រភព៖ ខ្មែរថាមស៍
គណបក្សប្រជាជន បានបង្ហាញនូវគោលនយោបាយចំនួន ១១ចំណុច ដែលរួមមានគោលនយោបាយផ្តោតសំខាន់លើវិស័យអប់រំ កសិកម្ម សុខភាពសាធារណៈ និងការងារ ដែលជាបញ្ហាស្នូលដើម្បីជួយដល់សាធារណៈជន។ ប្រភព៖ ខ្មែរថាមស៍
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២នេះ នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្ត របស់ខេត្តឧត្តរមានជ័យ» ដើម្បីផ្សព្វផ្សាយពីសមិទ្ធផល ដែលថ្នាក់មូលដ្ឋានខិតខំសម្រេចបាន។ ប្រភព៖ Fresh News
ព័ត៌មានសេដ្ឋកិច្ច
ក្រសួងពាណិជ្ជកម្ម បានបើកកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងវច្បាប់ ស្តីពីវិធានដើមកំណើនទំនិញក្រោមអង្គការ ពាណិជ្ជកម្មពិភពលោក (WTO) ហើយសេចក្តីព្រាងច្បាប់ ក៏បានរំលេចក្នុងក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារសេដ្ឋកិច្ចកម្ពុជា។ ប្រភព៖ Fresh News
តំណាងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ប្រចាំតំបន់អាស៊ីប៉ាស៊ិហ្វិកគ្រោងនឹងរៀបចំព្រឹត្តិការណ៍បេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្វ្រង់កូហ្វូនី ប្រចាំតំបន់អាស៊ីប៉ាស៊ិហ្វិក ដើម្បីលើកកម្ពស់ការធ្វើពាណិជ្ជកម្ម រវាងប្រទេសជាសមាជិក នៅរាជធានីភ្នំពេញ។ ប្រភព៖ Fresh News
រាជរដ្ឋាភិបាល បានបង្កើតកញ្ជាប់ថវិកាសម្រាប់អភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ តាមរយៈកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលនឹងចូលរួមយ៉ាងសំខាន់ក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព៍ត៌មានសង្គម
កម្ពុជា និងជប៉ុនសម្ពោធដាក់ឱ្យប្រើប្រាស់អាគារថ្មីចំនួន ៤ នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក្រោមម្រោងសាងសង់វិទ្យាស្ថានគរុកោសល្យ ជំនួយហិរញ្ញប្បទានឥតសំណងរបស់រាជរដ្ឋាភិបាលទាំងពីរ តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា និង JICA។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
អភិបាលរងខេត្តបន្ទាយមានជ័យ ថ្លែងថាគម្រោងបើកព្រំដែនអន្តរជាតិប៉ោយប៉ែតឡើងវិញ កាលពីខែមករា ឆ្នាំ២០២២ ត្រូវបានពន្យាពេលដោយគ្មានការកំណត់ ព្រោះភាគីថៃ កំពុងប្រឈមនឹងការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩។ ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
ក្រសួងការងារ និងអង្កការសហប្រជាជាតិ បានចុះកិច្ចព្រមព្រៀងលើការបង្កើតមូលដ្ឋានគ្រឹះមួយ ដើម្បីជំរុញការអភិវឌ្ឍជំនាញយុវជនកម្ពុជា ឱ្យទទួលបានជំនាញថ្មីៗ និងឱកាសការងារសមរម្យ និងមានផលិតភាព។ ប្រភព៖ ខ្មែរថាមស៍