MORNING NEWS BRIEF [FEBRUARY 17, 2023]

MORNING NEWS BRIEF [FEBRUARY 17, 2023]

MORNING NEWS BRIEF [FEBRUARY 17, 2023] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យកងទ័ពកម្ពុជា និងជប៉ុន បន្តកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីរួមចំណែកដល់សន្តិសុខក្នុងតំបន់។ ប្រភព៖ ៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. រដ្ឋមន្ត្រីក្រសួងការបរទេស និងឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជាថ្មី បានពិភាក្សា និងប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីរួមចំណែកដល់ទំនាក់ទំនងទ្វេភាគី លើគ្រប់វិស័យអាទិភាព។ ប្រភព៖ AMS News
  3. ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំវិសាមញ្ញនីតិកាលទី៤ ដោយពិភាក្សាលើសេចក្តីព្រាងច្បាប់ ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងសេចក្តីព្រាង ស្តីពីការគ្រប់គ្រងទឹកស្អាត នៅថ្ងៃទី២០ ខែកុម្ភៈ ខាងមុខ។ ប្រភព៖ Fresh News
ព័ត៌មាននយោបាយ
  1. រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថា កងទ័ពកម្ពុជា និងចិន នឹងធ្វើសមយុទ្ធរួមគ្នាឡើងវិញ បន្ថាប់ពីខកខានដោយសារបញ្ហាជំងឺកូវីដ១៩ ចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី 
  2. ក្រសួងការបរទេស បានលើកឡើងថា ទស្សនកិច្ចផ្លូវការរបស់ប្រធានាធិបតីអាល្លឺម៉ង់ ជាការបើកទំព័រមាសក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងទ្វេភាគីដ៏ល្អរវាងកម្ពុជា និងអាល្លឺម៉ង់។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. រដ្ឋមន្ត្រីក្រសួងការបរទេស និងឯកអគ្គរាជទូតថៃប្រចាំកម្ពុជាថ្មី បានពិភាក្សា និងប្តេជ្ញាពង្រឹងទំនាក់ទំនងទ្វេភាគី ដែលនឹងជំរុញដល់ការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យអាទិភាពនានា។ ប្រភព៖ AMS News
ព័ត៌មានសេដ្ឋកិច្ច 
  1. រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានថ្លែងថា សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាការថានឹងសម្រេចបានកំណើន ៥,៦% ក្នុងឆ្នាំ២០២៣ ក្រោយការបើកដំណើរការសេដ្ឋកិច្ចឡើងវិញក្រោយជំងឺកូវីដ១៩។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី 
  2. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគក្នុង   វិស័យកាត់ដេរបន្ថែមចំនួន ១១ ដែលមានទំហំទឹកប្រាក់ ៥៧,៣លានដុល្លារ និងបង្កើតឱកាសការងារចំនួន ១១.០០០កន្លែង។ ប្រភព៖ ខ្មែរថាមស៍
  3. គិតត្រឹមឆ្នាំ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអាល្លឺំម៉ង់ សម្រេចបានក្នុងទំហំទឹកប្រាក់ ១,២៥ពាន់លានដុល្លារ  កើនឡើងប្រមាណ ១៩,២៨% បើធៀបនឹងឆ្នាំ២០២១។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសង្គម
  1. រដ្ឋមន្ត្រីក្រសួងផែនការ បានបញ្ជាក់ថា ដំណើរការអនុវត្តជំរឿនកសិកម្មឆ្នាំ២០២៣ នឹងត្រូវចាប់ផ្តើមយុទ្ធនាការទូទាំង ២៥ រាជធានី-ខេត្ត ចាប់ពីថ្ងៃទី១-៣០ ខែមេសា ឆ្នាំ២០២៣។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. អាជ្ញាធរមីន បានប្រកាសខេត្តកំពង់ចាម ជាខេត្តអស់មីន ទី៧ ក្រោមមូលបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» និងឆ្ពោះទៅរកកម្ពុជា គ្មានមីនឆ្នាំ២០២៥។ ប្រភព៖ សារព័ត៌មានថ្មីៗ
  3. ត្រឹមចុងឆ្នាំ២០២២ អាជ្ញាធរអគ្គិសនី បានផ្គត់ផ្គង់អគ្គិសនី បានចំនួន ៩៩,៨៨%នៃចំនួនភូមិសរុបទូទាំងប្រទេស ខណៈការសាងសង់បណ្តាញចែកចាយអគ្គិសនីបន្ថែមបានចំនួន០.៧៤%។ ប្រភព៖ AMS News