• By admin
  • Monday January 30th, 2023

MORNING NEWS BRIEF [JANUARY 30, 2023]

MORNING NEWS BRIEF [JANUARY 30, 2023]

MORNING NEWS BRIEF [JANUARY 30, 2023] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. ក្រសួងការបរទេស បានច្រានចោលអត្ថបទរបស់វិទ្យុបរទេសដែលបំភ្លៃការងាររបស់ស្ថានទូតកម្ពុជានៅបរទេស និងអំពាវនាវឱ្យវិទ្យុធ្វើការដោយឈរលើមូលដ្ឋាននៃអង្គហេតុ និងស្ថិតិ។ ប្រភព៖ ៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. គណបក្សប្រជាជន បានដាក់ចេញនូវគោលដៅយុទ្ធសាស្រ្តចំនួន ០៥ ដើម្បីសម្រេចបានសមិទ្ធផលធំៗ លើគ្រប់វិស័យ និងឈានទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០។ ប្រភព៖ Fresh News 
  3. គណបក្សប្រជាជន នឹងដាក់ពង្រាយអ្នកជំនាញកសិកម្ម នៅតាមឃុំទូទាំងប្រទេសធ្វើការសម្របសម្រួលជាមួយប្រជាកសិករ ដើម្បីជំរុញវិស័យកសិកម្មនៅកម្ពុជា ក្នុងអាណត្តិទី៧។ ប្រភព៖ Fresh News
ព័ត៌មាននយោបាយ
  1. គណបក្សប្រជាជន បានបញ្ចប់មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស ដោយស្មារតីសាមគ្គីភាពខ្ពស់ និងបានដាក់ចេញសេចក្តីសម្រេចចិត្តចំនួន ១១ចំណុច សម្រាប់អនុវត្តន៍ក្នុងនីតិកាលទី៧។ ប្រភព៖ AMS News
  2. គណបក្សប្រជាជន បានប្តេជ្ញាប្រកាន់ខ្ជាប់គោលនយោបាយការបរទេសឯករាជ្យ ផ្អែកលើគោលការណ៍ធម្មនុញ្ញនៃអ.ស.ប និងអាស៊ាន ក្នុងការការពារផលប្រយោជន៍ស្នូលរបស់ជាតិ។ ប្រភព៖ Fresh News 
  3. រដ្ឋមន្ត្រីក្រសួងការពារជាតិ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រ-តិបត្តិការយោធាទេ្វភាគី រវាងកម្ពុជា និងថៃ និងប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរឡើង។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
ព័ត៌មានសេដ្ឋកិច្ច 
  1. រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជំរុញសមាគមអ្នកនាំចូលកូរ៉េឱ្យទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ​ កិច្ចព្រមព្រៀងRCEP និងកិច្ចព្រមព្រៀង AKFTA។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. ភាគីកូរ៉េ បានលើកឡើងពីកាវិនិយោគបន្ថែមនៅកម្ពុជា ជាពិសេសក្នុងវិស័យបច្ចេកទេស ឌីជីថល កសិកម្ម គ្រឿងបន្លាស់យានយន្ត ឬរថយន្ត និងវត្ថុធ្វើពីឈើ តាមរយៈកៀរគរវិនិយោគិនបន្ថែម។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
  3. ត្រឹមឆ្នាំ២០២២ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអង់គ្លេស សម្រេចបានក្នុងទំហំទឹកប្រាក់ប្រមាណ ១០០លានដុល្លារ តាមរយៈការជំរុញទំនាក់ទំនងទ្វេភាគី និងការពង្រីកទីផ្សារនាំចេញ។ ប្រភព៖ AMS News
ព័ត៌មានសង្គម
  1. ក្រសួងមហាផ្ទៃ បាននឹងកំពុងដាក់ចេញវិធានការ​ ០៣ចំណុច ដើម្បីដោះស្រាយបញ្ហាពាក់ព័ន្ធនឹងអត្តសញ្ញាណបណ្ណដែលហួសសុពលភាព មុនការបោះឆ្នោតជាតិឆ្នាំ២០២៣។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. CMAC បានចាប់ផ្តើមបញ្ជូនកងកម្លាំងបច្ចេកទេសបោសសម្អាតមីនទៅតាមគោលដៅចំនួន ០៥ខេត្ត ដើម្បីរំដោះផ្ទៃដីមានគ្រាប់មីនឱ្យបានជាង ១ម៉ឺនហិកតាក្នុងឆ្នាំ២០២៣។ ប្រភព៖ ខ្មែរថាមស៍
  3. អាជ្ញាធរជាតិអប្សរា បានដាក់ចេញការងាររៀបចំទិសដៅទស្សនា ប្រាសាទតាមស្តង់ដារ ដើម្បីធានាដល់ការលើកតម្លៃបេតិកភណ្ឌ ការថែរក្សាសណ្តាប់ធ្នាប់ និងហានិភ័យចំពោះប្រាង្គប្រាសាទ។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី