MORNING NEWS BRIEF [JULY 06, 2023]

MORNING NEWS BRIEF [JULY 06, 2023]

MORNING NEWS BRIEF [JULY 06, 2023] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. ព្រះមហាក្សត្រ ចេញព្រះរាជក្រមប្រកាសឱ្យប្រើប្រាស់ក្រមបរិស្ថាន និងធនធានធម្មជាតិ ដើម្បីឆ្លើយតបនឹងការវិវត្តនៃបច្ចេកទេសបរិស្ថាន និងជំរុញប្រសិទ្ធភាពនៃការអភិរក្ស និងអភិវឌ្ឍន៍បរិស្ថាន។ ប្រភព៖ AMS News 
  2. អនុប្រធានទី១នៃអាជ្ញាធរមីន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-កាណាដា ដែលបានរួមចំណែកដល់ការស្វែងរកសន្តិភាព និងសម្រេចគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. NBC បានបញ្ជាក់ថា លំហូររូបិយវត្ថុ ការវិនិយោគ និងការធ្វើពាណិ-ជ្ជកម្ម មានភាពល្អប្រសើរ ក្នុងអំឡុងពេលឃោសនាបោះឆ្នោត ដែលឆ្លុះបញ្ចាំងពីស្ថិរភាពនយោបាយ និងសន្តិភាពពេញលេញ។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
ព័ត៌មាននយោបាយ
  1. ប្រតិភូក្រសួងយុត្តិធម៌ នឹងចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីយុត្តិធម៌អាស៊ាន-ជប៉ុន និងអាស៊ាន-G7 ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើការអនុវត្តច្បាប់ ទប់ស្កាត់ឧក្រិដ្ឋកម្ម និងវិវាទពាណិជ្ជកម្មឆ្លងដែន។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. គ.ជ.ប បានចេញសេចក្តីសម្រេច ស្តីពីការកែសម្រួលបទបញ្ជា និងនីតិវិធីពាក់ព័ន្ធនឹងសិទ្ធិអ្នកឈរឈ្មោះបោះឆ្នោត ស្របតាមច្បាប់ ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត។ ប្រភព៖ Fresh News
  3. គ.ជ.ប សម្រេចបង្កើតក្រុមការងារតាមដានក្រុមទុច្ចរិតបន្លំរបៀបគូសសន្លឹកឆ្នោត ដែលមានចេតនារារាំងការបោះឆ្នោត ដើម្បីរក្សាការពារតម្លៃសន្លឹកឆ្នោត និងលទ្ធផលនៃការបោះឆ្នោត។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
ព័ត៌មានសេដ្ឋកិច្ច
  1. ក្នុងរយៈពេល០៥ខែនៃឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអង់គ្លេស សម្រេចបានក្នុងទំហំទឹកប្រាក់ជាង ៣១៥លានដុល្លារ ថយចុះ ១២% បើធៀបនឹងឆ្នាំ២០២២។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. អូស្ត្រាលី បាននិងកំពុងគាំទ្រការអភិវឌ្ឍសួនឧស្សាហកម្មកសិចំណីអាហារ ដើម្បីពង្រីកទីផ្សារនាំចេញផលិតផលកសិកម្ម និងរំពឹងថានឹងរួមចំណែកដល់ ៥,១ពាន់លានដុល្លារក្នុងសេដ្ឋកិច្ចក្នុងឆ្នាំ២០២៤។ ប្រភព៖ ខ្មែរថាមស៍
  3. ក្រសួងការងារ បានលើកឡើងថាកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ៤ ចំពោះការនាំចេញទៅអាមេរិក និងលេខ៣ ក្នុងការទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មពីអាមេរិក។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
ព័ត៌មានសង្គម
  1. រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានណែនាំដល់ក្រុមប្រឹក្សាជាតិគាំពារសង្គម ឱ្យពង្រឹងប្រសិទ្ធភាព និងវិសាលភាពនៃការអនុវត្តគោលនយោបាយគាំពារសង្គមនានា ដែលរដ្ឋាភិបាលបានដាក់ចេញ។​ ប្រភព៖ Fresh News
  2. ក្រសួងសាធារណការ បាននិងកំពុងធ្វើការសិក្សាលើការកែលម្អផ្លូវដែករាជធានីភ្នំពេញ-ខេត្តព្រះសីហនុ ដើម្បីឆ្លើយតបនឹងតម្រូវការអ្នកធ្វើដំណើរ និងប្រព័ន្ធទូរគមនាគមន៍។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. រដ្ឋបាលរាជធានីភ្នំពេញ​ បានបើកកិច្ចប្រជុំ ស្តីពីការគ្រប់គ្រងសំណង់ ដើម្បីពង្រឹងការអនុវត្តច្បាប់សាងសង់ គ្រប់គ្រងសំណង់ ហេដ្ឋារចនាសម្ព័ន្ធ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ​។ ប្រភព៖ Fresh News