MORNING NEWS BRIEF [FEBRUARY 6, 2023]

MORNING NEWS BRIEF [FEBRUARY 6, 2023]

MORNING NEWS BRIEF [FEBRUARY 6, 2023] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. ក្រសួងការបរទេស បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន លើកទី៣២ និងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន។ ប្រភព៖ ៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. កម្ពុជា និងរៀតណាម បានឯកភាពបន្តជំរុញការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត ការផ្លាស់ប្តូររវាងប្រជាជន-ប្រជាជន និងបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីដែលមានស្រាប់។ ប្រភព៖ ខ្មែរថាមស៍
  3. ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងរដ្ឋមន្ត្រីការបរទេសឥណ្ឌា បានប្តេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍រួម។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
ព័ត៌មាននយោបាយ
  1. មេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងឥណ្ឌា បានចុះហត្ថលេ- ខាលើឯកសារលក្ខខណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក ដើម្បីជំរុញកិច្ចសហប្រតិបត្តិក្នុងវិស័យការពារជាតិ។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
  2. សម្តេចតេជោនាយករដ្ឋមន្ត្រី និងឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីចប់អាណត្តិ បានពិភាក្សាការងារ និងប្តេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែម ដើម្បីផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ ប្រភព៖ ខ្មែរថាមស៍
  3. គ​.​ជ​.​ប. ​បានកំណត់​ពេល​ ១៥ថ្ងៃ សម្រាប់​ដាក់​ពាក្យ​សុំ​ចុះ​បញ្ជី​គណប​ក្ស​នយោ​បាយ​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ និង​បេក្ខ​ជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ ឆ្នាំ​២០២៣ ​ពីថ្ងៃ​ទី​២៤ ​ខែ​មេសា ដល់​ថ្ងៃទី​៨ ខែ​ឧសភា។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសេដ្ឋកិច្ច 
  1. គិតត្រឹមឆ្នាំ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ សម្រេចបានក្នុងទំហំទឹកប្រាក់ជាង ៤,៦ពាន់លានដុល្លារ កើនឡើង ១៤,២៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. គិតត្រឹមឆ្នាំ២០២២ អគ្គនាយកដ្ឋានគយ បានប្រមូលចំណូលសរុបប្រមាណ ២.៦៩០លានដុល្លារ កើនឡើង ១៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
  3. គិតត្រឹមឆ្នាំ២០២២ ក្រសួងពាណិជ្ជកម្ម បានបង្ហាញថាការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារអាល្លឺម៉ង់មានទំហំទឹកប្រាក់ជាង១.០៨៣ លានដុល្លារ កើនឡើង ២៣% បើធៀបនឹងឆ្នាំ២០២១។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសង្គម
  1. ក្រសួងយុត្តិធម៌ បានដាក់ដំណើរការសាកល្បងជំហានទី១ លើសេវាព្រឹត្តិបត្រថ្កោលទោស តាមប្រព័ន្ធឌីជីថល ដើម្បីរួមចំណែក ការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ប្រកបដោយបរិយាបន្ន។ ប្រភព៖ Fresh News 
  2. UNESCO បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការពារតំបន់បេតិកភណ្ឌអង្គរ និងការការពារតម្លៃលេចធ្លោជាសាកលរបស់រមណីយដ្ឋានអង្គរ។ ប្រភព៖ AMS News 
  3. អាជ្ញាធរមីន និងអ.ស.បប្រចាំនៅកម្ពុជា បានពិភាក្សាការងារ និងព្រមព្រៀងគ្នាក្នុងការជំរុញភាពជាដៃគូ និងកិច្ចសហប្រតិបត្តិ-ការលើការបោសសម្អាតមីន នៅកម្ពុជា។ ប្រភព៖ ខ្មែរថាមស៍