MORNING NEWS BRIEF [FEBRUARY 15, 2023]
MORNING NEWS BRIEF [FEBRUARY 15, 2023]
MORNING NEWS BRIEF [FEBRUARY 15, 2023]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Thursday February 16th, 2023
Thursday February 16th, 2023
ព័ត៌មានសំខាន់ៗ
កម្ពុជា បានថ្លែងអំណរគុណដល់ប្រទេសឡាវ ចំពោះការគាំទ្រកម្ពុជា ក្នុងភាពជាប្រធានអាស៊ាន២០២២ និងបញ្ជាក់ការគាំទ្ររបស់កម្ពុជា ចំពោះភាពប្រធានអាស៊ានរបស់ឡាវក្នុងឆ្នាំ២០២៤។ ប្រភព៖ ៖ ខ្មែរថាមស៍
កម្ពុជា និងឡាវ បានពិភាក្សាលើការពិនិត្យលទ្ធភាពរួមគ្នាបញ្ជូនថាមពលអគ្គិសនីផលិតនៅប្រទេសឡាវ ឆ្លងកាត់កម្ពុជា និងលក់ទៅឱ្យប្រទេសសិង្ហបុរី។ ប្រភព៖ Fresh News
រដ្ឋាភិបាល និង IFAD បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញប្បទានសហប្រតិបត្តិការសម្រាប់ កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងផលិតផលកសិកម្ម ក្នុងទំហំទឹកប្រាក់ ១៩៤លានដុល្លារ។ ប្រភព៖ Fresh News
ព័ត៌មាននយោបាយ
មន្ត្រីយោធាជាន់ខ្ពស់កម្ពុជា បានបញ្ជាក់ប្រាប់ប្រតិភូនាវា HMS SPEY អង់គ្លេស ថា កម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានទ័ពបរទេសនៅលើទឹកដីកម្ពុជានោះទេ ដោយគោរពតាមរដ្ឋធម្មនុញ្ញ។ ប្រភព៖ Fresh News
អភិបាលរាជធានីភ្នំពេញ និងអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាថ្មី បានពិភាក្សាការងារ និងវាយតម្លៃខ្ពស់លើទំនាក់ទំនងទ្វេភាគី ដែលបានរួមចំណែកដល់ការអភិវឌ្ឍ និងភាពររីកចម្រើនគ្រប់វិស័យ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
កម្ពុជា និងឡាវ បានឯកភាពគ្នាក្នុងការផ្លាស់ប្តូរអ្នកទោសឱ្យធ្វើមាតុភូមិនិវត្តន៍ទៅវិញទៅមកដោយមិនចាំបាច់ធ្វើបដិការ ឱ្យបានមុខចូលឆ្នាំខ្មែរ។ ប្រភព៖ AMS
ព័ត៌មានសេដ្ឋកិច្ច
ក្រសួងពាណិជ្ជកម្ម បានសហការជាមួយវិស័យឯកជន ដើម្បីជំរុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអាឡិចត្រូនិក និងជំរុញដល់ការផ្សព្វផ្សាយផលិតផលកម្ពុជាទាំងលើទីផ្សារក្នុងស្រុក និងអន្តរជាតិ។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
កម្ពុជា បានស្នើចូលជាសមាជិកប្រព័ន្ធទូទាត់ប្រាក់អន្តរធនាគាររបស់ចិន ដែលជាប្រព័ន្ធគ្រប់គ្រងលើការផ្ទេរ និងទូទាត់ប្រាក់ឆ្លងដែន ដើម្បីសម្រួលការធ្វើពាណិជ្ជកម្មជាមួយវិនិយោគិនបរទេស។ ប្រភព៖ សារព័ត៌មានថ្មីៗ
រដ្ឋបាលខេត្តកំពង់ធំ បានលើកឡើងថា ខេត្តមានសមត្ថភាពបង្កបង្កើតផលស្រូវវស្សា និងប្រាំង ពី ៦០-៧០ម៉ឺនតោន និងមានលទ្ធភាពក្នុងការនាំចេញទៅទីផ្សារអន្តរជាតិជាង ៥០ម៉ឺនតោន។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព័ត៌មានសង្គម
អាល្លឺម៉ង់ បានបញ្ជាក់ពីការគាំទ្រចំពោះកម្ពុជា លើសកម្មភាពបោសសម្អាតមីន ដើម្បីរួមចំណែកដល់ការសម្រចឱ្យបានគោលដៅ «កម្ពុជាគ្មានមីន ឆ្នាំ២០២៥»។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ប.ស.ស នឹងដាក់សាកល្បងគម្រោង SPIN ដើម្បីផ្តល់អត្ថប្រយោជន៍ក្នុងប្រព័ន្ធគាំពារសង្គម ជូនដល់អ្នកបម្រើការក្នុងផ្ទះ និងអ្នកបើកម៉ូតូរ៉ឺម៉ក ចាប់ពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ក្រសួងមហាផ្ទៃ និងដៃគូពាក់ព័ន្ធ បានរួមគ្នាដាក់អនុវត្តគម្រោង «ស្ក្រូល» សម្រាប់រយៈពេល ០៣ឆ្នាំ ដើម្បីពង្រឹងសន្តិសុខ និងសុវត្ថិភាពរបស់កុមារពីការកេងប្រវ័ញ្ចផ្លូវភេទ នៅលើអ៊ិនធឺណិត។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍