• By admin
  • Thursday January 12th, 2023

MORNING NEWS BRIEF [JANUARY 12, 2023]

MORNING NEWS BRIEF [JANUARY 12, 2023]

MORNING NEWS BRIEF [JANUARY 12, 2023] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. សមាជិកនៃគណៈកម្មការទន្លេមេគង្គ និងដៃគូកិច្ចសន្ទនា នឹងបើកកិច្ចប្រជុំកំពូលMRC នាដើមខែមេសា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងឆ្លើយតបនឹងបញ្ហាប្រឈមនានាក្នុងអនុតំបន់។ ប្រភព៖ ៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. ធនាគារជាតិ បានបង្ហាញសុទិដ្ឋិនិយមថា សេដ្ឋកិច្ចកម្ពុជា នឹងបន្តសម្រេចបានក្នុងរង្វង់ ៦% នៅក្នុងឆ្នាំ២០២៣ បើទោះបីជាកម្ពុជា ជួបប្រទះបញ្ហាប្រឈមពីខាងក្រៅខ្ពស់ក៏ដោយ។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
  3. កម្ពុជា និងតួកគី បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យវិនិយោគ និងវិស័យអាទិភាពនានា ដើម្បីជំរុញទំហំពាណិជ្ជកម្មឱ្យសម្រេចបាន ១ពាន់លានដុល្លារក្នុងមួយឆ្នាំ។ ប្រភព៖ Fresh News
ព័ត៌មាននយោបាយ
  1. អូស្ត្រាលី បានបង្ហាញជំនឿទុកចិត្ត ថា ដំណើរការបោះឆ្នោតជាតិឆ្នាំ២០២៣ នឹងប្រកបទៅដោយភាពរលូន តម្លាភាព និងមានការចូលរួមពីគណបក្សនយោបាយច្រើន។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. អតីតប្រធានរដ្ឋសភាកូរ៉េ បានវាយតម្លៃខ្ពស់លើកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការដឹកនាំកិច្ចប្រជុំកំពូលអាស៊ានដែលសម្រេចបានសមិទ្ធផលជាច្រើន និងលើកស្ទួយកិត្តិសព្ទលើឆាកអន្តរជាតិ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. គ.ជ.ប បានអំពាវនាវឱ្យប្រជាពលរដ្ឋដាក់បណ្តឹងកែតម្រូវ តវ៉ា និងជំទាស់ លើភាពមិនប្រក្រតីនៃបញ្ជីឈ្មោះបោះឆ្នោតដំបូង ដែលនឹងត្រូវបិទផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
ព័ត៌មានសេដ្ឋកិច្ច 
  1. រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជំរុញឱ្យសភាពាណិជ្ជកម្មកម្ពុជា បន្តលើកកម្ពស់សេដ្ឋកិច្ចជាតិ តាមរយៈការធ្វើធុរកិច្ចក្នុងប្រទេស និងការទាក់ទាញវិនិយោគិនពីក្រៅប្រទេសបន្ថែម។ ប្រភព៖ Fresh News
  2. ធនាគារជាតិ បានលើកឡើងថា ប្រព័ន្ធធនាគារបានដើរតួនាទីសកម្ម ក្នុងការគាំទ្រការងើបឡើងវិញនៃសេដ្ឋកិច្ចតាមរយៈការផ្តល់សេវាហិរញ្ញវត្ថុសមស្រប ដើម្បីឆ្លើយតបនឹងតម្រូវការសេដ្ឋកិច្ច។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. វិស័យសំណង់កម្ពុជា ត្រូវបានព្យាករណ៍ថា នឹងសម្រេចបានកំណើន ១,៧% ចំណែកអចលនទ្រព្យនឹងសម្រេចបាន ១,២% ក្នុងឆ្នាំ២០២៣ បន្ទាប់ពីការបើកប្រទេសឡើងវិញក្នុងឆ្នាំ២០២១។ ប្រភព៖ AMS News 
ព័ត៌មានសង្គម
  1. ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្ពោធផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន ដើម្បីជំរុញការផ្លាស់ប្តូរបទពិសោធន៍ គំនិត វប្បធម៌រវាងយុវជននៃប្រទេសទាំងពីរ។ ប្រភព៖ ខ្មែរថាមស៍
  2. សមាគម TAFTAC បានផ្តល់វិភាគទានចំនួន ២៤០.០០០ដុល្លារ ដល់អាជ្ញាធរមីន ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងគម្រោងបោសសម្អាតមីន និងផ្តល់ដីសុវត្ថិភាពជូនប្រជាជន។ប្រភព៖ Fresh News
  3. រដ្ឋបាលរាជធានីភ្នំពេញ​ បានចេញសេចក្តីណែនាំ ស្តីពីការគ្រប់- គ្រងសណ្តាប់សាធារណៈ រក្សាសុវត្ថិភាព និងសន្តិសុខ ក្នុងឱកាស ចូលឆ្នាំថ្មីប្រពីណីចិនខាងមុខ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា