MORNING NEWS BRIEF [FEBRUARY 28, 2023]
MORNING NEWS BRIEF [FEBRUARY 28, 2023]
MORNING NEWS BRIEF [FEBRUARY 28, 2023]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Tuesday February 28th, 2023
Tuesday February 28th, 2023
ព័ត៌មានសំខាន់ៗ
កម្ពុជា និងថៃ បានប្តេជ្ញាបន្តភាពជាដៃគូអភិវឌ្ឍន៍ តាមរយៈការបន្តអនុវត្តផែនការសម្មភាពលើកិច្ចសហប្រតិបត្តិការពហុភាគីដើម្បីជំរុញកំណើន និងវិបុលភាពលើវិស័យអាទិភាពរួម។ ប្រភព៖ ខ្មែរថាមស៍
សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថាសង្គ្រាមធ្លាប់បានបំផ្លិចបំផ្លាញវិស័យបច្ចេកទេស និងបច្ចេកវិទ្យាកម្ពុជាដែលធ្លាប់មានភាពរីកចំរើនឈានមុខគេ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមសមាជិកសភាវ័យក្មេងកម្ពុជា បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការផ្តល់ភាពអង់អាចដល់យុវជនក្នុងការជំរុញដំណើរការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចជាតិ។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
ព័ត៌មាននយោបាយ
សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថាការវាយប្រហាររបស់មេដឹកនាំប្រឆាំងលើសេរីភាពនយោបាយរបស់យុវជន គឺខ្វះការគោរពប្រជាធិបតេយ្យ។ ប្រភព៖ Fresh News
សម្តេចតេជោនាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យប្រធានស្ថាប័នចារកម្មស៊ីវិលសិង្ហបុរីជួបសំដែងការគួរសម និងពិភាក្សាលើកិច្ចសហប្រតិបត្តិការលើការងារសន្តិសុខ។ ប្រភព៖ Fresh News
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបពិភាក្សាជាមួយមេបញ្ជាការកងទ័ពជើងគោកសិង្ហបុរី ដើម្បីលើកទិសដៅសកម្មភាពពង្រឹងសមត្ថភាព និងធនធានមនុស្សក្នុងវិស័យការពារជាតិកម្ពុជា។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសេដ្ឋកិច្ច
សម្តេចតេជោនាយករដ្ឋមន្រ្តី បានរំពឹងថាកម្ពុជាអាចនឹងទទួលភ្ញៀវទេសចរអន្តរជាតិចំនួន៤លាននាក់ និងភ្ញៀវទេសចរជាតិចំនួន ១៥លាននាក់ក្នុងឆ្នាំ២០២៣។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
សហព័ន្ធស្រូវអង្ករកម្ពុជា បានព្យាករថាកម្ពុជានឹងអាចពង្រីកកំណើននាំចេញស្រូវអង្ករទៅកាន់ទីផ្សារអាហ្រ្វ៊ិក និងអារ៉ាប់ចំនួនពី ៨ម៉ឺន ទៅ១០ម៉ឺនតោនក្នុងឆ្នាំ២០២៣។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
រាជរដ្ឋាភិបាល បាននឹងកំពុងជំរុញការកែច្នៃវត្ថុធាតុដើមក្នុងស្រុកដើម្បីពង្រីកវិសាលភាពផលិតកម្ម និងតម្លៃផលិតផល និងជំរុញបន្ថែមការនាំចេញ។ ប្រភព៖ AMS News
ព័ត៌មានសង្គម
រដ្ឋមន្ត្រីក្រសួងអប់រំ បានជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតថៃអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីលើការអភិវឌ្ឍវិស័យអប់រំ និងបណ្តុះបណ្តាលធនធានមនុស្ស។ ប្រភព៖ ខ្មែរថាមស៍
រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយឥតសំណងជាង ៨៤ម៉ឺនដុល្លារមកកម្ពុជា ក្រោមគម្រោងការលើកកម្ពស់បរិស្ថានការសិក្សាបំប៉នបន្ថែម និងអភិវឌ្ឍន៍គ្រឹះស្ថានឧត្តមសិក្សា។ ប្រភព៖ Fresh News
រាជរដ្ឋាភិបាលបានប្រកាសគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិតដែលគ្រោងនឹងចំណាយកញ្ចប់ថវិកាជាតិចំនួន២៣០លានដុល្លារ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា