MORNING NEWS BRIEF [FEBRUARY 16, 2023]

MORNING NEWS BRIEF [FEBRUARY 16, 2023]

MORNING NEWS BRIEF [FEBRUARY 16, 2023] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. សម្តេចតេជោនាយករដ្ឋមន្ត្រី បានបង្ហាញការស្វាគមន៍ដល់ការវិនិយោគទន់ ដែលមានលក្ខណៈបរិស្ថានល្អ និងអព្យាក្រឹតកាបូន របស់អាល្លឺម៉ង់មកកម្ពុជា។ ប្រភព៖ ៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. ប្រធានាធិបតីអាល្លឺម៉ង់ បានវាយតម្លៃខ្ពស់លើការអភិវឌ្ឍនៃសង្គម-សេដ្ឋកិច្ចកម្ពុជា ជាមួយនឹងការពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត។ ប្រភព៖ AMS News
  3. ឯកអគ្គរាជទូតចិនប្រចាំកម្ពុជា បានបង្ហាញភាពជឿជាក់លើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយកម្ពុជា ទោះបីជាសហភាពអឺរ៉ុបដកការអនុគ្រោះពន្ធ EBA ២០ភាគរយពីកម្ពុជាក៏ដោយ។ ប្រភព៖ Fresh News
ព័ត៌មាននយោបាយ
  1. កងទ័ពជើងគោកកម្ពុជា និង ជប៉ុន បានចុះហត្ថលេខាលើលក្ខណស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងគោលបំណងពង្រឹងចំណងមិត្តភាពយោធានៃប្រទេសទាំងពីរ។ ប្រភព៖ AMS News
  2. គណបក្សប្រជាជន និងគណបក្សប្រជាជនបដិវត្តន៍ឡាវ បានបង្ហាញទំនុកចិត្តលើចំណងមិត្តភាពជាប្រពៃណី គាំទ្រគ្នាលើពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការរវាងបក្ស និងរដ្ឋ។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
  3. មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព​ បានស្នើ អ.ស.ប គាំទ្របង្កើតវគ្គហ្វឹកហ្វឹនកងទ័ពមួកខៀវកម្ពុជា និងជំរុញកិច្ចសហប្រតិបត្តិការពង្រឹងវិស័យរក្សាសន្តិភាព។ ប្រភព៖ ទីភ្នាក់ងារសារព័តមានកម្ពុជា
ព័ត៌មានសេដ្ឋកិច្ច 
  1. ក្រសួងសេដ្ឋកិច្ច បានផ្សព្វផ្សាយឯកសារយុទ្ធសាស្ត្រ «ចក្ខុវិស័យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឆ្នាំ២០២៣» ជាទិសដៅយុទ្ធសាស្ត្រសម្រាប់នាំផ្លូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ ប្រភព៖ Fresh News
  2. ក្នុងឆ្នាំ២០២២ កំពង់ផែស្វយ័តក្រុងព្រះស៊ីហនុ មានទំនិញឆ្លងកាត់ប្រមាណ ៥,៣លានតោន និងរកចំណូលបាន ៨៦លានដុល្លា កើនឡើង២,៤៥ភាគរយ ពីឆ្នាំ២០២១។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
  3. ក្រសួងសាធារណការ បានឱ្យដឹងថា កម្ពុជាបានលក់ស្លាកលេខពិសេស ចំនួន៧.១២៥ស្លាក រកចំណូលថវិការជាតិបាន ៤០ប៊ី-លានរៀល ក្នុងឆ្នាំ២០២២។ ប្រភព៖ Fresh News
ព័ត៌មានសង្គម
  1. រដ្ឋាភិបាលកម្ពុជា និងឡាវ បានជំរុញយបណ្ឌិត្យសភានៃប្រទេសទាំងពីរ​គាំទ្រកិច្ចសហប្រតិបត្តិការវិស័យអប់រំ ពង្រឹងកិច្ចការស្រាវជ្រាវ និងធនធានមនុស្សទៅវិញទៅមក។ ប្រភព៖ ខ្មែរថាមស៍
  2. កម្ពុជា និងចិន បានឯកភាព​លើការសហការបន្តពង្រឹងកិច្ចការប្រយុទ្ធប្រឆាំងបទល្មើសជួយដូរមនុស្ស ការឆបោកតាមប្រព័ន្ធទូរគមនាគមន៍ អំពើរភេវរកម្ម និង ឧក្រឹដ្ឋកម្មឆ្លងដែន។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. គណៈកម្មការសិទ្ធមនុស្សកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលផ្ទៃក្នុង ស្តីពីជំនាញការស៊ើបអង្កេត ដើម្បីពង្រឹងសមត្ថភាពមន្ត្រីក្នុងការបំពេញភារកិច្ចប្រកបដោយវិជ្ជាជីវះខ្ពស់។ ប្រភព៖ AMS News