MORNING NEWS BRIEF [FEBRUARY 27, 2023]
MORNING NEWS BRIEF [FEBRUARY 27, 2023]
MORNING NEWS BRIEF [FEBRUARY 27, 2023]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Monday February 27th, 2023
Monday February 27th, 2023
ព័ត៌មានសំខាន់ៗ
ក្នុងជំនួបសាវនាការជាមួយព្រះមហាក្សត្រ ប្រធានាធិបតីចិន បានបញ្ជាក់ថា សហគមន៍វាសនារួមកម្ពុជា-ចិន នឹងចារក្នុងទំព័រថ្មីរួមទាំងមិត្តភាពដែកថែប ដែលមានការអភិវឌ្ឍកាន់តែប្រសើរឡើង។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
សម្តេចតេជោ បានបង្ហាញការព្រួយបារម្ភនៅពេលដែលកម្ពុជាចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចដែលការខ្ចីប្រាក់ពីប្រទេសដៃគូអភិវឌ្ឍន៍ និងធនាគារ នឹងក្លាយជាប្រាក់ពាណិជ្ជកម្ម។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
កម្ពុជាត្រូវបានដកចេញពីបញ្ជីពណ៌ប្រផេះនៃបណ្តាប្រទេសដែលមានហានិភ័យខ្ពស់សម្រាប់ការលាងលុយកខ្វក់ ដោយសារវឌ្ឍនភាពក្នុងការប្រឆាំងការលាងលុយ និងផ្តល់ហរិញ្ញប្បទានភេរវកម្ម។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មាននយោបាយ
កម្ពុជា បានស្នើដល់ភាគីចិនក្នុងការគាំទ្រក្នុងការរៀបចំដឹកនាំលំហាត់សមយុទ្ធនាគមាសក្នុងឆ្នាំ២០២៣ ឱ្យទទួលបានលទ្ធផលខ្ពស់ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យយោធាបន្ថែម។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
គ.ជ.ប និងអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន បានជួបពិភាក្សាស្វែងយល់ពីតួនាទីរបស់គ.ជ.ប និងសារៈសំខាន់នៃការបោះឆ្នោតនៅក្នុងសង្គមប្រជាធិបតេយ្យនៅកម្ពុជាដល់យុវជន។ ប្រភព៖ Fresh News
ឯកឧត្តមឧត្តមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែតបានលើកឡើងថា សត្រូវធំបំផុតរបស់កម្ពុជាគឺសង្គ្រាម និងការបែកបាក់ផ្ទៃក្នុង និងស្នើឱ្យប្រជាជនខ្មែរបន្តថែរក្សា និងការពារសន្តិភាព។ ប្រភព៖ Fresh News
ព័ត៌មានសេដ្ឋកិច្ច
ធនាគារជាតិកម្ពុជា ធនាគារកណ្តាលនៃកោះសូឡូម៉ូន និងហ្វ៊ីជី បានចុះអនុស្សរណយោគយល់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកនវានុវត្តន៍ហិរញវត្ថុ និងប្រព័ន្ធទូទាត់ធនាគារកណ្តាល។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
កម្ពុជា និងជប៉ុន បានឯកភាពគ្នាបន្តកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីបន្តជំរុញបន្ថែមនូវវិនិយោគិនជប៉ុននៅកម្ពុជា និងការបើកដំណើរការជើងហោះហើររវាងប្រទេសទាំងពីរឡើងវិញ។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
ក្រសួងពាណិជ្ជកម្ម បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ បន្តលើកកម្ពស់ផលិតផលក្នុងស្រុក ជំរុញការផ្សព្វផ្សាយខណៈក្រសួងពាណិជ្ជកម្មកំពុងខិតខំធ្វើពិពិធកម្មទីផ្សារបន្ថែមលើទីផ្សារ។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
ព័ត៌មានសង្គម
គិតត្រឹមខែកុម្ភៈឆ្នាំ២០២៣ រដ្ឋាភិបាលបានចំណាយថវិកាជាង ៩៦០លានដុល្លារ សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងជនងាយរងគ្រោះក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ១៩។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
សម្តេចតេជោមានសុទិដ្ឋិនិយមថា កម្ពុជានឹងសម្រេចបានចក្ខុវិស័យស្របតាមផែនការយុទ្ធសាស្រ្តជាតិសម្រាប់សកម្មភាពមីន ២០១៨-២០២៥ និងគោលដៅស្ថានភាពគ្មានមីននៅឆ្នាំ២០២៥។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
រដ្ឋមន្ត្រីក្រសួងអប់រំបានបញ្ជាក់ថា មជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុន ជាសមិទ្ធផលមួយនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ និងជានិមិត្តរូបនៃខួបលើកទី៧០នៃទំនាក់ទំនងទ្វេភាគី។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា