MORNING NEWS BRIEF [FEBRUARY 7, 2023]
MORNING NEWS BRIEF [FEBRUARY 7, 2023]
MORNING NEWS BRIEF [FEBRUARY 7, 2023]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Tuesday February 7th, 2023
Tuesday February 7th, 2023
ព័ត៌មានសំខាន់ៗ
តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីចិន សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងដឹកនាំគណៈប្រតិភូ ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន ចាប់ពីថ្ងៃទី៩-១១ ខែកុម្ភៈ ឆ្នាំ២០២២។ ប្រភព៖ ៖ ខ្មែរថាមស៍
អារ៉ាប៊ីសាអូឌីត មានបំណងនឹងបើកស្ថានទូតប្រចាំនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងការទូត និងពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងវិស័យអាទិភាពនានា ដើម្បីផលប្រយោជន៍ទៅវិញទៅមក។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
កម្ពុជា បានបន្តបញ្ជូនកងកម្លាំងវិស្វកម្មពហុជំនាញលេខ៨២៧ ចំនួន ២១៦នាក់ទៀត ទៅបំពេញបេសកកម្មមនុស្សធម៌ក្រោមឆត្រអង្គការសហប្រជាជាតិ នៅប្រទេសលីបង់។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព័ត៌មាននយោបាយ
ជប៉ុន បានបញ្ជាក់ការប្តេជ្ញាបន្តគាំទ្រកម្ពុជា លើគម្រោងអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ និងការជួយគាំទ្រដល់ដំណើរការបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ២០២៣ ខាងមុខនេះ។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
កម្ពុជា និងវៀតណាម បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី និងកិច្ចខិតខំប្រឹងប្រែងក្នុងការចូលរួមចំណែក ពង្រឹងទំនាក់ទំនងមិត្តភាពទ្វេភាគីឱ្យកាន់តែរឹងមាំ។ ប្រភព៖ ខ្មែរថាមស៍
ក្រសួងការបរទេស បានច្រានចោលការផ្សព្វផ្សាយព័ត៌មានរបស់ VOA ថា “កម្ពុជាស្វែងរកជំនួយបន្ថែមពីចិន ខណៈមានការព្រួយបារម្ភអំពីអន្ទាក់បំណុល” ថាជាការបំភ័ន្ទក្រោមហេតុផលនយោបាយ។ ប្រភព៖ AMS News
ព័ត៌មានសេដ្ឋកិច្ច
គិតត្រឹមឆ្នាំ២០២២ ទំហំពាណិជ្ជកម្មនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអាស៊ាន មានទំហំទឹកប្រាក់ជាង ១៦ពាន់លានដុល្លារ កើនឡើង ១,៣៥% បើធៀបនឹងឆ្នាំ២០២៣។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
គិតត្រឹមឆ្នាំ២០២២ សហគ្រាសធុនតូច និងមធ្យម បានផ្តល់ប្រាក់កម្ចីប្រមាណ ២០០លានដុល្លារ ដល់សហគ្រាស SMEs ជាង ២.៥០០ ដើម្បីជួយសម្រួលដល់ការពង្រីកអាជីវកម្ម។ ប្រភព៖ ខ្មែរថាមស៍
កម្ពុជា និងហុងគ្រី នឹងរៀបចំវេទិកាធុរកិច្ច និងវិនិយោគ លើកទី២ នៅឆមាសទី២ ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ ខណៈកម្ពុជា ស្នើឱ្យហុងគ្រីពិចារណាលើការអនុគ្រោះពន្ធ GSP។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសង្គម
គ.ជ.អ.ប ក្រសួងធនធានទឹក និងក្រសួងកសិកម្ម បានពិភាក្សាពិគ្រោះយោបល់លើផលប៉ះពាល់ និងការខូចខាតដោយគ្រោះមហន្តរាយ និងការស្តារឡើងវិញ នៅតាមបណ្តាខេត្តមួយចំនួន។ ប្រភព៖ Fresh News
អាជ្ញាធរមីន បានបញ្ជាក់ថា ខេត្តកណ្ដាល ខេត្តកំពង់ចាម និងខេត្តស្វាយរៀង នឹងប្រកាសជាខេត្តអស់មីន នៅពាក់កណ្ដាលខែកុម្ភៈ និងខែមីនា ខាងមុខនេះ។ ប្រភព៖ ខ្មែរថាមស៍
ក្រសួងធនធានទឹក បានជូនព័ត៌មាន ស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជាថានឹងទទួលរងនូវជ្រលងសម្ពោធខ្ពស់ និងខ្យល់មូសុងឥសានខ្សោយ ចាប់ពីថ្ងៃទី ៨-១៤ ខែកុម្ភៈ ឆ្នាំ២០២៣។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា