MORNING NEWS BRIEF [JULY 03, 2023]
MORNING NEWS BRIEF [JULY 03, 2023]
MORNING NEWS BRIEF [JULY 03, 2023]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Monday July 3rd, 2023
Tuesday July 4th, 2023
ព័ត៌មានសំខាន់ៗ
សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតគ្រប់រូបអញ្ជើញទៅបោះឆ្នោត ដើម្បីអនុវត្តសិទ្ធិ ការពារសន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍន៍។ ប្រភព៖ ខ្មែរថាមស៍
ក្រុមប្រឹក្សាធម្មនុញ្ញ នឹងបើកសម័យប្រជុំពេញអង្គ ដើម្បីពិនិត្យលើអត្ថបទច្បាប់ ស្តីពវិសោធនកម្មច្បាប់បោះឆ្នោត នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣នេះ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
គ.ជ.ប បានពន្យល់ពីការដាក់សំណើសុំពិនិត្យ និងផ្តល់យោបល់ពីភាគីពាក់ព័ន្ធលើសេចក្តីព្រាងការកែសម្រួលបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតឆ្នាំ២០២៣។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មាននយោបាយ
គ.ជ.ប បានវាយតម្លៃខ្ពស់ចំពោះស្ថានភាពថ្ងៃទី២ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ ដែលប្រព្រឹត្តិទៅដោយរលូន មានសណ្តាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា។ ប្រភព៖ AMS News
គ.ជ.ប នឹងផ្សព្វផ្សាយកម្មវិធីគោលនយោបាយរបស់គណបក្សនានាតាមវិទ្យុ និងទទក ដើម្បីឱ្យប្រជាពលរដ្ឋស្វែងយល់ពីកម្មវិធីនយោបាយរបស់គណបក្សពីថ្ងៃទី១-២១ ខែកក្កដា ឆ្នាំ២០២៣។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
កម្ពុជា នឹងបញ្ជូនកងកម្លាំងមួកខៀវចំនួន ៣៥នាក់ ទៅបំពេញបេសកម្មរក្សាសន្តិភាព ក្រោមឆត្រអ.ស.ប នៅប្រទេសស៊ូដង់ ដើម្បីរួមចំណែកដល់ការរក្សាសន្តិភាពសកល។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសេដ្ឋកិច្ច
រដ្ឋាភិបាល បានកំណត់ចំណូលថវិការដ្ឋសរុបសម្រាប់ឆ្នាំ២០២៤ គ្រោងនឹងសម្រេចឱ្យបានរង្វង់ ២៣,០៧% ខណៈចំណាយថវិការដ្ឋសរុប នឹងស្ថិតក្នុងរង្វង់ ២៦,២៩% នៃផ.ស.ស។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ក្នុងត្រីមាសទី១នៃឆ្នាំនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន ៣០ ដែលមានទុនវិនិយោគប្រមាណ ២០០លានដុល្លារ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
NBC សិក្សាលទ្ធភាពពង្រីកប្រព័ន្ធទូទាត់ប្រាក់ឆ្លងប្រទេសជាមួយ រវ៉ាន់ដា តាមរយៈការលើកកម្ពស់ប្រព័ន្ធទូទាត់ប្រាក់បាគង ដើម្បីលើកកម្ពស់វិស័យឌីជីថល និងFinTech រវាងប្រទេសនានា។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសង្គម
រាជរដ្ឋាភិបាល នឹងរៀបចំការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក និងបុណ្យឯករាជ្យជាតិលើកទី៧០ឆ្នាំ នៅរាជធានីភ្នំពេញ ក្នុងឆ្នាំ២០២៣ ក្រោយពីការខកខានពីឆ្នាំទៅ។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
ក្រសួងអប់រំ បានពង្រីកវិសាលភាពកម្មវិធី BEEB ដែលជាកម្មវិធីការងារ និងមុខរបរសមរម្យសម្រាប់យុវជន ឱ្យទៅដល់ទូទាំង ប្រទេស និងឈានដល់ក្រុមគោលដៅថ្មីនៃអ្នកទទួលផល។ ប្រភព៖ ភ្នំពេញប៉ុស្ត៍
នាយកដ្ឋានប្រឆាំងគ្រឿងញៀន បានបង្ហាញថា ត្រឹមឆមាសទី១នៃឆ្នាំ២០២៣ អាជ្ញាធរបានឃាត់ខ្លួនជនល្មើសគ្រឿងញៀនចំនួនជាង ៩ពាន់នាក់ និងរឹបអូសគ្រឿងញៀនជិត ១តោន។ ប្រភព៖ ខ្មែរថាមស៍