By admin
Friday July 1st, 2022
MORNING NEWS BRIEF [JULY 01, 2022]
MORNING NEWS BRIEF [JULY 01, 2022]
MORNING NEWS BRIEF [JULY 01, 2022]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Friday July 1st, 2022
Friday July 1st, 2022
ព័ត៌មានសំខាន់ៗ
ក្នុងជំនួបសម្ដែងការគួរសម នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ WHO បានទទួលស្គាល់ចំពោះវីរភាពដឹកនាំរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងថាការរៀបចំថវិកាឆ្នាំ២០២៣ ត្រូវផ្អែកលើការតម្រង់ទិសអាទិភាពគោលនយោបាយវិស័យសំខាន់ៗ ដូចជាឡូជីស្ទីក កសិកម្ម និងអប់រំ ជាដើម។ ប្រភព៖ AMS News
គម្រោងសហហិរញ្ញប្បទានស្តារវិស័យទេសចរណ៍ ដែលមានថវិកាសរុប ១៥០លានដុល្លា ត្រូវបានដាក់ដំណើរការ និងចូលរួមអនុវត្តដោយធនាគារ SMEs និងគ្រឹះស្ថានហិរញ្ញវត្ថុដៃគូចំនួន១៩។ ប្រភព៖ សារព័ត៌មានថ្មីៗ
ព័ត៌មាននយោបាយ
សម្តេចតេជោនាយករដ្ឋមន្ត្រី អនុញ្ញាតឱ្យអតីតឯកអគ្គរាជទូត ជប៉ុនប្រចាំកម្ពុជាចន្លោះឆ្នាំ ២០០០-២០០៣ ជួបពិភាក្សាការងារ និងការចូលរួមពង្រឹងសមត្ថភាពប្រជាជនកម្ពុជា ។ ប្រភព៖ ខ្មែរថាមស៍
ក្រសួងយុត្តិធម៌ កំពុងសិក្សារៀបចំបង្កើតតុលាការការងារ និងតុលាការពាណិជ្ជកម្ម ដើម្បីដើរតួនាទីពង្រឹងការផ្តល់សេវាក្នុងប្រព័ន្ធតុលាការ ឱ្យមានប្រសិទ្ធភាពជូនប្រជាពលរដ្ឋ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ក្រសួងយុត្តិធម៌ បើកកិច្ចប្រជុំស្ដីពី ការពន្លឿននីតិវិធីនៃសំណុំរឿងលាងសម្អាតប្រាក់ សម្រាប់អនុវត្តផែនការសកម្មភាពរបស់ក្រុមចម្រុះក្រុមអាស៊ីប៉ាស៊ីហ្វិក ស្ដីពីកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសេដ្ឋកិច្ច
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា ក្នុងនាមកម្ពុជាជាប្រធានប្ដូរវេនអាស៊ានឆ្នាំ២០២២ នឹងជំរុញ និងពន្លឿន ការស្ដារឡើងវិញលើគ្រប់វិស័យ ដើម្បីកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ធនាគារពិភពលោក បានព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងទទួលបានកំណើន ៤,៥% ក្នុងឆ្នាំ២០២២ ដោយសារសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក និងការនាំចេញទៅទីផ្សារបរទេសមានការកើនឡើង។ ប្រភព៖ AMS News
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងរោងចក្រកាត់ដេរថ្មីដែលមានទុនវិយោគសរុបប្រមាណ ៣,៥លានដុល្លារ នៅខេត្តកំពង់ស្ពឺ និងអាចបង្កើតការងារដល់ប្រជាពលរដ្ឋប្រមាណ ៧០០កន្លែង។ ប្រភព៖ ខ្មែរថាមស៍
ព៍ត៌មានសង្គម
អង្គការសុខភាពពិភពលោក បានប្ដេជ្ញាបន្ដធ្វើការជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩ និងជំងឺផ្សេងៗទៀត។ ប្រភព៖ ខ្មែរថាមស៍
រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំសិក្ខាសាលាអំពីលទ្ធផលបញ្ចប់គម្រោងពង្រឹងវិស័យសេវាផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យថ្នាក់ក្រោមជាតិ ដើម្បីជំរុញទម្លាប់ស្អាត និងមានអនាម័យ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ក្រសួងសង្គមកិច្ច បានប្រកាសពីការផ្លាស់ប្ដូររចនាសម្ព័ន្ធរបស់ខ្លួនជាផ្លូវការ ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនក្នុងវិស័យសង្គមកិច្ចនៅកម្ពុជា។ ប្រភព៖ BTV News